ជម្លោះជាច្រើនឆ្នាំមើលមុខគ្នាមិនចំរវាងបុគ្គលល្បីឈ្មោះ ប៉ីប៉ី ឌី និង ទីនីន ស្រាប់តែវិលមកជានាគ្នាវិញបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្តនិងមានការភ្ញាក់ផ្អើល។ ការយល់ច្រឡំកាលពីអតីតកាល ត្រូវបានដោះស្រាយក្នុងការរួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខណៈ ប៉ីប៉ី ឌី ក៏បានសូមទោសទៅកាន់ ទីនីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwitb4zDPmVVhnpTw9JedZrqtXC5QhBCCvlD9ojIX2jS_GcgNMv9TrIgAqWtXXV5B3hrZVYv5e0O_CC4C08GI09wvVfYN_qeayoGc835pDaOCCr81bvOz-krLQB4q_feuOZYEkDxz1IWzKMfPq7jnGiQ-JKq1PSt3BAseHqHB326FePybWYmavtZtZyuS_/s1440/image_2025-02-20_08-55-13.png

នៅថ្ងៃទី២៤ សីហា ប៉ីប៉ី ឌី បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរដូចគ្នាទេ ល្អអាក្រក់ យើងនៅតែជាជាតិសាសន៍តែមួយ។កំឡុងពេលសង្គ្រាម ខ្ញុំពិតជាបានឃើញពីការរួបរួម ហើយខ្ញុំពិតជាស្តាយក្រោយចំពោះទង្វើរបស់ខ្ញុំ ដែលបង្កើតឱ្យមានជម្លោះ និងសត្រូវកន្លងមកសង្ឃឹមថា វាគ្រាន់តែជាភាពចង់ឈ្នះ គិតមិនបានវែងឆ្ងាយ និងសូមអហោសកម្មអោយគ្នា ហើយបែរមកសាមគ្គីគ្នាវិញ»។ អ្វីដែលកាន់តែចាប់អារម្មណ៍សំណេររបស់ ប៉ីប៉ី ឌី ដែលទទួលស្គាល់កំហុសកាលពីអតីតកាលធ្វើឱ្យមានសត្រូវព្រោះតែចង់ឈ្នះចាញ់នេះគេបានឃើញ ទីនីន បានចែករំលែកបន្តជាមួយនឹងសញ្ញាបេះដូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivIQ4W7gT39l4gS4V9MOoEt7MWRluFLLyUGACAfiwzbd3A2x4PZTdRnMdAQUdpf4qMWbpnBcxdnL8tStnIjvAWEfo0opa2AQI6UeNcbYHLi5A_ohyphenhyphenF1V8m4phIrcwsegmVGc3xad9K1ib6QwI0GInZswpYKZlMZDQdzzrU8rxhZgLIbCZ35BuMc-ba-lo6/s2048/image_2025-08-25_08-51-46.png
បន្ទាប់ពីឃើញការចែករំលែករបស់ ទីនីន ប៉ីប៉ី ឌី បានប្រើប្រាស់គណនីផ្ទាល់ខ្លួនចូលទៅសូមទោស ទីនីន ខណៈអ្នកទាំងពីរមានជម្លោះពាក្យសម្តីកាលពីឆ្នាំ២០១៧។ ប៉ីប៉ី ឌី បានសរសេរថា«មនុស្សដំបូងគេដែលខ្ញុំចង់សូមទោសគឺ ទីនីន ចំពោះអតីតកាលដែលកើតឡើង សង្ឃឹមថាថ្ងៃក្រោយជួបគ្នា យើងអាចញញឹមដាក់គ្នាដោយចេញពីចិត្ត ក្នុងនាមជាជាតិសាសន៍តែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKuqJgkU_E0eSJfE4T67tvmh1xK4DphS2G9xNlWepMbPsnuf7sW-js1k7L5osI6vnjJrxuDRZUCswzkZIb_YqXyZJqtKBkkeGE0jqxHDs6-3oEy5pDFgAJhaOgalwTqM0lz8jmMq3X8OqgIJdbABurv27nI6lgK0bFOjkUe2tKWyEbQIJYrMSkBsVhyphenhyphenci9/s960/image_2025-08-25_08-51-44.png

ការសូមទោសរបស់ ប៉ីប៉ី ឌី បានធ្វើឱ្យ ទីនីន មានការរំភើបចិត្តជាខ្លាំងដោយនាងបានតបវិញថា «ពីដើមមក ខ្ញុំមិនដែលមានបំណងចង់ធ្វើសត្រូវនឹងបង រឺមានបញ្ហាជាមួយបងទេ។
ពីមុនខ្ញុំស្គាល់បងព្រោះបងល្បីចូលចិត្តមើលបងសើចសប្បាយតែខ្ញុំដឹងថាបងមិនស្គាល់ខ្ញុំទេ។ សុខៗក៏ស្រាប់តែមានបញ្ហាខ្ញុំអត់ដឹងមូលហេតុថាខ្ញុំខុសអីបានចឹង។ តែខ្ញុំក៏បំភ្លេចរឿងនឹងចោល ចាប់ផ្តើមម្តងទៀត ហើយខ្ញុំតែងតែសង្ឃឹមថាថ្ងៃណាមួយអាចអង្គុយ និយាយជាមួយបងនូវរឿងដែលកើតឡើងឱ្យច្បាស់ក្នុងចិត្តថាពេលនឹងខ្ញុំខុសអី។ តែឥឡូវមិនខ្វល់ទេរឿងអតីតកាល បំភ្លេចចោល ហើយក៏អរគុណបងសំរាប់ការលះបង់ពេលប្រទេសជាតិមានទុក្ខលំបាក នៅគាំទ្របងដូចដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1hSgrRF4BCv9iKVY4Bz_ewj3bdoqGItJYupEMpGJVoHyUH_n9_sSU5N_k9f0EhDQWietFyoT-9X-BOZLnyvBbFuq471qb1EOPdlJlExpJnoY3ba5wiOcyBdCRcZ603-iVaWC9VfDr-uM1HZcfaNoKWwj2M4diC4E3Txyh7_7Ryqk9G0_R_iipt8U37BmH/s1320/image_2025-08-25_08-51-44%20(2).png

ការឆ្លើយតបគ្នាទៅវិញទៅមកប្រកបដោយភាពវិជ្ជមាន ប៉ីប៉ី ឌី ក៏បានចែករំលែកខ្លឹមសាររបស់ ទីនីន ដែលបានបង្ហោះនិងភ្ជាប់មកជាមួយសំណេរក្នុងន័យថាគ្មានអ្វីដែលហួសពេលទេចំពោះការទទួលស្គាល់កំហុសដែលបានធ្វើបើទោះរឿងនោះកន្លងផុតច្រើនឆ្នាំក្តី។ ប៉ីប៉ី ឌី ថាយើងអាចកែប្រែរឿងដែលកើតឡើងបានដោយចាប់ផ្តើមពីខ្លួនឯង ជាក់ស្តែងដូចជារឿងលោកនិងទីនីនជាដើម។ បន្ទាប់ពីផ្សះផ្សាគ្នាទៅវិញទៅមកគេបានសង្កេតឃើញទីនីន និង ប៉ីប៉ី ឌី កាន់តែមានរីករាយចំពោះគ្នា ខណៈទស្សនិកជនគាំទ្រខ្លាំងដែលអ្នកទាំងពីរវិលមកជានាគ្នាវិញ៕