ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Spring News រាយការណ៍ថា អ្នកជំនាញកិច្ចការបរទេសថៃណែនាំឱ្យរដ្ឋាភិបាលខ្លួនប្តឹងអាស៊ាន និងអង្គការសហប្រជាជាតិ (UN) ដើម្បីដាក់សម្ពាធកម្ពុជា ករណីកងទ័ពថៃចំនួន៣នាក់ ជាន់មីនពេលដើរល្បាតនៅស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត បណ្តាលឱ្យរងរបួសនាពេលថ្មីៗនេះ ។ ភាគីថៃចោទប្រកាន់ដូចមុនថា កងទ័ពកម្ពុជាបង្កប់មីនថ្មីលើទឹកដីរបស់ខ្លួន ដែលហេតុការណ៍នេះបង្ហាញពីភាពតានតឹងនៅព្រំដែនប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWXOOhaxHtyc2c-BOXVBcloAAqL_gsail84Gk5xLGhRw0zd5pyPxxR3V3aMR1k6vdQZBr69KFlwl1K_kB2k5o4ywP73MdkrElzNrvIb3Wjb1disXPnGnzS0zx7JBNOkaFuKDFfEM08ifGGilyXT5nrJ2oqQ7-Eh62Af8djlH0lpgr-p3vSUYheodSVeRI/s1000/photo_2025-08-12_07-41-41.jpg

អ្នកជំនាញកិច្ចការបរទេស និងសន្តិសុខ លោក ប៉ានិថាន វឌ្ឍនាយ៉ាកន ចោទប្រកាន់ថា កងទ័ពថៃដើរជាន់មីនរងរបួសលើកនេះ គឺអាចជាវិធីរបស់កម្ពុជាដែលមានគោលបំណងគ្រប់គ្រងតំបន់ជម្លោះ និងរារាំងការធ្វើការរបស់ក្រុមសង្កេតការណ៍ដែលរង់ចាំមើលខុសត្រូវសណ្តាប់ធ្នាប់តាមព្រំដែន ។ ពេលគ្មានអ្នកសង្កេតការណ៍ក្នុងតំបន់ធ្វើឱ្យកើតបញ្ហាចោទប្រកាន់គ្នាទៅវិញទៅមក ដូចជា ៖ ជម្លោះរឿងការប្រើប្រាស់ជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងដុំដែកនៅព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKO2oaZ4FnpsZGxmsX50fYgHTeEktW2YL_6h9vbhWVNLNTe2ZUC2fq1gcnXpDwGjiJfL6qbOA3vzPJVQWb0NUd7LXBP693sE8vtNz-K-h21qXOtcqLpJADX9UeLWoy5FJiy5n5oyOgOzjMbLxT7QKifuWUjbKn82-6FaKEgKIsGR4blsEeERsAMBoSdI_8/s1230/photo_2025-08-12_07-41-41%20(2).jpg
លោក ប៉ានិថាន បានណែនាំវិធីចំនួន២ សម្រាប់ប្រទេសថៃអនុវត្តដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង រួមមាន ៖
១-ប្រមូលទិន្នន័យហេតុការណ៍កើតឡើងយ៉ាងលម្អិត ៖ សរសេររបាយការណ៍ខូចខាតដែលកងទ័ពថៃទាំងអស់រងគ្រោះ និងយករបាយការណ៍ទៅប្រគល់ឱ្យអាស៊ាន និងអង្គការសហប្រជាជាតិ (UN) ដើម្បីធ្វើជាភស្តុតាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTaDYSc3y1Itg_7l3QjfgEzJHPRdZm5FqakFYi7FbAfignAWgaROUhXeFDDfhukfkCevZ01vRZdpPjz-VcAjBMqxuKkAlr3NMpyGMwWooU91Kn8od3X_-X15pfsT5Cjo0Eee8ouhcDcqy7WDsWR3yqchhXPcRp607-jEinP91UEqqS479auH2x724cy6MZ/s1280/528924453_1232014412296220_6319996497055972965_n.jpg
២-ការដាក់សម្ពាធពីអន្តរជាតិ ៖ ការបង្ហាញទិន្នន័យទៅកាន់អង្គការអន្តរជាតិនឹងអាចជួយដាក់សម្ពាធលើកម្ពុជាឱ្យយល់ព្រមមានការដោះមីនក្នុងតំបន់គ្រោះថ្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheFY1Op4oxj_-9Wtj0Tfw3tR1Gu7GopniBhITU9xxeuWQpxrZ3TMjn3_mnLCac3CIOBYsDBoFkaDLIsf-V5hMdWUJQAIUVoTCg7HLQVGtebUpwkb8AOEp3qAVpaVM2_9UXNL8eyA2fNGVNdiOJQlqZVXzFBVXOE2Gu8NBQPCC0GCTh00CUT8Y5Oy5BK_g3/s1280/529076864_1232014408962887_5736778025058698999_n.jpg
ក្រៅពីនេះ លោក ប៉ានិថាន ក៏បានដាស់តឿនពីហានិភ័យកើតឡើងដោយសារទាហានឈុតខ្មៅថៃជាកងកម្លាំងឯករាជ្យធ្វើការនៅព្រំដែន ដែលអាចក្លាយជាមូលហេតុកើតជម្លោះថែមទៀត រហូតដល់ស្ថានការណ៍រាលដាលនាថ្ងៃអនាគត ។ លោកថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺជារឿងល្អិតល្អន់ និងស្មុគស្មាញ ដែលត្រូវដោះស្រាយឱ្យបានគ្រប់ជ្រុងជ្រោយ ពុំមែនគ្រាន់តែជាការផ្តល់សុវត្ថិភាពរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប្រើប្រាស់ការទូត និងមានការចូលរួមពីអង្គការអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg62oVWCONuK0Vh93IYdXa74_biY-Se560ll32bzNAeIrc9-Dv_gDWchZiRbko6mf1BzKM2NQXFiTHpsh7P6KRXZN_E5l4jztmpadB6Jv5tqipob_Ceqiq-JyQqDKpQitSVgGJNMEzAZuFn_GxYFAncX80fsxXxsyiOkfZ3Cn0IgmhF8TAaoldVFilDt8iA/s1024/image_2025-08-12_09-56-00.png

ជាការឆ្លើយតប អាជ្ញាធរមីនកម្ពុជាបានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់ក្រសួងការបរទេសថៃលើករណីកងទ័ពថៃ៣នាក់រងគ្រោះថ្នាក់ដោយសារមីននៅតំបន់ព្រំដែន ដែលចោទប្រកាន់ថា កម្ពុជាដាក់មីនថ្មី ។ កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់មីនថ្មីជាដាច់ខាត កម្ពុជាមានមោទកភាពក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ។ កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB1RLVMJ4pvzP-2eCQAohVp_jMuFT0hNF9YH7Hf2BnQoPkG-ySOCaGJgeaSoi7sw25mBPq1VJyUEX0QMEewWwoQard1Xp-RwCZbroOQGZ4P-CLkTKZKDxpQnrhFz0Lb4bXbCZHtncIThAl_YVo_oWciCKONWxyG8R8yt0rnwvNkMiSyyUemhrAviMEfwEP/s770/photo_2025-08-12_07-41-41%20(3).jpg
កម្ពុជាបានបោសសម្អាតមីនប្រឆាំងមនុស្សប្រមាណជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង៣លានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថិភាពដល់សហគមន៍ ។ មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ។ ហេតុនេះ គ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ ។ ការចោទប្រកាន់ដោយគ្មានការពិតនឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នាក្នុងស្ថានភាពនេះ ។

កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេស ចំណុចទី២ ដែលចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ ៕