ចាប់តាំងពីមានជម្លោះបែកបាក់ជាមួយអតីតស្វាមី រួមទាំងបង្ហាញមុខមាត់គូស្នេហ៍ថ្មី ដើរលេងជាមួយគ្នាដោយបើកចំហរ តារាចម្រៀង មាស សុខសោភា បានធ្វើឱ្យរឿងឯកជនរបស់ខ្លួនក្លាយជារឿងអាស្រូវធំបំផុតនៅក្នុងអាជីពសិល្បៈរបស់ខ្លួនរយៈពេលជាង២០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJGLGVck9WNYFrGzGsFMXlO5dKc7pmDO2tVVOefi-dwfItQ-L64k9lD_ijloBMO41US3kUvXxqHEhYu4uPuMpNswUKFr8qRb7KQBfnkbH5yeu4ah7SXjySiUq-Bvnuo9Zl_PVqTkoB3NMsLWUyO6uK1vv2D2xUToKf2e8mymVa__6ePh6gKSk0GUQIQj4/s2048/image_2025-09-25_14-14-46.png

ជាថ្មីម្តងទៀតតារាចម្រៀង មាស សុខសោភា បានបង្ហាញប្រតិកម្មនៅលើបណ្តាញសង្គមបន្ទាប់ពីរូបនាងនិងគូស្នេហ៍ថ្មីដើរកម្សាន្តជាមួយគ្នាពោរពេញដោយភាពផ្អែមល្ហែម ស្របពេលអ្នកលេងបណ្តាញសង្គមនៅតែបន្តការវែកញែក។ ម្ចាស់បទ «ឧត្តមស្វាមី» បានសរសេរនៅថ្ងៃទី២៥ ខែកញ្ញា នេះថា «អ្នកគ្រប់គ្នាចោទប្រមាថមនុស្សដែលជួយស្រោចស្រង់ជីវិតរបស់នាងខ្ញុំថាចេះអាគមនដាក់មកលើរូបនាងខ្ញុំ ចុះគ្រប់គ្នាដែលចូលចិត្តនាងខ្ញុំ ស្រលាញ់នាងខ្ញុំគ្រប់គ្នានឹង តើនាងខ្ញុំចេះអាគមធ្វើស្នេហ៍ដាក់អ្នកទាំងអស់គ្នាដែរឬ? នាងខ្ញុំមិនត្រូវការក្តីស្រលាញ់ណាដែលចូលមករំខាននិងប្រមាថដល់សិទ្ធឯកជនរបស់នាងខ្ញុំនោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRbCVVJvSYk-VmlHtZMXij04R2-9VMuB9dc_qb1gZiPYXx0bA50HwLA7dv3c08jJj54q7xQ6PgYihYBVhgISBWLi-kLxWRXQcBVNpVfeiZxeTNc7ej_aZEdAD06szTrm8-6zY-5SYmCZuRrwbuFNAAXg_UcebWvWeO6U2eIKrIm_viNR0kNJLyy1O-eSx8/s430/image_2025-05-12_09-15-33.png
នៅក្នុងខ្លឹមសារដែលបានបង្ហោះអ្នកនាង មាស សុខសោភា បានបញ្ជាក់ទៀតថារឿងសិទ្ធិឯកជនរបស់នាងមិនមែនត្រូវឱ្យអ្នកទាំងអស់គ្នាចូលមកបញ្ជារឬហួងហែងទៅតាមអារម្មណ៍ផ្លូវចិត្តរបស់អ្នកចង់បាននោះឡើយ។ តារាចម្រៀងរូបនេះបានឱ្យដឹងថាចាប់ពីពេលនេះទៅអ្នកដែលចូលមកប្រមាថដល់នាងគឺសុទ្ធតែជាសត្រូវ មិនមែនជា fan ពិតប្រាកដនោះទេ ហើយសុទ្ធតែជាមនុស្សមិនគ្រប់លក្ខណៈ ជាមនុស្សដែលមិនស្គាល់ខុសត្រូវ មិនស័ក្តិសមនិងឱ្យនាងផ្តល់តំលៃទៅឱ្យពួកគេថាជា fan ដែលគួរឱ្យគោរពទៀតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjFniZ2LCFXjsuxobRMDqJX1l8voIEeaHN3dQ38qo57dX-Er_NFiXh0tUH-Ddz7WOhLg88fLW7PmMGbQc0x5_MnAOfl5p7q2sDoSKkF5nsRcwWtGUTnO7kmoYaHHnZKP87ZcQSE5JqxcgC1ZQ4qQ5qiExWdJq2Di-EfbKSyVrN499eb32XI4_MS_zWfZ-f/s2048/image_2025-09-25_14-14-45.png
