ការផ្សព្វផ្សាយព័ត៌មានបែបប្រឌិតទាក់ទងនឹងមូលហេតុនៃការស្លាប់របស់ដំរី ឡាក់គី នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺមិនទទួលបានប្រយោជន៍អ្វីទាំងអស់ ក្រៅតែផ្តល់នូវភាពអយុត្តិធម៌សម្រាប់ក្រុមពេទ្យសត្វ ដែលបានប្រឹងប្រែងធ្វើការងារសង្គ្រោះសត្វប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLECZARdZ09ef-k2OSb2x5eziNz6mF1otPXGq-UDz-qUIydxqyHFOBEa3sRBI3Msbz33vlBskRFaipHuVJ1aY_8sfLfjUYkCXPoRCyt6iOfq8YCBofxHy7KrwPfodD7LOm7Rr4eaxZWrDOceu4ZZvPTB2G8LqZ0dYlaDuV2BjkILmgdWOrJDvXNUk_lYk-/s1280/529772725_1307229160768944_725189130757171100_n.jpg

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងអះអាងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះថា ការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ IBoi ទាក់ទងនឹងមូលហេតុនៃការស្លាប់របស់ដំរី ឡាក់គី គឺជារឿងមិនពិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYthJa6ad9XKX65XwOHNo7ZDWFSiyOZ8Rn_bEm-RT1gmn2VxxIYBa5BYeJlRjfA_QUpbKaFL4FNgN_JXJCVDC8b6odt-J2m0IX-sNmi7U1ueMOHozQfJUZ0Fhfp9Mae_DmqHArJJa3ez3wqy7oJxHOtoT-8jyQPB6weJyDTHFcqTsSUDL6pGPobTy61cEV/s1280/photo_2025-08-25_15-50-24.jpg

ជាការផ្សព្វផ្សាយព័ត៌មានប្រាសចាកការពិត ព្រោះបើទោះបីជាដំរីឈឺចំថ្ងៃសោរ៍-អាទិត្យ ក៏ក្រុមពេទ្យសត្វនៅបន្តធ្វើការ ជួយខ្នះខ្នែងព្យាបាលជំងឺរបស់ ឡាក់គី ដូចថ្ងៃធម្មតាដដែលទេ។ ដូចនេះការផ្សព្វផ្សាយព័ត៌មានបែបបំភ្លើសអំពីមូលហេតុនៃការស្លាប់របស់ ឡាក់គី គឺជារឿងអយុត្តិធម៌ណាស់សម្រាប់ក្រុមពេទ្យសត្វនៅសួនសត្វភ្នំតាម៉ៅ។ ឯកឧត្តមបញ្ជាក់ថា ពេទ្យសត្វបានខិតខំប្រឹងប្រែងសង្គ្រោះជីវិត ឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMdrZ4C6FiwT4cYclo_s4h8k2sZ4U42EvCFZyr55S2PWmdJQ3WJae8BQnXMlp3yQoxU64FdF0QYBnNUY4exJh3QpttiMqtu01JoNMsVa3_ujWMUDRbp9PFh9r0yeQIV5YzDOhElbkLK4Sl0ZRnZmdmqCYHLwutWqpl4bTAZ-WD1nKYNEoYANLRjF3i-vDK/s2048/533235478_1310528770438983_4112109322983250309_n.jpg

ឯកឧត្តម ឃឹម ហ្វីណង់ បានរៀបរាប់បន្ថែមថា៖ «ចាប់តាំងពីទទួលបានដំណឹងថាឡាក់គី ចាប់ផ្តើមឈឺ និងបាត់បង់ចំណង់អាហារភ្លាមៗ ក្រុមការងាររបស់យើងបានចុះជួយអន្តរាគមន៍ភ្លាមៗ ដែលក្នុងនោះក៏មានវត្តមានលោក ស៊ី ថេង នៅជាមួយរហូតផងដែរ។ ខ្លឹមសារដើមនៅលើគណនី Wildlife Care គ្រាន់តែជាការបង្ហាញពីអារម្មណ៍សោកសៅមួយប៉ុណ្ណោះ ហើយពាក្យថា «ស្លាប់ដោយសារ…» គឺជាពាក្យដែលគណនី IBoi ប្រឌិតដោយខ្លួនឯងទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCRYN9k17iv4w37XQHvC9X8SL3EswtW2jyrgT_fKwPfnAnFVHwzgiWsfubfrljQrkBnOuZNKoJJyoPCqOaHUE7rh1CeJd2ZZDtQWujfoy4kbv4HteiFsYYWAjMr4XwEgRrInFO9tEIQgIc3LyNtbeXHTX0SU1zR0ezHJ3alF58gzke6uR4gyUQ6rgm7JDz/s1184/photo_2025-08-24_21-57-17.jpg

មានតែលទ្ធផលនៃកោសល្យវិច័យមួយគត់ ទើបអាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃជំងឺរបស់ ឡាក់គី បាន។ ឯកឧត្តម បានស្នើឲ្យសាធារណៈជនទូទៅបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបែបបន្ថែមបន្ថយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការស្លាប់របស់ ឡាក់គី ។ ការផ្សព្វផ្សាយព័ត៌មានប្រាសចាកការពិត នឹងនាំឱ្យមានការសន្និដ្ឋានខុស និងបង្ករឲ្យមានការយល់ច្រឡំបន្តទៀត។ ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដំរីវ័យ ២៦ឆ្នាំ ឈ្មោះឡាក់គី បានស្លាប់ក្រោយធ្លាក់ខ្លួនឈឺបានត្រឹម បីថ្ងៃ ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2HXF_-BAMqsRE9jK0sPAOBbccmJGDNmuAb-fXywomUzri3_9sFVP_cFUH3wvXjvIxmxcd4pgXI2PU_o0ydmm3SE_pEaLZk011DfliVSvMJ2LUWKFIoENCgq8D8ZQHrgA3Q7v0UippktaStT_i2W6Xj_BwkBjeEftkBQlyaOgdXisb_qvMO4i9l7jukEDq/s1280/photo_2025-08-24_21-57-11.jpg
ពោល គឺ ឡាក់គី បានធ្លាក់ខ្លួនឈឺពីថ្ងៃទី២២ សីហា ហើយបានស្លាប់នាថ្ងៃទី២៤ សីហា ឆ្នាំ២០២៥។ ដោយឡែក លោក ទ្រី ស៊ីថេង ជាហ្មដែលមើលថែដំរី ឡាក់គី តាំងពីតូចក្នុងអំឡុងពេល ២៦ ឆ្នាំកន្លងមកនេះ បានត្រឹមបង្ហាញសំណេរឈឺចិត្ត ចំពោះការស្លាប់របស់ដំរីក្នុងពេលដ៏ខ្លីប៉ុណ្ណោះ។ សំណេរអមនឹងវីដេអូសកម្មភាពរបស់ឡាក់គី នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោក ស៊ីថេងថា៖ «ឡាក់គី! ហេតុអីកូនឈឺស្លាប់លឿនម្លេះ??»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOYybaQwi7ZbMmpLNhReGTY1jhY_gXGkVZ2j8kwROCwd_dD50pQjCjn-nJePsGZ4Ab96SwBe3ckDc5u6fyqBs_5CRqEcHUTAWo-WfCrh1DHJ1pW1uyzvdOb0B7rodKVZopcW9gRW8BrFnGkrsA3F3UFaYo-zV7SrWLeeLNQi-qyW_uuFmadhhQPoUnVK9G/s1280/photo_2025-08-24_21-57-04.jpg