(ភ្នំពេញ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet សូមអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅទស្សនាប្រទេសវៀតណាមជាមួយនឹងការបញ្ចុះតម្លៃសំបុត្រពិសេសនៅទូទាំងបណ្តាញហោះហើររបស់ខ្លួន រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយ ដែលបានបើកដំណើរការដើម្បីប្រារព្ធខួបលើកទី ៨០ នៃទិវាជាតិវៀតណាម។ ខណៈពេលដែលការប្រារព្ធពិធីធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា ប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរក្នុងខែបន្ទាប់ ដែលផ្តល់ឱ្យអ្នកដំណើរនូវឱកាសដ៏ល្អឥតខ្ចោះក្នុងការរៀបចំផែនការដំណើរកម្សាន្តរបស់ខ្លួននៅប្រទេសវៀតណាម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO_IVJ8IrDTzj27BbnBD3gEA6wm_ozliF7s02JnlQ3ArVRCSrETBRpzpXta-7tkISavzKMotAl5LMgInvGsRjuJiM5WIsg3KAVFugO9rp3myIbXblwJwCgtyNI0sJ9Ee6_6s8QmEU8ky1QnhB9kJjsiuuDwb1_rDlBVAkU4kE4QM0wYQvnAM0Javg5CnoC/s1600/Vietjet%20cabin%20crew%20(2).jpg

ចាប់ពីថ្ងៃនេះដល់ម៉ោង ២៣:០០ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ (GMT+7) ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រអេកូចំនួន ៨០០,០០០ សំបុត្រ ដែលមានតម្លៃចាប់ពី USD0 (*) សម្រាប់លើគ្រប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិនៃប្រទេសវៀតណាម ដែលអាចអនុវត្តបានសម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្របញ្ចុះតម្លៃអាចកក់បានតាមរយៈ www.vietjetair.com។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitY1PklmcYKTHVY2Tvxkdc6iG59MBC3D33fZ04n4mbkdS57srScAn0uTtzg4nq5N9qtGgF6ChCfgLDWmj_bIst7bwHgeDngSYEDOKLb-nkpriKC9EcQNSL-fOKX2nl8qALoowsj1qZvPrDIwb69zD8AKaqwXIyPOl_91uhvsenBVVcHpmSrOtZT76FGMaB/s1600/Vietjet%20fleet.jpg
លើសពីនេះ អ្នកដំណើរដែលកក់សំបុត្រអេកូតាមជើងហោះហើរអន្តរជាតិក្នុងអំឡុងពេលផ្ដល់ជូនពិសេសនេះ សម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នឹងអាចដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាម (**) ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5iiLHiSOwYc6byPrGGWzN0bGHCpmXVMeSJ-7OhIsLp1fV4kyerWmg0wT3ik27K5oMKBu2m6ORLIvfsRBfzfwDtRe49rDMboTotoqnfolvNINpWXncgGKJAoL6CSixifsx8SSc4CAQJwsS_vfvVD5CLy8AY3ituWt8sX1H6UAhOgokoRIx_24LyIr0pwEQ/s2484/Vietjet%20cabin%20crew%202.jpg

ភ្ញៀវទេសចរណ៍ដែលមកទស្សនាទីក្រុងហាណូយក្នុងប៉ុន្មានសប្តាហ៍ខាងមុខអាចរីករាយនឹងការតាំងពិព័រណ៌ “៨០ ឆ្នាំនៃបុណ្យឯករាជ្យ – សេរីភាព – សុភមង្គល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងព្រឹត្តិការណ៍ Vietjet នឹងបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗរបស់ខ្លួនក្នុងវិស័យអាកាសចរណ៍វៀតណាម ដោយកត់សម្គាល់ដំណើរប្រតិបត្តិការអាជីវកម្មដែលកំពុងមានការរីកចម្រើនប្រកបដោយមោទនភាព ក្នុងនាមជាស្ពានអាកាសតភ្ជាប់វៀតណាមជាមួយពិភពលោក។ អ្នកទស្សនាអាចទទួលបានបទពិសោធន៍ថ្មីៗនៃកន្លែងតាំងពិពណ៌ដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការពិតនិម្មិត និងសកម្មភាពអន្តរកម្មនានា ខណៈពេលដែលមានឱកាសឈ្នះសំបុត្រយន្តហោះ ឬវត្ថុអនុស្សាវរីយ៍ជាច្រើនរបស់ Vietjet ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnNL5hkKTgKisa93I6nwHonBtNXDno2euBkdHL6mMsR3ueRMnoTsPMMpjXfW6hpk6dYycWW97w3Ea7nFq5ye_8u5Eh2RYldLi26Y7AdSVyrHR-2V1uUTZTpdMuVH09ntwjafP5i3NaO3w0VkLVvvIuddOejaju7fcBBuNFLLP4o4EacC6m7WIer8jcINe/s1480/dieulethumbnail-1609390127692.jpg

