កំពុងតែថតរឿងខ្លីសុខៗ ស្រីខ្ញុង ស្រាប់តែបាត់មាត់បាត់កសន្លប់បាត់ស្មារតីធ្វើឱ្យតួសម្តែងក្នុងក្រុមរត់ចែកជើងគ្នាជួយសម្រួលដល់តារាកំប្លែងរូបនេះឱ្យដឹងខ្លួនឡើយវិញ។ ជាមួយនឹងវីដេអូនេះមតិមួយចំនួនបានចោទប្រកាន់ថាជាការសម្តែងរបស់ ស្រីខ្ញុង ខណៈមិត្តរួមការសម្តែងរបស់ ស្រីខ្ញុង បានបង្ហោះវីដេអូមួយទៀតបង្ហាញថានាងនៅមន្ទីរពេទ្យព្យួសេរ៉ូម។

ថ្មីៗនេះនៅលើបណ្តាញសង្គមមានគណនីទិកតុកមួយបានបង្ហោះវីដេអូដោយបញ្ជាក់ពីការតក់ស្លុតរបស់ខ្លួនដែលជួបប្រទះលើកទី១កំពុងតែថតតួសម្តែងសន្លប់។ តាមរយៈការបង្ហោះនេះគេបានឃើញ ស្រីខ្ញុង ស្ថិតក្នុងសភាពសន្លប់សន្លិនមានទាំងអ្នកជួយប្របាច់ មានទាំងអ្នកបក់ឱ្យមានខ្យល់ និងបានហៅនាងឱ្យដឹងខ្លួនឡើងវិញ។ ទោះបីជាមានការជួយសម្រួលពីអ្នកសម្តែងដទៃទៀតប៉ុន្តែគេមិនបានឃើញ ស្រីខ្ញុង ឆ្លើយតបឡើយ។
.png)
ការសន្លប់របស់ ស្រីខ្ញុង ក្នុងពេលដែលកំពុងថតទទួលបាននូវការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមខ្លះបានចោទប្រកាន់តារាកំប្លែងរូបនេះថាសម្តែង ចំណែកឯមតិខ្លះទៀតក៏គិតថាការសន្លប់នេះគឺកើតឡើងពិតមែន មិនមែនជាការសម្តែងពីព្រោះយោងទៅតាមវីដេអូនេះគេបានឃើញ ស្រីខ្ញុង មានសភាពស្លេកស្លាំង។ អ្នកខ្លះទៀតក៏លើកឡើងថា ស្រីខ្ញុង ខិតខំប្រឹងធ្វើការយ៉ាងខ្លាំងមិនទំនេរឡើយដូច្នេះភាពនឿយហត់ងាយនឹងជួយប្រទះបញ្ហាសុខភាព។
ស្របពេលមានមតិចម្រុះពីអ្នកប្រើប្រាស់អ៊ីនធឺណិត គណនីទិកតុកដដែលបានបង្ហោះវីដេអូមួយទៀតដែលបង្ហាញឱ្យឃើញ ស្រីខ្ញុង កំពុងបណ្តោយសេរ៉ូប។ បន្ទាប់ពីទទួលបានការព្យាបាលតារាកំប្លែងរូបនេះមានស្ថានភាពធូរស្រាលហើយ។ ស្រីខ្ញុង បាននិយាយដែរថា នាងប្រហែលជាពុលអង្រឹង ឱ្យតែនាងជិះឬយោលអង្រឹង ហើយណាមួយមិនទាន់បានហូបអ្វី។ តារាកំប្លែងរូបនេះបានបញ្ជាក់ទៀតថានាងមិនបានដឹងខ្លួននោះទេ តែពេលដឹងខ្លួនគឺឃើញខ្លួនឯងនៅពេទ្យតែម្តង។.png)
គួរឱ្យដឹងថាកន្លងមក ស្រីខ្ញុង ធ្លាប់បានបញ្ជាក់ថានាងគឺបង្គោលក្នុងគ្រួសារត្រូវរ៉ាប់រងយ៉ាងច្រើនទាំងការផ្គត់ផ្គង់ការហូកចុក រួមទាំងត្រូវរកលុយដោះបំណុល។ ក្រៅពីការថតរឿងខ្លី វីដេអូកំប្លែង ស្រីខ្ញុង ក៏លក់ម្ហូបអាហារតាមអនឡាញផងដែរ៕










