តារាសម្តែងកូរ៉េល្បីឈ្មោះ Jun Ji Hyun ត្រូវបានទស្សនិកជនចិនពហិការនិងរិះគន់យ៉ាងខ្លាំងតាមរយៈខ្សែភាពយន្តថ្មីរបស់ខ្លួន។ រលកនៃការរិះគន់បានធ្វើឱ្យម៉ាកយីហោធំៗមួយចំនួនដូចជា LV, Piaget, La Mer ដកការផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹង Jun Ji Hyun នៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7_FC-Bj8bTo04fsRGfVhN4DD8HwBOBWyyc1Fx519KtLF3k8R9_g9IdWz8JHE9ph6N3ztp-YY33Ku45uALOMZbm-KA8WPQfqIKvLD4WXJaQdeBp9ogqPjTH7SfIR_B_bCVgIDN9BU_ayC8gva8We3Z9AYNtmMAGUL-a-2ceMcLPUbqCuzOtA1WyQtAd8w0/s1020/image_2025-09-25_11-01-53.png

នៅថ្ងៃទី២៣ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាក្រុមហ៊ុនគ្រប់គ្រងរបស់ Jun Ji Hyun បានបដិសេធពាក្យចចាមអារ៉ាមដែលថាការផ្សាយពាណិជ្ជកម្មរបស់នាងនៅក្នុងប្រទេសចិនត្រូវបានលុបចោលដោយសារតែភាពចម្រូងចម្រាសទាក់ទងនឹងខ្សែភាពយន្ត «Tempest»។ ក្រុមហ៊ុនគ្រប់គ្រងរបស់នាងបានអះអាងថា មិនមានការលុបចោល មានតែពន្យារពេលប៉ុណ្ណោះ ហើយការសម្រេចចិត្តពន្យារពេលត្រូវបានធ្វើឡើងមុនពេលការចេញផ្សាយរឿងនេះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUHR3fEXnlK5orAAaGzy87FpBRqLVUjZTXu3tkM_R20hgvAF_rGy-YRVNT0o9MjJW0alVcoGRetYCgP6HAok2yLMIGqkFZybc1GyaZ1mcmWr-61ciSRSwCBsfysoYSXe7YWjGYixR5HpyZc5YqoJfJp29TmdcCciTYhXCDzsU3x-GTrdENLabOac2tpnjV/s1000/image_2025-09-25_11-01-51%20(2).png

ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងនៅពេលដែលទស្សនិកជនចិនបាននិយាយថា “Tempest” មានព័ត៌មានលម្អិតជាច្រើនដែលធ្វើឱ្យខូចមុខមាត់ប្រទេសចិន ដែលតួឯកស្រី Moon Ju សម្តែងដោយ Jun Ji Hyun សួរថា «ហេតុអ្វីចិនចូលចិត្តសង្រ្គាម?» រហូតដល់មនុស្សអាក្រក់និយាយភាសាចិន ទៅកាន់ឈុតឆាកនៃទីក្រុង Dalian ដ៏អាក្រក់…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCeptTL2nd-iXr8IoWai6MduPeWtQ0WzwpvWD1HB4-7vNwdlUMvBlDZp7Syk2cqAf7nfs7vJWB-Oyw8gmhAj4APdAligYEBWScgBGLWwM6j7tATIQvtj7-4hr5TzAS-Ie1-6aOqELOAxxN2A_7zmtmO2TPUmMmFPC75Ct4dj6WXJwrhX4_DBmep-6XMv3e/s1000/image_2025-09-25_11-01-51%20(3).png
យោងតាម Sina ឧបទ្ទវហេតុនេះបានរំខានដល់ខ្សែសង្វាក់អាជីវកម្មរបស់តារាស្រីរូបនេះ នៅក្នុងទីផ្សារប្រទេសចិន ដោយមានការប៉ាន់ស្មានថាមានការខាតបង់ចាប់ពីរាប់លានដល់រាប់សិបលានដុល្លារ។ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ Jun Ji Hyun ត្រូវបានស៊ើបអង្កេតលើពន្ធ ហើយត្រូវបង់ពន្ធបន្ថែម ២០ លានវ៉ុន។ ទោះបីជាប្រឈមមុខនឹងរឿងអាស្រូវក៏ដោយ Jun Ji Hyun នៅតែទទួលបានតំណែងជា តារាសម្តែង ដែលមានប្រាក់ខែខ្ពស់បំផុត ក្នុងការផ្សាយពាណិជ្ជកម្មកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhThuFPcXWJg4eWzDW-2c81lo0ll3aaSj7w_s4tGv5gt6SOUTGGG0V0IOdKfEK431K0SdW8RqkUDSPb3a-1Ug5Ni8BmOst4ONTlATMO5R7nzVvYEsw4zutJMl46WNymGFmYm4jSnmyF3LtjW19ZwuFJpCrXBwx183dJ94pB3-0XL4Pr6k4qGKRAYZgLQey3/s1440/image_2025-09-25_11-01-51.png