ក្រុមហ៊ុន Vietjet បន្តវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ ហើយកក្តាដែលជំរុញឱ្យមានការរីកចម្រើនទាំងនេះគឺដោយតែមានកងនាវាអាកាសចរទំនើប ភាពល្អឥតខ្ចោះនៃប្រតិបត្តិការអាជីវកម្ម និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពភ្ញៀវធ្វើដំណើរ។ អ្នកដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដើម្បីទស្សនាវប្បធម៌ដ៏សំបូរបែបរបស់វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iOQ9vodjozt77L2ugd-K6Z8eDVjw4wUVayGtE_VMGqgPiQy4ZDumwUnLZI3bdFpG6f5S0Ft3tfJdqmziSIte-5uEcfN-MSFIMK3pTSrXV0Tam7M4BWL1wpxT620EoDnQQdeC1uHvQ8ZEQ4BwO56IIah10RyrL1Z7V2M-yEPEdOaA6cwgKSMXlGttG83/s1600/Photo_2_Vietjet_grows_its_fleet_with_new_generation_A330neo_aircraft.jpg

ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងរលូនទៅកាន់គោលដៅដ៏គួរឱ្យរំភើបរីករាយទូទាំងអាស៊ី និងប្រទេសជាច្រើនទៀត ខណៈពេលដែលរីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុន Vietjet។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5VkahBgQ3T2sjRKpqW6ZuRFS05ypOySKdIAhtg9YbttQFyCBJRlK-cXzYKAQANaxGE-KQksnpuJhWaMPSZhCUeElCiFdsCS5FQyDDskk0RkPN9Osw9xyBlD3Esxyj6Mj0tmy9GTq3Aee-j-1oSh3F_CBdgkVF-L0chmyIlRva95uKMtK3o5g_RuGGnB7/s1600/Vietjet%20aircraft%20(2)%20(3).jpg

ការផ្តល់ជូននេះមានកំណត់ – តស់! កក់សំបុត្រឥឡូវនេះដើម្បីធ្វើដំណើរដ៏រីករាយទៅកាន់គោលដៅថ្មីៗនៅទូទាំងប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx5iehjRRPt8SrPhtKBGzZYMjU9LNAqryJ-BUXU3Q4sPYqYavPJlRpAWL7X2AcHqroNOr6bO4Gdu1anG3XqgVsDVGu4KCjqxdQQkLrAWS1vJO9UlApRdQG3HcV2wrpDJFZtgP-MTrZdNvTTBZH5kTk3RXtLRcCVh6JIIpQhkrN3RgfsOTXG2MiZmrcxJRd/s1600/vja330aircraft-1684210053664.jpg

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលនៅលើគេហទំព័ររបស់ Vietjet

###

អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZfMA0xrSTP74UYcEyP-d7-j43-cYFVgoUbH9M1y80udyJIi6Y0lFLko8tTJx3X4UO2MxBwCJmAmnTkRrnveGRTjUYkN1ER4mYkUqUEaBVEgdn08YWCkYfIyHhTYokD_VmbMOdPhadoZ7x9QY_XxsoFqdDt5myTSqhG0HftZpAiRi70CS673PyRZ7E1E/s1912/a330-at-han-1688956488605.jpg
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwbU7MVDEbapTMYdyfWUiRIQExeojD34VHzK4LPJYibE2Ylvrx-_1NU9ZyQjWsFHSZxCkjDNmW3uszdo3FSF9fOaPFAjt7IrECpY3uaJfwzLG5F874TbO6hJh_4CmRcL4xloV_sp4bwsJAdJOCeXmL_-WcDHhnk_WDn2g3hS3mtHp-jq15msMoYqzxMA4/s1701/Vietjet%E2%80%99s_regional_state_of_the_art_aircraft_maintenance_center.jpg

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)