ពូត្រារ៉ាយ៉ា៖ លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិម៉ាឡេសុី បានស្នើសុំនាយករដ្ឋមន្រ្តី Datuk Seri Anwar Ibrahim ទំនាក់ទំនងជាផ្លូវការជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និង ថៃដើម្បីអនុញ្ញាតឱ្យទាហានម៉ាឡេស៊ីអាចចូលទៅសង្កេតដោយផ្ទាល់ក្នុងតំបន់ជម្លោះរវាងប្រទេសទាំងពីរជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BERNAMA។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLHItSfTAaCe36_fWcAHUxXcmTiVqRYMYgOJ1PfOe97erTwrvDl41p-E5wjidUycWSYx2M2BU7qfxEjYXs6j6KW6vSRc_Io0lm2VSwZd2p0GXwI3JKDRQUDGTgDblVDMX0Yz7kN7SqdFDiGv7whChQ0DwEAoCLUBaW-uyDDWukFDx2-RZrKVsMv6cgAx8S/s1240/photo_2025-08-15_08-43-23.jpg
នៅល្ងាចថ្ងៃទី14 ខែសីហា ឆ្នាំ2025 លោកឧត្តមសេនីយ៍ Tan បាននិយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មានតំណាងមកពីរដ្ឋសមាជិកអាស៊ាន ហើយនឹងត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់នៅលើមូលដ្ឋាន ដើម្បីធានា និងត្រួតពិនិត្យថាមិនមានការរំលោ.ភលើបទឈប់បាញ់នោះទេ។ លោកថា “នេះគឺជាកិច្ចការដ៏ធ្ងន់មួយ ពីព្រោះព្រំដែនដែលមានប្រវែងប្រហែល 840 គីឡូម៉ែត្រ ដែលយើងត្រូវត្រួតពិនិត្យ។ លោកបញ្ជាក់ថា៖ សម្រាប់កិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រផ្នែកដឹកជញ្ជូនពីសហរដ្ឋអាមេរិក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw2USiOFRE4pir-Pzx6JVquwQz794luTuj-P10AeaI5LmEhL7qWQ531ah5nvg8UPQi_qRv0EMwvb36Wow3cLx8U-dfidCahqsrvRAacwjFT2QkSR4pKDn9tQzA5wbNEr_zBtD6CYPOj7XmC-JGKFLN0R4VbE3qdq1aE9_x49-xXe0asxpCnfQcnkWVGYJL/s860/photo_2025-08-15_08-43-26.jpg

លោកបានបន្ថែមទៀតថា៖ បន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀងឈប់បា.ញ់ដើម្បីបង្កើតក្រុមសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលរួមមានអនុព័ន្ធការពារមកពីបណ្តាប្រទេសអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUMi2GMv5CEoZ3IAvxSk8Th6y9sMIw6Wy6emNtsoIgh0XGnYQs5qiredykclhhmB_ZmJJMkyL2XYKFxLjuIxJPASCG_-r1WYWr7HvoYNmjwJl4A4v8jvl3LWefzVzGDCjv4M-LoUnKqTguRtny0NTbig-eR1y1Owy6Zj4w_r3pNwKDZQT2zS7UgU-rezgq/s1280/photo_2025-08-14_16-08-44.jpg

គួរជម្រាបថា កាលពីម្សិលមិញថ្ងៃទី 14 ខែសីហា អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា លោក Nazlee Bin Abdul Rahim បានដឹកនាំអនុព័ន្ធយោធាបរទេសតំណាង 7 ប្រទេស ចុះធ្វើការត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងដែលទាហានឈុតប៉ារាថៃបានរាយបន្លាលួស បិទផ្លូវ និងព័ទ្ធផ្ទះប្រជាពលរដ្ឋដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Abo3ClIONsNv-AH069-OQEZCqrkolGFFtwoPEliwJaTp9MdvhDChYoXBfcStZsOLPnLBF6OtU_Xfo9LvzhubY8N97bHlM3IsFVZPow39BG05xYW1DItQnRCWBfYjckDkVjvZzDc9-e8Qrr9rf8wEA1NNURMYTMDRVTPWDOLe2Jwk4eClUjUX2hTUeDCq/s1280/photo_2025-08-14_16-08-43.jpg

នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេសម៉ាឡេសុី ក្នុងការជំរុញឲ្យបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងរវាងកម្ពុជា.ថៃ មានប្រសិទ្ធភាពតាមរយៈការបញ្ជូនក្រុមសង្កេតការណ៍មកជាបន្តបន្ទាប់ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក៕