Home តារាជាតិ ស្រ្តីដែលជេ.រប្រមា.ថអ្នកពោធិ៍សាត់ ត្រូវបានតុលាការចោ.ទប្រកាន់តាមច្បាប់ព្រហ្មទណ្ឌ

ស្រ្តីដែលជេ.រប្រមា.ថអ្នកពោធិ៍សាត់ ត្រូវបានតុលាការចោ.ទប្រកាន់តាមច្បាប់ព្រហ្មទណ្ឌ

70
0

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានសម្រេចចោ.ទប្រកាន់ជាផ្លូវការលើស្ត្រី ដែលបានដៀ.លអ្នកពោធិ៍សាត់ថាមារយាទអ.ន់ ពូជចោ.រ ពីបទ «ញុះញង់ឱ្យមានការរើ.សអើ.ង» ខណៈស្នងការខេត្តបានដាក់បញ្ជាឱ្យមានការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនក្រុមចោ.រលួចបូមប្រេងឡានជាបន្ទាន់។
________________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2AsUVMn51w8xWtVDZkTtQysxEU6AG7cg4i8Xal_o6i7e_tmILCUVkGQPUIfRfG_Dqd1R9Mp-XBuwh7djiDmPXlqo5WoJWt3upvzfmqMwCXxvRkytdvGsCCOPVouW2KCP5d-UaThLl3bVOjHTs0sWT4F04sXXv1P7LOK3P6xxJEIQcpLaAl0ZjPB1nIyU/s960/photo_2026-08-27_10-21-45.jpg
ពីករណីបាត់បង់ប្រេងឡាន មកជាការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ! អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានសម្រេចចោទប្រកាន់ជាផ្លូវការលើស្ត្រី ដែលបានដៀលអ្នកពោធិ៍សាត់ថាមារយាទអន់ ពូជចោរ ពីបទ «ញុះញង់ឱ្យមានការរើសអើង» ខណៈស្នងការខេត្តបានដាក់បញ្ជាឱ្យមានការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនក្រុមចោរលួចបូមប្រេងឡាន និងទ្រព្យសម្បត្តិអ្នកដំណើរជាបន្ទាន់ ស្របពេលដែលមហាជនបាននិងកំពុងផ្ទុះការវែកញែកយ៉ាងក្តៅគគុកពេញបណ្តាញសង្គម ជុំវិញល្បឿននៃការអនុវត្តច្បាប់រវាងអ្នករិះគន់ និងជនល្មើសពិតប្រាកដ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHnoR5iJ5K79HIuCc1q22tk4eNNiSa4Q4l9LYqY45UIuCt90sPExdX7GVcxxqVKkjDHITpFt9xeEFuT7x_J6reE2cplgV29g0I3_QI6pRiQPqgJRv1g_006rxA3JM1-DRq8YDqgMPeauYjfaNwRn3gYfCIFfgnAxIUqx1m2_JhCFP91nu9wGq-wpJBSMU/s602/photo_2026-08-27_10-21-45%20(2).jpg

