ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាអ្នកនាង ងិន ម៉ារ៉ាឌី ទទួលបានពានរង្វាន់លេខ២នៅលើឆាកអន្តរក្នុងការប្រកួតផ្នែកក្រចកវែងដោយជ្រើសយក concept ស៊ីក្លូមកប្រកួត។ តាមការបញ្ជាក់របស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១បានអះអាងថាការជ្រើសរើសយកស៊ីក្លូនេះគឺដើម្បីបង្ហាញទៅកាន់អន្តរជាតិថាស៊ីក្លូគឺជាមធ្យោបាយធ្វើដំណើរមួយបែបរបស់ខ្មែរមានអាយុកាលយូរមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVwSAC21Ip8TG1o4YHhTzYi324luteQmThphbB1H3j9_7UMIAeOiPN-WAF2IefnNXDHPbkjjUzX8F-_e0gRbs81i63eTr7lbd2G0-YGEHpttdHWMx8bLdO_gth-lHtvrr3-TsK72VRPHrqnEsPlrcb5zS_ZUwMgTfTXX9a4mc-YeYUdVRJf4bexGHZ0Pzq/s1716/image_2025-08-19_13-35-06.png
អ្នកតាមដានវិស័យបវរកញ្ញាអាចនឹងបានឃើញហើយក្រៅពីមានជីវិតគ្រួសារពោរពេញដោយសុភមង្គល អ្នកនាង ងិន ម៉ារ៉ាឌី គឺបានសិក្សាផ្នែកក្រចកប្រកបដោយចំណេះជំនាញបន្ថែមទៀតពីអាជីពសិល្បៈ។ ក្រោយបញ្ចប់ការសិក្សារបស់ខ្លួនមិនបានប៉ុន្មានផងស្រាប់តែ ងិន ម៉ារ៉ាឌី បានចូលរួមប្រកួតរហូតទទួលបានពានរង្វាន់លេខ២ប្រកបដោយមោទនភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6R3pcfqL-9rQPOYQanwGFmK19a7esSmwAM9Yl-4C0JyCzCRFpo7lZcwg5btLV55GiKTqr4R2-bPORi_AdQDbqdkzbbbCyZpTGhf_0qMFaWjPE0XgqUp_HvvAeNuwZP-luGchijvBqbsHgrZXqNgdWuY9AV2eAKMM0EUu8lypmipPKHkxCyJ-tqUdSXJF8/s1830/image_2025-08-19_13-35-09.png

កាលពីថ្ងៃទី១៦ ខែសីហា ងិន ម៉ារ៉ាឌី និងស្រ្តីខ្មែរ៤នាក់ផ្សេងទៀតបានចូលរួមការប្រកួតអន្តរជាតិផ្នែករចនាម៉ូតក្រចកវែង fantasy ៥ ម្រាម ចាក់ដោយដៃនៃម្សៅ Acrylic ទទួលបានចំណាត់ថ្នាក់លេខ ២ ។ ជាមួយនឹងការទទួលបានពានរង្វាន់ ងិន ម៉ារ៉ាឌី បានបង្ហាញថាក្មេងស្រីដែលមានក្តីសុបិននឹងក្លាយទៅជាមនុស្សស្រីដែលមានទស្សនវិស័យ។ នេះមានន័យថា ម៉ារ៉ាឌី ចង់ឱ្យមនុស្សស្រីគ្រប់រូបមានក្តីសុបិនហើយបន្តធ្វើវាឱ្យដល់ទីបំផុតនឹងទទួលបានលទ្ធផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2mSa7utMbgSdNImCiGKcFXLKAufgfP2b3-wqFMj6q_CM0Ow8xUlebbZTNbDQecp6QwS6Sk_QgS_XnfB06o_oZSq60Kiyic_tLgncRLC8UO1HQw3UdeOUOBsPHi7wVPpcOVMHSfuljpA5fWwNGvA1NiNnrSV4mMdXKwfRUeJQyQsQt9vcX5xyE4fVK604/s2048/image_2025-08-19_13-35-11.png
ក្រចកវែង Fantasy មិនក្រោម ១០ cm ក្នុង concept ស៊ីក្លូខ្មែរបែបសម័យថ្មីដែល ងិន ម៉ារ៉ាឌីបានរចនាឡើងរហូតទទួលបានពានរង្វាន់នេះរូបនាងបានបញ្ជាក់នៅថ្ងៃទី១៧ សីហា ថា មូលហេតុដែលជ្រើសរើសលើកយក concept នេះគឺចង់បង្ហាញទៅដល់អន្តរជាតិពីមធ្យោបាយធ្វើដំណើរមួយបែបរបស់ខ្មែរនៅសម័យសង្គមរាស្រ្តនិយម។ ស៊ីក្លូខ្មែរមានអាយុកាលយូរមកហើយ មកដល់ពេលបច្ចុប្បន្ននេះ ស៊ីក្លូខ្មែរក៏បន្តអភិរក្សនិងមានសមាគមន៍ស៊ីក្លូផងដែរ។ លើសពីនេះវាក៏ជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវអន្តរជាតិក្នុងការជិះកម្សាន្តក្នុងទីក្រុងភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVOfZPK20fshSunqOj12S_uRkXS_hkLd43cevq6TYTLP7jFeML6qFdgj1h-l4UoAgeA1JXY-VQpP1fctCdKjW_rDo5UpRsh5L8qJd8NLXESQa2qijGtUxjAgEAB-PaOgtmbZ5djHCRrg21j8pf_H45tei2a5OGtgiH5CT-lTEr6mwzXfcIOVny1Msrxouh/s2048/image_2025-08-19_13-35-12.png

ជាមួយនឹងការបញ្ជាក់ពីមូលហេតុនៃការជ្រើសយកគោលគំនិតពីស៊ីក្លូ ងិន ម៉ារ៉ាឌី ថែមទាំងបានឆ្លៀតប្រាប់ភ្ញៀវអន្តរជាតិនៅពេលមកកាន់កម្ពុជាលើកក្រោយកុំភ្លេចជិះស៊ីក្លូទស្សនាក្រុងភ្នំពេញផង ខណៈពួកគាត់បានឆ្លើយតបជាភាពវិជ្ជមានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWo96-bCXXVpEGnUeekbltFIidd1TwX77_sCUkDBs0gbN8Yq2plhz-fQ5u4zCHGUseDZLIx-wYylmAE3-aoyg7XLuJFMv3L4iJhTdd7qnmZBOVND14kXZ_OLU81nToi_BY_FMMbuWGymdxEwp4WV7qpb1OUf9ML3D_Xvi_ZEZX5xJ6XEADjAhnBVDP9O_R/s2048/image_2025-08-19_13-35-14.png

ទន្ទឹមនឹងទទួលបានផ្លែផ្កាពីអ្វីដែលខ្លួនឯងខំប្រឹងប្រកបដោយមោទនភាពនេះ ងិន ម៉ារ៉ាឌី បានអះអាងថានាងមានស្នាដៃបន្តទៀតសម្រាប់ខ្មែរបើទោះបីជានាងទៅរស់នៅសហរដ្ឋអាម៉េរិកក៏ដោយ៕