ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបង្ហាញគម្រោងឈ្មោះ «Laut Sebasah» ឬគម្រោង «Waste-Free Healthy Oceans» ដែលមានគោលដៅកាត់បន្ថយបរិមាណសំរាមក្នុងសមុទ្រ និងប្រភពទឹកផ្សេងៗរហូតដល់៧០% នៅឆ្នាំ២០២៩ ។ គម្រោងនេះនឹងផ្តោតលើការកាត់បន្ថយសំរាមនៅកន្លែងសំខាន់ៗ ដូចជា ៖ ទន្លេ ឆ្នេរសមុទ្រ កោះតូចៗ និងកំពង់ផែ ដែលមានក្រសួងកិច្ចការសមុទ្រ និងនេសាទ ទទួលខុសត្រូវអនុវត្តគម្រោងចូលរួមសហការពីក្រសួងផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi55vEhyulJewS9oqzwarnG6NOsZAUn4tWBQ_4rxZ5egC0AwTUJgfZOF-p3OiWSaoF4oj5caImM5BE-ZuAF-0zUv2vzbfDDrUrTedjh3mDA55h0UTAM4vccZHWAtSOQozkyPf7Su_XYhbfduAKfVUaoweqggzAh6WBBWCfTQYEN-CoApvz_c9yc4SiRc1dh/s2200/image_2025-08-23_14-26-03.png
អនុរដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទឥណ្ឌូណេស៊ី លោក Didit Herdiawan និយាយថា សំរាមក្នុងសមុទ្រនៅតែជាបញ្ហាចម្បងនៅប្រទេសឥណ្ឌូណេស៊ី ហើយគម្រោងនេះនឹងអាចជួយកាត់បន្ថយសំរាមក្នុងសមុទ្រ ទន្លេ ឆ្នេរសមុទ្រ កោះ និងកំពង់ផែ ក្នុងបរិមាណយ៉ាងច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtk8SrjnsKsTTS8197N1SPZdozK-pHqbFtulOBOOoR1ANnGnpCJdTxM1Xk3vVJbLOQp55hyphenhyphenBr-KLy-flBFYRJfli6fUlXexQWpDUgNw6cRrb2_CJIotKSvlLW2ttZn9giAcjRb3s3hAaTCRulqWbj2oWNlg3DAPVdk589-KoKHp2MJ48oKJaB73UO8zM3C/s3072/image_2025-08-23_14-26-05.png
ក្រៅពីនេះ ក្រសួងកិច្ចការសមុទ្រនឹងសហការជាមួយក្រសួងផ្សេងៗ ស្ថាប័នរដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាលថ្នាក់ខេត្ត អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នអប់រំ និងផ្នែកឯកជន ដើម្បីប្រឆាំងនឹងការបំពុលក្នុងសមុទ្រដែលប៉ះពាល់ដោយផ្ទាល់ដល់សត្វក្នុងសមុទ្រ ការនេសាទ និងការរស់នៅតាមឆ្នេរសមុទ្ររបស់ពលរដ្ឋ ។ នេះជាការតាំងចិត្តអនុវត្តគម្រោងកាត់បន្ថយសំរាមក្នុងទឹកសាបកុំឱ្យហូរធ្លាក់ចូលសមុទ្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbmfschGVITzZYnP1AzNvJU-qnNcXXl1Vy8IR9_gsIQhk6Lx2MGSsAzPnZvMdL93etdawVxr9271ABF443qbDXpOi-MAaetiwxp7wjKoDzG7KlSBVSy2NmmCcfGZt9e9jamkOhaBA_vOwFir7qJAWhp_oboUNZxXxg9rat5vjAEZgbqe62Ezoe_EgkPGzQ/s2033/image_2025-08-23_14-26-09.png
ឥណ្ឌូណេស៊ីជាប្រទេសស្ថិតនៅក្បែរទីតាំងសំរាមដ៏ធំក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាតំបន់ប្រមូលផ្តុំសំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងសមុទ្រលើពិភពលោក ។ ឥណ្ឌូណេស៊ីក៏ស្ថិតក្នុងចំណាត់ថ្នាក់ទី៥ផងដែរ គឺជាប្រទេសមានសំរាមច្រើនបំផុតលើពិភពលោក ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីត្រូវមានវិធានការកម្ចាត់សំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE23-m6HeFcadZ3sl7Uk4Aom5lLYy5EpVh8m8QFr5qsudf0niIs52Gvynrrg8syKgZrM56ozCBIhkgxHk-I8NBSpfq0bLYicRcnLnDNP89a2wn-HI0RLtNs8a21FAIIHWz6kdqvyjIwk39yY-z2P4YpcMrr8jT6CFzoaqY_gBxFkxA_ZwBb1GdIln6ngDp/s2560/image_2025-08-23_14-26-10.png

យោងតាមទិន្នន័យក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងកាកសំណល់ជាតិ គឺឥណ្ឌូណេស៊ីនឹងមានសំរាមរហូតដល់ជាង៥០លានតោននៅចុងឆ្នាំ២០២៥ ។ ដូច្នេះ បើគ្មានវិធានការកម្ចាត់សំរាមទេនោះ សំរាមនៅឥណ្ឌូណេស៊ីរហូតដល់២០លានតោននឹងហូរចូលក្នុងសមុទ្រ ព្រមទាំងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ៕