តារាចម្រៀង មាស សុខសោភា ថា បើគិតថានាងខុស ឬក៏អស់ក្តីមេត្តាមកលើរូបនាងក៏ដោយ តែកុំចូលមកប្រមាថមនុស្សរបស់នាងទៀត ហើយឈប់គាំទ្រសម្លេងនាងតទៅទៀតចុះ ដើរចេញឱ្យផុតកុំចូលមកសាងបាបដាក់ខ្លួនអី។ តារាចម្រៀងមានដើមកំណើតនៅខេត្តកំពង់ស្ពឺរូបនេះបានរៀបរាប់យ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមរបស់ខ្លួនព្រោះតែមិនពេញចិត្តដែលឃើញមនុស្សជាច្រើនបានប្រមាថគូស្នេហ៍របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSs9X_qFtQfHga60oVYZsuqm7l1HS7Fay7chUIbpO4KWXrNkndGYtgbLPlUSXZ5SqOhByCSboO0VnJddbahlBEyUqn6tiZmb41Jlj5b3TUHBCtgfvE5qnebyO1zE8uHNtuQF6ZASok-sNCH-cTIujHvwocXQVvGurKooxos3K9nvLXqdlcDIqlD3l4Isdz/s1104/image_2025-07-22_15-19-32.png
នេះមិនមែនជាលើកទី១នោះទេដែលតារាចម្រៀង មាស សុខសោភា កើតក្តីខឹងសម្បាររបស់ខ្លួនប្រតិកម្មតបតទៅកាន់អ្នកលេងបណ្តាញសង្គមព្រោះតែគូស្នេហ៍ថ្មីហៅថា តាសក់សភ្នំត្បែង។ ចាប់តាំងពីប្រឡូកនៅក្នុងអាជីពសិល្បៈជាង២០ឆ្នាំជីវិតឯកជនចុងក្រោយនេះរបស់ អ្នកនាង មាស សុខសោភា ក្លាយជារឿងអាស្រូវដ៏ធំរបស់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJQeT2NM3mXc8Ml3JKOsFz0gu6v61o6VN2zPrQLyHpQMRGZLv_CNRGAB0tZ9ih5HDTLX_aIChyGioboiwJ5T79bkKKCjMt5ASwpcAJM0o6eKxLSWPdbgfyja3iojsU_jbFx_qYuTIpYsqaxlH71qg7zNR6U-ERVBNFe3H-at7a3rP6Zb7nD8Szw4YLfjIv/s1153/image_2025-07-22_15-19-33.png

មិនធ្លាប់ប្រឡូកប្រឡាស់នឹងរឿងអាស្រូវធ្ងន់ធ្ងរ មានតែការស្រលាញ់ពីទស្សនិកជន ជារៀមច្បងមួយរូបដែលទទួលបានការគោរពស្រលាញ់ច្រើនប៉ុន្តែអ្នកនាង មាស សុខសោភាព ប្រឈមនឹងរឿងអាស្រូវឯកជនចាប់តាំងពីមានជម្លោះជាមួយអតីតស្វាមី លោក អិត រ៉ាដា មានការចោទប្រកាន់អតីតស្វាមីជាច្រើនរួមទាំងផ្តើមស្នេហាថ្មីជាមួយនឹងមនុស្សដែលមហាជនមិនពេញចិត្ត៕