បន្ទាយមានជ័យ៖ កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ទាហានសៀមពាក់ឯកសណ្ឋានប៉ារ៉ាចំនួនប្រហែលពី ២០ ទៅ ៣០ នាក់ បានយកលួសបន្លាមកហំព័ទ្ធបិតផ្លូវចូលផ្ទៈប្រជាពលរដ្ឋ៣ទៅ៤ខ្នងនិងផ្លូវចូលច្រកណង់ចាន់ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ នេះបើយោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg10l3RKn3bnYSLZrJKoEMmlVbsHNrAVI8K4N8VwKeTeXxZ-MMTJ-oaHJ6YFDMFQfAtWx71PG7DBEL9NFZxC1jdPxgy64DJk0zE0stB2uEV2IRgAAjj9kctevuVwjUL4CP0BvN3tqRI_mlsxEqplZuo-oizI2cqtrzmUU364m1guRqTGSzf-8DxoYklYBR/s720/photo_2025-08-13_13-36-16.jpg
ប្រភពពលរដ្ឋបានឲ្យដឹងថា ទាហានពាក់ឯកសណ្ឋានប៉ារ៉ារបស់សៀម បានលើកគ្នាប្រមាណជា២០ទៅ៣០នាក់ ដោយអ្នកខ្លៈមានកាន់អាវុធ ខ្លៈទៀតកាន់លួសបន្លាបាននាំគ្នាចូលមកហំព័ទ្ធផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ ចំនួន៣ទៅ៤ខ្នងផ្ទះ ព្រមទាំងបិតផ្លូវចេញ.ចូលមិនអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន ធ្វើឲ្យពួកគាត់ជួបការលំបាកជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPItgGvYminNI5fy5AalDBB6_oBd23HLK_Li_1AWUZ7DhvuW-b-PDxTUPS4VWIIV1TlBq3NRcJEAx_9YGPckS9CcjOdmrI-znGZDYwK96DRMfyfMjdurDYqRICzqrIjqP2dPctQYsuAYjf-Vzj-umQ4DC38tE_umH2Ct4YvUXP8aEpaD7h1jWaaxjIA66g/s720/photo_2025-08-13_13-36-13.jpg
បើតាមការអះអាងរបស់ពលរដ្ឋក្នុងតំបន់ខាងលើនេះបានឲ្យដឹងទៀតថា កន្លងមកកាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៥ ដែលកម្ពុជានិងថៃកំពុងមានការប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅតាមតំបន់ព្រំដែនមួយចំនួន ទាហានសៀមបានឆ្លៀតឱកាសដឹកនាំគ្នាជាច្រើននាក់ រួមជាមួយគ្រឿងចក្រប្រភេទអ៊ែស្កាទ័រ១គ្រឿង បានចូលមកវាយកំទិចចោលរោងប៉ុស្តិ៍ត្រួតពិនិត្យច្រករបៀងណង់ចាន់ ឲ្យខ្ទេចអស់ចំនួន២កន្លែង ត្រង់ចំណុចច្រកតំបន់៥ និងច្រកណង់ចាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNb9R2XV1VDiLB83UehV-d-y-l5_cBwffnatHZ58RQyJDL4TzR4uTLSfOI6zQPZNHFf08ocv2niphocgC4zFeEc2pNqikTBZ-vVFCF075Hp7dGpvlEH2RRTs4y2EPN1RlWlI0sak-4MkydWoUxLHSUhYCikG6E5QJ0tzLbMT7xty5g9ZV2ypKlhsYv7rSA/s1280/photo_2025-08-13_13-36-12.jpg

ដោយឡែក នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ក៏មានទាហានសៀមប្រមាណ២០ទៅ៣០នាក់បានមកម្ដងទៀត ប្រដាប់ដោយអាវុធនិងលួសបន្លាបានចូលមកហំព័ទ្ធផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ៣ទៅ៤ខ្នង ដែលគិតជាប្រវែងប្រហែល ២០០ម៉ែត្រ និងមានចម្ងាយប្រមាណ១៦០ម៉ែត្រពីកន្លែងប៉ុស្តិ៍ដែលពួកគេបានវាយកំទិចចោលនោះ ព្រមទាំងបិតផ្លូវជិតឈឹងមិនអោយប្រជាពលរដ្ឋចេញ.ចូលផ្ទះបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUGcuBzBbtK6MF-muSGMWalbjJA84DpTdSjZPFbd_V3NCZ7qc_lTOFBqSXH0EujuNTCmyJ1EFhi26vMp7SsoX7zheyAz0X99IYzsvGWNjNijElwp4Kgk6igvUR-jKE4MoYWD5Ymp0ab_Yoa1Y4e5mxBa8lMxbdXZepRAQX3S8PVD3Br_L5Ry2Nfqx4Lj6r/s1280/photo_2025-08-13_13-36-09.jpg
បើតាមអាជ្ញាធរស្រុកអូរជ្រៅបានរាយការណ៍ថា៖ ទាហានសៀមពិតជាបានយកលួសបន្លាមកហ៊ុមព័ទ្ធផ្ទះប្រជាពលរដ្ឋពិតមែន ខណៈពេលពលរដ្ឋដែលជាម្ចាស់ផ្ទះទាំងនោះបាននាំគ្នាភៀសសឹកចេញ ។ ប្រភពដដែលនេះបានបញ្ជាក់ថា ដោយសារមានការព្រួយបារម្ភ ទើបប្រជាពលរដ្ឋនៅតំបន់នេះរើអីវ៉ានជម្លៀសខ្លួនចេញអស់ដើម្បីសុវត្ថិភាពព្រោះទាហានសៀមឈ្លានពាន ពិតជារំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជាពិតមែនម្ដងហើយម្ដងទៀតមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFOYiomCILNTwqnIJfCf7EDbgBLh0zkaKkfruFt2MKdNLLdXuDVIkScdFcA5AHdlo-FwU7YGvCc4SrKH0e0ybwi7hVrRE3SDw14TMieZ5yguYxtgEXpR9bbzF4pv3PuE6CIQTUHXoWsj8YorMDtogjEvduEcGhp9iaqWybVqBvmGI8NQyDNzjlNgUia9gA/s1280/photo_2025-08-13_13-36-17.jpg
សកម្មភាពនេះ បានបង្ហាញពីចរិតឈ្លានពាន ចង់បានទឹកដីកម្ពុជាយ៉ាងគ្មានកេរ្តិ៍ខ្មាសរបស់ទាហានសៀម ដែលបានរំលោភដែនអធិបតេយ្យកម្ពុជា បំពានបទឈប់បា.ញ់ បើទោះជាបានឯកភាពគ្នាដើម្បីស្វែងរកសន្តិភាពហើយក៏ដោយ។ ទង្វើនេះ អាចជាចេតនាចង់ញុះញង់ឲ្យមានការផ្ទុះអាវុ.ធសារជាថ្មី ដើម្បីយកលេសប្រាប់អន្តរជាតិថាកម្ពុជាគឺជាអ្នកបង្កមុនទៀត ចំណែកឯថៃគ្រាន់តែធ្វើការតបតដើម្បីការពារខ្លួន៕