ថៃ៖ ស្របពេលដែលជំនឿចិត្តរស់ប្រជាជនថៃមានការអន់ថយទៅៗ និងជិតដល់ពេលដែលខ្លួនត្រូវចូលនិវត្តន៍ មេទ័ពភូមិភាគ២ហាក់កំពុងព្យាយាមគាស់កកាយបញ្ហាទំនាស់ព្រំដែនជាមួយកម្ពុជា ដើម្បីអោយប្រជាជនថៃដាក់ជំនឿលើខ្លួនឡើងវិញ ហើយពេលនេះលោក ប៊ុនសុីន ផាតក្លាង កំពុងទទួលបានផ្លែផ្កាជាបណ្ដើរៗ ដោយតាមរយៈការស្ទង់មតិបង្ហាញថា យោធាថៃទទួលការទុកចិត្តពីប្រជាជនច្រើនជាងរដ្ឋាភិបាលសុីវិលថៃ ខណៈដែលមានការសំណើររបស់មនុស្សជាច្រើនស្នើសុំឲ្យលោកមេទ័ពភូមិភាគ២ កុំទាន់អាល់ចូលនិវត្តន៍ឲ្យសោះ ព្រោះលោកមានស្នាដៃល្អក្នុងការប្រយុទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

បើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី12 ខែសីហា ឆ្នាំ2025 បានឲ្យដឹងថា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមព្រំដែនកម្ពុជា-ថៃ សន្ទុះគាំទ្រដើម្បីបន្តអាណត្តិរបស់លោក Boonsin Padklang មេបញ្ជាការនៃភូមិភាគទី២ កំពុងកើនឡើងជាលំដាប់ បន្ទាប់ពីមេទ័ពរូបនេះប្រកាសថានឹងទាមទារការគ្រប់គ្រងលើប្រាសាទតាក្របីមកឲ្យថៃវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg
ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ Nattaphon Narkphanit បានបញ្ជាក់ថា សំណើពន្យាពេលការចូលនិវត្តន៍នេះកំពុងស្ថិតក្រោមការពិចារណា។ ដោយលោក Nattaphon បានសង្កត់ធ្ងន់ថា មុនធ្វើការសម្រេចចិត្តណាមួយ រដ្ឋាភិបាលត្រូវតែគិតគូរដល់សីលធម៌របស់កងទ័ព ក៏ដូចជាផលប្រយោជន៍របស់កងទ័ពជាធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

ក្រុមអ្នកគាំទ្រ លោក ប៊ុនសុីន បានលើកឡើងពីបទពិសោធន៍ក្នុងសមរភូមិដ៏អង់អាចរបស់លោក ប៊ុនសុីន និងការយល់ដឹងស៊ីជម្រៅរបស់គាត់ទាក់ទងនឹងតំបន់នីមួយៗ ដើម្បីសំអាងជាមូលហេតុចម្បងក្នុងការឲ្យរដ្ឋាភិបាលសម្រេចពន្យាពេលចូលនិវត្តន៍របស់លោក ប៊ុនសុីន។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនយោបាយ លោក Wanwichit Boonprong បានព្រមានថា ការរក្សាមេដឹកនាំម្នាក់យូរពេកដោយសារពេញចិត្ត “បុគ្គលិកលក្ខណៈ” ជាជាងវប្បធម៌យោធាដែល “ផ្អែកលើប្រព័ន្ធ” នឹងអាចធ្វើឱ្យមានភាពតានតឹងផ្ទៃក្នុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgW9FL4oyE0WRlzI6Gv9yoBso3Ppq70EzLQ0ATOLTk-tTx8gr4oSeTTOldNWRH9596kAB_6vBaBEN_mAzYpblzEy2Svwt-cEQTiDp3fnwzoxE_-V2P7uJC2OKrq3BF_6F9GNIhODBDpzy-X3N-gkP9oIiDBFqPEwwRa9jfG3kL2mAhlF-yqVUyDF6rmmHj/s1280/photo_2025-08-12_09-08-01%20(2).jpg

ចំណែកអ្នកវិភាគសន្តិសុខ លោក Panitan Wattanayagorn បាននិយាយថា ការស្នើឱ្យពន្យារពេលរយៈពេលមិនគួរលើសពីប្រាំមួយខែទេ ដើម្បីរក្សាស្ថិរភាពក្នុងអំឡុងពេលការចរចាព្រំដែននាពេលខាងមុខ។ ប្រសិនបើមេទ័ពថ្មីត្រូវបានតែងតាំង គេសូមស្នើឱ្យរក្សាលោក Boonsin ក្នុងតួនាទីជាទីប្រឹក្សាពិសេស ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik1pI1AhQqMamLx_3-PAktPu7WsfBXl4T4I3nb4ezb-HstpkjvO7DORJb3-qjuRk31FWfvXpjZ3Z6zssNcE8taBkG-sVYc86kwVi79ouoGhyphenhyphenTBxo23ADP9tmIq8dgwfTbf9DOLPo5siBDO7uIe7H4CPgzHi6mxUWfMAcLcgOZzfzHrqNLe5348gbe4Plqc/s1280/photo_2025-08-12_09-08-03.jpg

គួររំលឹកថា លោក ប៊ុនសុីន ផាតក្លាង ដែលបច្ចុប្បន្នមានវ័យ 60ឆ្នាំ ត្រូវបានកំណត់ឲ្យចូលនិវត្តន៍នាខែកញ្ញាខាងមុខនេះ ប៉ុន្តែក្រោយការប្រកាសកាលពីថ្ងៃ9 ខែសីហា ថាលោកនឹងដណ្ដើមការគ្រប់គ្រងលើប្រាសាទតាក្របីពីទាហានកម្ពុជាមកវិញ លោកក៏ទទួលបានការគាំទ្រយ៉ាងសម្បើម។ លើសពីនេះ មានសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយពាក្យសំដីអួតរបស់មេទ័ពរូបនេះថា ក្រោមការដឹកនាំរបស់ខ្លួនយោធាថៃបានសម្លា.ប់ទាហានខ្មែរបានប្រមាណ 3ពាន់នាក់ ជាហេតុធ្វើឲ្យជំនឿចិត្តរបស់ពលរដ្ឋមកលើមេទ័ពធ្លាក់កូដរូបនេះបានកើនឡើងវិញយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0HfYj9jJVPQhbynla7MFG5PWsRBQwh-yIM2y_LXAUMWgZ0cw0KBAojKF4fmTvYGguQ4qvskR0Rr97Guo2mA3UYMN79DI9sonwivfqxY0aD6FjxW36_1p7okdAc7eRGMPaVWWgxDpnFsba0EVk7fuHfHzt5YvUbMYWbEDhEs7sPVkpAXSwlPxZQnVjLwt/s860/image_2025-08-07_14-57-42.png

យ៉ាងណាមិញ អ្វីដែលបានលើកឡើងខាងលើនេះហាក់ជារឿងមិនសមហេតុផលទាល់តែសោះ ព្រោះថាបើទាហានខ្មែរបានបាត់បង់ជីវិតរហូតដល់ 3ពាន់នាក់ ម្ល៉េះមកទល់ពេលនេះកម្លាំងខាងកម្ពុជាប្រហែលជាបាក់ស្បាតខ្ចាត់ខ្ចាយអស់ហើយ ពុំមែនអាចនៅឈរជើងគ្រប់គ្រងបាននូវទីតាំងជាច្រើន ឲ្យកងទ័ពថៃឡាំប៉ាទាមទារយកមកគ្រប់គ្រងវិញដូច្នេះទេ៕