បាងកក៖ ក្រោយទាហានខ្លួនដើរជាន់មីនដាច់ជើងញឹកពេក ថៃស្រាប់តែនឹកឃើញគំនិតថ្មី នោះគឺការបង្កើតស្បែងជើងពិសេសមួយប្រភេទ សម្រាប់ចែកឲ្យទាហានពាក់ការពារជៀសវាងការដើរជាន់មីន ឬកាត់បន្ថយកម្លាំងផ្ទុះប្រសិនបើបានជាន់។ នេះបើយោងតាមសារព័ត៌មាន The Nation កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjquNYwMJ1UZgPbJvAG-LDNyVHSK6hcYpg9id5Wg1HoEUGALqI4l-y7ZomumkIJK5x5d5dMLspyfnZzqEWb80fFJUsYXc6uCgHl_41i3nmM1GmXHml36G9m97WHARA13chafwYNxWnRIUhvia_oOGgi1rWAPbVYasihzSs2aRIJociCbCiAyMiorQqSi3Sy/s1280/photo_2025-08-23_11-59-00.jpg
លោក Wuttipong Phongsuwan សមាជិកព្រឹទ្ធសភា និងជាសមាជិកនៃគណៈកម្មាធិការកិច្ចការយោធាថៃបានឲ្យដឹថា គាត់និងក្រុមរបស់គាត់បានសិក្សាស្រាវជ្រាវគំរូស្បែកជើងការពារមួយប្រភេទ ដែលត្រូវបានគេដាក់ប្រើក្នុងអំឡុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងស្ថានភាពព្រំដែនកំពុងតានតឹងកម្ពុជា.ថៃ ដែលបានបន្តនាំឱ្យទាហានថៃជាច្រើននាក់បាត់បង់អវយវៈដោយសារគ្រាប់មីនរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSzlvtdH87LBQT8K0GROKABC1LsgdQelSuF1t8l-_VfvSNH7c-quEyGV4NQY74vR1m9czCqLIsYRpVmgJdOOmCNOjdwF1nFtmv2zVQvs_p2so7etS1NPLBkYe3ojI0tFydMjyGiGjrMW5nhWDzDXZzk917bQgfXsRasOjZNB4Msf99h4Tv9t6SqSVjXarX/s1280/photo_2025-08-23_11-58-57.jpg
លោក Wuttipong បានបញ្ជាក់ថា ស្បែកជើងនេះត្រូវបានរចនាឡើងយ៉ាងពិសេស ទាន់សម័យ ជាមួយនឹងជើងទម្រដ៏រឹងមាំញែកចេញពីគ្នាដូចសត្វពីងពាង ដើម្បីកាត់បន្ថយទម្ងន់ និងជៀសវាងការប៉ះបាតស្បែកជើងដោយផ្ទាល់ជាមួយគ្រាប់មីន។ វាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្លាំងផ្ទុះរហូតដល់ ៧០% ដែលអាចការពារទាហានល្បាតឲ្យរងរបួសតិចតួចបំផុត ឬគ្មានសោះតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9702Imib4-JgtYWKUVqlRrLAhEIJewqV2eWyhq14MdbRA3ZIaQ1yzjsZTTQQ8UFTJP48ZqKoxSiPoL3YhQdGU2RpeDu81QW0QK9L6KM9qydKg7nQjwfdRgCzvZSaVU0HQc3M6zSNIGKossfrM5fslst391kCvKGwVlM4FN68RpIhVDX6FZxtjRfrYQgN/s1280/photo_2025-08-23_11-58-58%20(2).jpg
លោកបានបន្ថែមថា ការច្នៃប្រឌិតថ្មីនេះ មិនត្រឹមតែជួយលើកកម្ពស់សីលធម៌របស់ទាហានថៃប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចដល់សីលធម៌របស់អ្នកដាំគ្រាប់មីននៅកម្ពុជាទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYFjOk2lNOH-cYs6e65drqNCoJkXUprCTf6dIn3wB7hYwvr74HdFHXYbLbWci5XApDdjJlNXPwsSjpmVwjzvjTx4B0BhyphenhyphenY5qRX43LdkPVcC6A4bm7YG7woR_tM9BIyb4Y1_q59AqXftGb7bGgisj5nJzwbwFMlypqoxyGvlgyN70EpJIFswGK7HcsfWP2O/s1280/photo_2025-08-23_11-58-58.jpg
បច្ចុប្បន្នស្បែកជើងនេះ មិនទាន់បានដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់ទាហានថៃនោះទេ ដោយរដ្ឋាភិបាលថៃកំពុងសហការជាមួយនឹងរោងចក្រផលិត ហើយគំរូចុងក្រោយត្រូវបានគេរំពឹងថានឹងរួចរាល់នៅសប្តាហ៍ក្រោយ បន្ទាប់មកនឹងត្រូវបញ្ជូនទៅតំបន់កងទ័ពភូមិភាគ២សម្រាប់ការសាកល្បងបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-8ZUfCrvqbLa_IWH5A5UacRq-hSJN29_Scv_TdsUPYyXPDnupTCWZAFky98PDUDoNoQOvjVNIElMfEqWMZLNvtdnx9p1-lMmcWvtaRsdsdMxqtFdJKQj-1EYuxgDcmN1VDMQ9DtZ-im7LhGgNiN8684Sz6Ipxyv-WaC4TRYjgXDVZ2J5puultnPsgFxtb/s596/photo_2025-08-23_11-58-59.jpg

គួរឲ្យដឹងថា ទាហានថៃដែលដើរល្បាតនៅតាមព្រំដែនតែងជួបគ្រោះថ្នាក់ជាន់មីនដាច់ជើង ឬរបួសធ្ងន់ស្រាលជាបន្តបន្ទាប់ រាប់ចាប់តាំងពីមុនមានការប្រយុទ្ធគ្នាជាមួយកម្ពុជា។ លើសពីនេះ រដ្ឋាភិបាល និងថ្នាក់ដឹកនាំថៃបានទម្លាក់កំហុសគ្រប់យ៉ាងមកឲ្យកម្ពុជា បើទោះជាគ្មានមូលដ្ឋានច្បាស់លាស់ក៏ដោយ៕