ចាប់តាំងពីឆ្នាំ ២០១៣ មកតារាសម្តែងរូបនេះ ទទួលបានប្រាក់ចំនួន ១០០ លានវ៉ុនក្នុងមួយភាគនៃរឿង «My Love from the Star»។ នៅឆ្នាំ២០២១ ប្រាក់ខែរបស់នាងក្នុងរឿង «Mount Jiri» បានកើនឡើងដល់ ២០០លានវ៉ុនក្នុងមួយភាគ ដោយនាំមកនូវទឹកប្រាក់ទទួលបាន ២.៧ លានដុល្លារ។ យោងតាម SCMP ក្នុងឆ្នាំ ២០២១ តែម្នាក់ឯង Jun Ji Hyun រកបាន ១៧ ពាន់លានវ៉ុនពីការផ្សាយពាណិជ្ជកម្មម៉ាក ១៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLIreRomkgwVsg_nFO6QgO37wfQLqZStPPzx9Pw07SqC-swygoh3M9tqXWOPXccWLapwovA_zXKQJIb6kIQuheo6BeNkQnOfm3tpNk-E_p8Ag0Ilwi5cSbJabOQsMt6FnXFLIaD1rL58eu6HYyljE4bqgKii5bSi0WAvwZLwCSBNJ4M6B-gqwnUxKzxx3x/s1207/image_2025-09-25_11-01-52%20(2).png
មិនត្រឹមតែទទួលបានជោគជ័យក្នុងវិស័យសិល្បៈនោះ Jun Ji Hyun ក៏ជា “មហាសេដ្ឋីអចលនទ្រព្យ” ផងដែរ។ ចាប់តាំងពីឆ្នាំ ២០០៧ មក នាងបានទិញ និងលក់អចលនទ្រព្យនៅតំបន់ថ្លៃៗនៃទីក្រុងសេអ៊ូលជាច្រើនដង ដោយទទួលបានប្រាក់ចំណេញរាប់សិបពាន់លានវ៉ុន។ តម្លៃសរុបនៃអចលនទ្រព្យបច្ចុប្បន្នរបស់ Jun Ji Hyun ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ១៤០ ទៅ ១៥០ពាន់លានវ៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuWn7co5k44eQGMMT9HrG2Eh73md3FrpF0bpx36VRxVewhIQliQiwKDEn5prlyMAwBHdjkNE0n1P7I0oxgyw8j-90aSa_-vdyQZ7bhb34fO8w98YZ0oqxALg2pfwZ8p4falc67Z2Z3-KOsmgfTWaiHuhBh5xBR0xtVE3GDxDg9aVQjv1UooFNi_OjVeHa3/s1557/image_2025-09-25_11-01-52.png
ប្រព័ន្ធផ្សព្វផ្សាយ Money Today ថែមទាំងបាននិយាយថាតម្លៃអចលនទ្រព្យរបស់តារាសម្តែងវ័យ៤៤ឆ្នាំរូបនេះនិងស្វាមីអាចកើនឡើងដល់ ១៩០ ពាន់លានវ៉ុន ប្រមាណ១៤៤.៣ លានដុល្លារអាម៉េរិកដែលធ្វើឱ្យ Jun Ji Hyun ក្លាយជា តារា ដែលមានបំផុត នៅក្នុងប្រទេសកូរ៉េក្នុងឆ្នាំ២០២៥៕