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ បានលាតត្រដាងថា ស្ត្រីជាជនសង្ស័យ ត្រូវបានតំណាងអយ្យការចោទប្រកាន់តាមបញ្ញត្តិមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីស្ត្រីរូបនោះបានបង្ហោះវីដេអូប្រើប្រាស់ពាក្យសម្តីធ្ងន់ៗដៀលប្រមាថជារួមដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់ថា «មារយាទអន់ ពូជចោរ» ក្រោយពេលនាងអះអាងថា រថយន្តរបស់នាងត្រូវបានចោរលួចបូមប្រេង កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ ត្រង់ចំណុចភូមិត្រពាំងចំបក់ ឃុំក្បាលត្រាច ស្រុកក្រគរ។ ទន្ទឹមនឹងចំណាត់ការក្តៅលើស្ត្រីជេរប្រមាថ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏បានចេញមុខបញ្ជាក់ដែរថា សមត្ថកិច្ចកំពុងតែសម្រុកធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខក្រុមចោរលួចទ្រព្យសម្បត្តិ និងលួចបូមប្រេងអ្នកដំណើរតាមដងផ្លូវជាតិលេខ៥ យកមកផ្តន្ទាទោសឱ្យខានតែបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJ1VNs83gtfoxCGRuTasMEq6zwIoJ-WYjydkUWAZOwifzh5oC52pfMuke6lT4jEamZLtI8AVPlj2t4vzC7INi2s9snAki_pyZ-ZjiArpOyAx8j9HKpBEMzdPOGwwsVcYFasUVPmWgoGp_6RJFIfsAqsh7k9WEZ69Gb-K4mK_NqCA8QDelgyFJXXz356g/s687/photo_2026-08-27_10-21-45%20(3).jpg
ទោះជាយ៉ាងណា ព្រឹត្តិការណ៍ជាន់គ្នានេះបានបង្កើតជាប្រធានបទដេញដោលយ៉ាងក្តៅគគុកពីសំណាក់សាធារណជន។ មហាជនជាច្រើនបានលើកឡើងថា ស្ត្រីរូបនោះពិតជាមានកំហុសក្នុងការប្រើប្រាស់ពាក្យសម្តីជេរប្រមាថរើសអើងដែលត្រូវតែទទួលទោសច្បាប់ ប៉ុន្តែអ្វីដែលមហាជនឆ្ងល់ និងរិះគន់ខ្លាំងនោះគឺ ល្បឿននៃការចាប់ខ្លួនស្ត្រីរងគ្រោះរឿងមាត់មិនល្អ ហាក់មានភាពរហ័សទាន់ចិត្តខុសប្លែកពីល្បឿននៃការតាមចាប់ក្រុមចោរបូមប្រេងពិតប្រាកដ ដែលតែងតែធ្វើសកម្មភាពបង្កអសន្តិសុខដល់អ្នកដំណើរជាញឹកញាប់នៅត្រង់ចំណុចភ្នំតូច ក្រុងពោធិ៍សាត់។ អ្នកលេងបណ្តាញសង្គមបានជំរុញឱ្យសមត្ថកិច្ចគួរតែបង្ហាញសមត្ថភាពស្មើគ្នាក្នុងការក្រសោបក្រុមចោរល្មើសច្បាប់ ដើម្បីផ្តល់ភាពកក់ក្តៅពិតប្រាកដដល់អ្នកដំណើរយប់ព្រលប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCwUDQ4qPzXYZ5FRX7TEfLt5ATfrvwnliyepqnUP7Uf1eIUu33nYv7zbH8FdmER5ZVm9afP83iFAdZSwRl7sbZBMsemGPH7Zg27gWwcyoK2UCRqpZlnG3dWGB200QcSwKLd5fMIjHE-oKnJuDx8ovSIrnB_yMLB1x7z4HJXsq-R3sqjVFFigJZjaSDyHA/s1115/photo_2026-08-27_10-21-45%20(4).jpg
ហេតុការណ៍ដ៏រន្ធត់ខាងលើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតថភាពសង្គម និងការយល់ដឹងពីច្បាប់ក្នុងការប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា។ ចំណាត់ការលើស្ត្រីចាងលើ គឺជាសារព្រមានដាស់តឿនដល់ពលរដ្ឋគ្រប់រូបឱ្យមានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ក្នុងការបញ្ចេញមតិ ដោយដាច់ខាតត្រូវជៀសវាងការជេរប្រមាថរើសអើងតំបន់ខេត្ត ប៉ុន្តែទន្ទឹមនឹងនេះ មហាជនក៏រង់ចាំមើលយ៉ាងអន្ទះសារចំពោះលទ្ធផលផ្លូវការរបស់ស្នងការដ្ឋានខេត្តពោធិ៍សាត់ ក្នុងការវែកមុខចាប់ខ្លួនក្រុមចោរលួចទ្រព្យសម្បត្តិពិតប្រាកដ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានដាច់ស្រឡះ ១០០% ផងដែរ៕