លោក ឈិន ជឿន ហៅតាម៉ុក គឺជាអតីត មេដឹកនាំខ្មែរក្រហមដ៏ខ្លាំង និងមានឥទ្ធិពលម្នាក់ ដែលគេស្គាល់ថា “បងធំទីប្រាំ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0oshdTOhRV7JYJRLLgD8YgpQXIonmbEA6OkreOa7dihh8GLOK5yRFTWiMEXVkOVTrlm5PoazWuV-TeXwMVhA-4CyezC6FM_iIfCi1GWb7V5ennuHgMZXMz0ZNzzWAlqfg3JMQwpRE_HC7leDge28wWYkNw3SWDkuedYXJYaAe8GVGCL6YU9CXqsPk23Ma/s511/image_2025-08-18_15-34-53%20(3).png
បន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) តាម៉ុក មិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjriYRNvyxI_mU6j90AEJoXsJ7qDDi8DG_w-B52EMa9oMyCHCTyZB-ZRlRnC-W6mOWj_pege98AFbWeEkF3zYZr7JO_zYwUCu8zzbEForGjNahvSYCkv9fgUH-7c8KG1Z_Ooft4oa_Vma6zeMx3Wdu-taCWpaZYOfNcX44ssDXFWbx2_9BHkpJ2mk8LMxmU/s480/image_2025-08-18_15-34-54.png

តាម៉ុកនៅតែមានអំណាចគ្រប់គ្រងតំបន់ភាគខាងជើង នៃទឹកដីដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម គឺមូលដ្ឋានរបស់គាត់នៅ អន្លង់វែង នៃជួរភ្នំដងរែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRP1Ya3JwI-MHvUHF3WFK_AAcO0N9cMykjLNzGJbGbFtSjnxju5jLB4wLPrXgvyKVGP3jov1BKwzUFl86_bPSDaYQovXQYowVcDlUsu_Yj2iDnZWWFxPwbkuZc6NYOCvXexF-jXnF1a0xb4RqgOom6B3apJfPPMa0mR0-JilyOSXzr3EZxrZivEI8_MEuz/s960/image_2025-08-18_15-34-53.png

តំបន់អន្លង់វែង ត្រូវបានគេស្គាល់ថា ជាអតីតមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ ក្រុមតស៊ូខ្មែរក្រហម ដែលអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដូចជា ប៉ុល ពត នួនជា សុទ្ធសឹងតែធ្លាប់រស់នៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn5kDdGfGN6CTCFerOjALH32iFejEBzbXr0-Mptd925nszGEDz9pUpGCVxyawigPOX6UCnzXfVe3AKtM8VkA65aP4a16yn1llzKzpY_f5obn6-vI7lsek2iLVAlHzKG7_58q68joKpdPDN3M_TikxDXoydU4N7HLd84S8KvotOVumqKmH_AsAYyHUpbPCY/s1280/image_2025-08-18_15-34-50.png

នៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ មេដឹកនាំខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល តែតាម៉ុក បដិសេធមិនចុះចូល ដោយធ្វើសង្គ្រាមជាមួយរដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB7R0AijZxBkFYmwtQ7k_mAho_KDPVGe006CcWvHZ_5D2pOoGdm7wih_JcyUc3PGHbpblIe4tJ7EhiVaNHz45taF1CdOrY65MKblfpwI956y4ELIZZ6UAhu4bYBhQBeLrR4yAjCFeW1XXt3yigujae6li-C4C5Em6A6bBpL3BIn3NADVLMOmbZRkIuF950/s1280/image_2025-08-18_15-34-49.png

លុះដល់ឆ្នាំ១៩៩៩ តាម៉ុក ត្រូវបានចាប់ខ្លួនដោយកងទ័ពរាជរដ្ឋាភិបាលកម្ពុជា នៅក្បែរព្រំដែនកម្ពុជា-ថៃ។ ក្រោយមក តាម៉ុក បានស្លាប់នៅក្នុងមន្ទីរពេទ្យយោធាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ក្នុងជន្មាយុ៨០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmw5956fu8aC_icu5iscaJm_hWhD2pyytl54qIEiZ6EbN72kjLsyPPIgv-az9JqIth_bWsCyMMFiyxZRs_wdRvAAyg2y0khvXv8cBc2_c2g7wCmj9maYFDtk62bqLjDuwJh0rwY9lbFnKOe8NO_CkLavCiOHzNKqONdYzE1ezBMLXvEBsX7q3dGdw6HL8J/s1280/image_2025-08-18_15-34-47.png

ដោយធ្លាប់ជាមេទ័ព មានកេរ្តិ៍ឈ្មោះមួយរូប ផ្ទះតាម៉ុក នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានក្លាយជាសារមន្ទីរផ្ទះ និងជារមណីយដា្ឋនទេសចរណ៍ប្រវត្តិសាស្ត្រមួយ នៅខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ២០០០៕