ថៃ៖ ក្រុមហ៊ុន PTT Public Company Limited ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ PTT បានបង្ហាញពីការខាតបង់យ៉ាងច្រើននៃប្រាក់ចំណេញរបស់ខ្លួន ដោយទទួលប្រាក់ចំណេញប្រមាណតែ 598 លានដុល្លារអាមេរិកប៉ុណ្ណោះនៅក្នុងត្រីមាសទី2 នេះ បើធៀបនឹងប្រាក់ចំណេញ 1.09 ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹងអត្រាថយចុះចំនួន 39.4%។ ការថយចុះនេះចំពេលដែល ខាងផ្នែកគីមីឥន្ធនៈ និងការចម្រាញ់ប្រេងរបស់ក្រុមហ៊ុន មានភាពទន់ខ្សោយខ្លាំងផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ កាលពីថ្ងៃទី14 ខែសីហា។

ក្រុមហ៊ុនបានសន្មតថា ការធ្លាក់ចុះនេះគឺដោយសារតែការខាតបង់យ៉ាងច្រើននៅក្នុងប្រតិបត្តិការគីមីឥន្ធនៈ និងការចម្រាញ់របស់ខ្លួន។ ជាក់ស្ដែង គ្រាន់តែផ្នែកចម្រាញ់តែមួយផ្នែកបានកត់ត្រាការខាតបង់សារពើភ័ណ្ឌចំនួន 7.2 ពាន់លានបាត (ប្រហែលជាង 200លានដុល្លារ) ដែលផ្ទុយពីការកើនឡើងកាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណេញគីមីឥន្ធនៈបានរួមតូចកាន់តែខ្លាំង។ .png)
ប្រភពដដែលបានឲ្យដឹងទៀតថា ចាប់តាំងពីការកើនឡើងនៃជម្លោះនៅតាមព្រំដែន ការបញ្ជាទិញប្រេងឥន្ធនៈរបស់ក្រុមហ៊ុនក៏បានថយចុះជាបន្តបន្ទាប់ គិតត្រឹមត្រីមាសទី2 នៃឆ្នាំ2025។ ការធ្លាក់បូករួមបន្ថែមកត្តាសំខាន់ៗមួយចំនួនដូចជាចំនួននៃការបញ្ជាទិញថយចុះ និងការផលិតមិនមានទីផ្សារគ្រប់គ្រាន់ដូចពីមុន។
ទោះជាយ៉ាងណាក្រុមហ៊ុន PTT បានបញ្ជាក់ថា ការប្រែប្រួលនេះ គឺជាកត្តារួមផ្សុំមកពីតម្លៃប្រេងពិភពលោកមានការផ្លាស់ប្ដូ តម្រូវការគីមីឥន្ធនៈធ្លាក់ចុះ និងសម្ពាធការចម្រាញ់នៅតែជាហានិភ័យសំខាន់ៗសម្រាប់ឆ្នាំ 2025 ទោះបីជាក្រុមហ៊ុននឹងផ្តោតលើការកែលម្អប្រសិទ្ធភាព និងការធ្វើពិពិធកម្មដើម្បីរុករកបរិយាកាសទីផ្សារមិនច្បាស់លាស់ក៏ដោយ៕










