ទឹកដោះគោសញ្ញា «គោក្រហម» ម៉ាកយីហោល្បីរបស់ថៃជិត ១០០លានប្រអប់ដែលធ្លាប់លក់ដាច់ខ្លាំងនៅខ្មែរ ពេលនេះចាល់ស្តុកពេញឃ្លាំងរហូតជិតហួសដឺឡេ និងត្រៀមដឹកទៅកម្ទេចចោល ព្រោះវិបត្តិព្រំដែនធ្វើឱ្យនាំចេញមិនរួច និងត្រូវខាតបង់ថ្លៃឃ្លាំងជិត ២លានបាត/ខែ។.jpg)
ទឹកដោះគោសញ្ញា «គោក្រហម» ដែលជាម៉ាកយីហោដ៏ល្បីរបស់ថៃ និងធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជានៅមុនពេលមានសង្រ្គាម ពេលនេះបានចាល់ស្តុកលិចឃ្លាំងរហូតដល់ទៅ ៨០ លានប្រអប់ ហើយកំពុងស្ថិតក្នុងហានិភ័យប្រឈមនឹងការដឹកយកទៅចាក់ចោល ឬកម្ទេចចោលទាំងស្រុង ដោយសារមិនអាចនាំចេញទៅក្រៅប្រទេសបានទាន់ពេលវេលា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិថៃ (Thai News Agency) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ អង្គការលើកកម្ពស់អាជីវកម្មក្នុងការចិញ្ចឹមគោ/ទឹកដោះគោថៃ បានប្រកាសពីវិបត្តិស្តុកទឹកដោះគោ UHT ម៉ាក «ថៃ-ដាណឺម៉ាក» (Thai-Denmark) ដែលមានបរិមាណរហូតដល់ទៅ ២.២ លានកេស (ប្រហែល ៨០ លានប្រអប់)។ ទឹកដោះគោទាំងអស់នេះបានហួសកាលកំណត់ប្រើប្រាស់អស់ទៅហើយ ចន្លោះពីចុងឆ្នាំ២០២ ដល់ពាក់កណ្តាលឆ្នាំ២០២៦។ ស្ថានភាពនេះបានបង្ខំឱ្យស្ថាប័នរដ្ឋថៃត្រូវរែកពន់ និងខាតបង់ថ្លៃជួលឃ្លាំងស្តុកទំនិញខ្ពស់កប់ពពក ចាប់ពី ១.៥ លាន ទៅ ១.៨ លានបាតក្នុងមួយខែ (ឬស្មើនឹងជាង ១៨ លានបាតក្នុងមួយឆ្នាំ)។.jpg)
ដើម្បីដោះស្រាយវិបត្តិនេះ នាយិកា អ.ស.គ លោកស្រី វ៉ាត់ឆៈរី វណ្ណៈស្រី (Watcharee Wannasri) បានបញ្ជាក់ថា ស្ថាប័នធ្លាប់បានបើកការដេញថ្លៃលក់ទឹកដោះគោទាំងនេះចេញចំនួន ២ លើករួចមកហើយ ប៉ុន្តែគ្មានក្រុមហ៊ុនឯកជនណាមួយចាប់អារម្មណ៍ ឬដាក់ពាក្យដេញថ្លៃទិញយកឡើយ។ បច្ចុប្បន្ន ស្ថាប័នកំពុងរុញច្រាននីតិវិធីបើកការដេញថ្លៃជាលើកទី៣។ ប្រសិនបើការដេញថ្លៃជុំថ្មីនេះនៅតែទទួលបរាជ័យទៀតនោះ ទឹកដោះគោទាំង ៨០ លានប្រអប់ នឹងត្រូវបញ្ជូនចូលទៅក្នុងដំណើរការកម្ទេច និងបំផ្លាញចោលទាំងស្រុងតែម្តង។ ការណ៍នេះ ក្រៅពីការខាតបង់តម្លៃទំនិញដើម រដ្ឋត្រូវចំណាយថវិកាបន្ថែមប្រមាណ ៦.៧៥ លានបាតទៀត សម្រាប់ជាថ្លៃសេវាកម្មក្នុងប្រតិបត្តិការកម្ទេចចោលឱ្យស្របតាមបទដ្ឋានបរិស្ថាន។

ជារួមមក វិបត្តិទឹកដោះគោហួសកំណត់ជិត ១០០ លានប្រអប់របស់ស្ថាប័នរដ្ឋថៃនៅពេលនេះ គឺជាមេរៀនសេដ្ឋកិច្ច និងកសិកម្មដ៏ធំមួយ ជុំវិញចំណុចខ្សោយនៃការគ្រប់គ្រងខ្សែសង្វាក់ចែកចាយ និងការយឺតយ៉ាវក្នុងការរុករកទីផ្សារនាំចេញ។ មិនត្រឹមតែបង្កើតជាការខាតបង់ថវិកាជាតិរាប់លានបាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតជាសម្ពាធ និងការព្រួយបារម្ភដល់អាជ្ញាธរ ក្នុងការរឹតបន្តឹងដំណើរការកម្ទេចចោលឱ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការកុំឱ្យមានការលួចបន្លំបកស្បែកវេចខ្ចប់ថ្មី ហូរចូលទៅក្នុងទីផ្សារងងឹតបោកប្រាស់អ្នកប្រើប្រាស់៕










