ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងពីជំហររបស់លោកក្នុងការគាំទ្រចំពោះការបន្តអត់ធ្មត់ជាអតិបរមារបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក៏ត្រូវត្រូវត្រៀមខ្លួនឱ្យរួចរាល់ជានិច្ចសម្រាប់ធ្វើសង្រ្គា.មទប់ទល់នឹងរដ្ឋពា.លឈ្លានពានថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwX9XpoH9sQlduOUGfXOV77HbrKfIJI7yq42Dms2cUtCLXZ0snTm1H3sBvh-o6I7CXQ8jYQnGvH5QMUaFuHvwqX2HpIX2G9F9dyD0rufR5989BbVnEPkVZKRC8C-yYPPGc9H7Y2LY7pWJGLGhiY8BZFoaeg7YhUm9ibc0JxfMy9sa7318iKFibzIyIqa2w/s1280/photo_2025-09-27_08-41-21.jpg

បើតាមការបង្ហោះសំណេរនៅលើទំប័រហ្វេសប៊ុក កាលពីថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យ៉ង់ ពៅ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំ បញ្ជាក់ជំហរ គាំទ្រចំពោះការបន្តអត់ធ្មត់ជាអតិបរមា និងត្រូវត្រៀមខ្លួនឱ្យរួចរាល់ និងស្វាហាប់ទប់ទល់នឹងរដ្ឋពាលឈ្លានពានកម្ពុជាយើង។ ខណៈថៃ ជារដ្ឋពាល និងចោ.រនៅអាស៊ាន ដូច្នេះគេបាននិងកំពុងធ្វើសកម្មភាពច្រឡោងខាមតាមរបៀបចោរនិងរដ្ឋពាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvqbMOm2H1u8haD7DWLljRbUTFz0YkvcZjEqupqAIu5sEtmqI-ZE55ZWpmXeblCH2ns-jl2QL83vuqMsAhSqONW-L09ZlbTIUp3J-8z5JAqEzvdkTQVNbzV8ST6Eb-259ajtnzhk8Ow-PQnmXMALhWMY6gnhbU15dr6x_NDIukvxeMkCjUe1vCxWmyqGRH/s936/photo_2025-09-27_08-41-22%20(2).jpg
បើតាមការពន្យល់របស់លោក ចំពោះពាក្យថា «រដ្ឋពាល » ដែលលោកបានយកមកប្រើប្រាស់ក្នុងការចង្អុលបង្ហាញទៅកាន់ភាគីថៃនោះ គឺមានន័យចង់សំដៅដល់រដ្ឋដែលមិនគោរពគោលការណ៍ ឬច្បាប់ ឬក្រមសីលធម៌ការទូតអន្តរជាតិ និងកាចសាហាវព្រៃផ្សៃគ្មានមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYnlS3E0HB_Xk6CxpfRmE-AURvM6n4Ri-vTZvsATI04K9N1H3zCmOJzl0KrtnYJNajTDMDW7K60Nr7l2ekfjech1RWTqzuSFgF0mbzUD5ZOBQGw_4lyaNJqvE8Xjc9j2mqKRFxua97iBGI7Sl-uz53KSIkYsw0mLlAr8UcDQUl9RnQMHujWhQ_HSX9A73T/s1220/photo_2025-09-27_08-41-22%20(3).jpg

លោកបានបន្តថា៖ កម្ពុជា ប្រកាន់ខ្ជាប់នូវសុចរិភាពចំពោះច្បាប់អន្តរជាតិ ដូច្នោះយើងត្រូវបន្ត យន្តការច្បាប់អន្តរជាតិ បង្កើនល្បឿនការទូតជាពិសេសជាមួយ UNSC, ASEAN, EU រួមនឹងស្ថាប័នអន្តរជាតិច្បាប់ ICJ & ICC។ ម្យ៉ាងទៀត ប្រសិនបើច្រឡោតតាមថៃ ផ្ទុះសង្គ្រាម នោះហាក់យើងចូលក្នុងសេណារីយ៉ូរបស់ថៃ ហើយថែមទាំងរងគ្រោះបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhAYinr6792zLM2gSdXEummG2RlTm_RVYjRfJuX88oIzs90_-eQTJRWtQr_bgY2kxLWsGa62fNl1vE9T6XYbpX-FaeupCPktG4G6pM9G1GyzBjKyrAF_seMvMFh15HyHN8ME_yiVly78sconyIwxspLZCiF-sK6mYEQ2t72q8tpqWtihRnCuP9rIny6Fox/s1024/photo_2025-09-27_08-41-22.jpg

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា៖ ដ្បិតតែកម្ពុជាយើង បន្តអត់ធ្មត់ជាអតិបរមា ប៉ុន្តែកម្ពុជា ក៏ត្រូវលក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាមផងដែរ។ និយាយរួមយើងប្រកាន់ឥរិយាបថបន្តអត់ធ្មត់ជាអតិបរមា ប៉ុន្តែត្រូវសកម្មជាអតិបរមា (អភិវឌ្ឍសមត្ថភាពគ្រប់វិស័យ បង្កើនច្រករបៀងការទូត ជំរុញផ្សព្វផ្សាយការពិតទៅពិភពលោក…)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB-57p4rw_WAaR2Q3XCGINVYaNOOE6jir0NX0XGOCmuE3gFhcWizfbXvKs9MwsReLZGerscWx-gGr_YVpDFzO3_M4McIxMOsm8ziUTZUPnUprmQRNfKTWmZDfLF8yH1PWH04-bmMMB6Igc-Sq3KtR1mk7ewuh-XNoVdL8PcoxGoMPxm67tIUHmfi6qTZm4/s681/photo_2025-09-27_08-41-21%20(2).jpg