Home តារាជាតិ បង្កើតហើយបោះបង់ តែ ស៊ុនសុដាលីកា ចង់ឱ្យមានច្បាប់ដាក់ទោ.ស

បង្កើតហើយបោះបង់ តែ ស៊ុនសុដាលីកា ចង់ឱ្យមានច្បាប់ដាក់ទោ.ស

88
0

រយៈពេលថ្មីៗនេះទារកដែលត្រូវម្តាយបោះបង់ចោលបានកើតជាបន្តបន្ទាប់ៗរហូតដល់ តែ ស៊ុនសុដាលីកា អតីតក្រុមរាំ OMG និងជា Influencer មួយរូបចង់ឱ្យមានការបង្កើតច្បាប់តឹងរឹងទាក់ទងនឹងករណីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjed11c7StHrJ7iNzO1gpRvVoQzCnjIFoLU555jkGd7OxnBzkTBIXEgAkPgNM-PsPj-RIfGAMecbZbO2zMqSpf_t0-WLgUMZ3PtHi3XiFHPeSZCSoPKv3xlU9QDlSq1JWu9SRjFExH8vjjF3oq3Lm7gdu1HfzzUyyG6b64gc-SH0uN3v8tq89EFQ4Bjbg/s2048/image_2026-08-20_15-53-10.png
ជាម្តាយមួយរូបនិងកំពុងតែពរពោះផងតារាស្រី តែ ស៊ុនសុដាលីកា មិនអាចទទួលយកបាននូវករណីថ្មីៗនេះដែលមានទារកជាច្រើនត្រូវបានម្តាយបោះបង់ចោលដោយគ្មានក្តីស្រណោះ។ នៅយប់ថ្ងៃទី១៩ សីហា Influencer រូបនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួនដោយចង់ឱ្យប្រទេសកម្ពុជាមានច្បាប់ទាក់ទងនឹងករណីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzPwvnm9mRQ9rRwt8uVSrenXCoHN9n1Xe3zovJLTE5fKrBScPLJpKaR-NQj-7It2IthBbnG8vF-7oksCuNE1fwv7e2uBXEuvgzIUNdlMtY-1eFP8sKzFHF3jv5PHVu17I-J7vxmtPLaV2p2lUQfXQXJqEfkoHo1bcwI3NE3wNAEoEzfeCl69_ZF240ix4/s2048/image_2026-08-20_15-53-12.png

តែ ស៊ុនសុដាលីកា បានសរសេរថា «ចង់ឱ្យស្រុកយើងមានច្បាប់ចំពោះការបង្កើតកូនហើយយកទៅបោះចោល។ ព្រោះឥឡូវនេះឃើញករណីបែបនេះច្រើនណាស់។ កូនម្នាក់ៗមិនមែនជារបស់ដែលយើងអាចបោះចោលពេលមិនចង់បានទេ គេក៏ជាមនុស្សម្នាក់ មានជីវិត មានអនាគត និងមានតម្លៃដូចយើងដែរ។ បើមិនអាចចិញ្ចឹមបានមានជម្រើសប្រគល់ឱ្យអ្នកដែលអាចថែទាំ ឬស្ថាប័នដែលមានសុវត្ថិភាព ជំនួសការបោះចោល គេខ្លះរកតែពពោះមិនបានខ្លួនឯងគ្មានទំនួលខុសត្រូវនឹងជាប់កម្មពារដល់ជាតិក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguUMzeEbdIm0cw14CoPjSmPODQbNbCBt5DHSBB-94ieB6hnlsEkVHnmHOic0FdxQZO-FvhyayHRgjQufeW1NEhLBPjAuwjF2mZsxmIFdfPbdk64iNDuWodfsa3HetaTaIvYhUDnZPP6nWty6UJemJEbAPqrgn4AqwD3O3cajxTpfPXLsG-3J2oYb6aAs8/s1080/-2147483648_-235920.jpg

ការលើកឡើងរបស់ តែ ស៊ុនសុដាលីកា ខាងលើនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមបានលើកឡើងពីប្រទេសចិនដែលមានច្បាប់ទាក់ទងនឹងករណីនេះហើយជាប់ទោសត្រូវដាក់ពន្ធនាគារទៀតផង។ តាម មាត្រា ២៦១ នៃច្បាប់ព្រហ្មទណ្ឌចិន ប្រសិនបើមានការបោះបង់ចោលកូនក្នុងស្ថានភាពធ្ងន់ធ្ងរអាចឈានដល់បទល្មើសព្រហ្មទណ្ឌនិងទោសរហូតដល់ ៥ ឆ្នាំ។ គួរឱ្យដឹងថាមិនមែនមានតែប្រទេសចិនទេដែលមានច្បាប់ទាក់ទងនឹងការបោះបង់កូនចោលប្រឈមនឹងទោសធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជាក៏មានច្បាប់ទាក់ទងនឹងករណីនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjje8BPsEox5wyZjSnSnEg1fJ_WHshsJqkpEQ0K35ABfjxN14kMvblbhmD9g0zONkZxrRxQcCIBbCKPspR8vpPjyqWJBX0QQkOr8zAy5q8gVoZ2HxCxyKSGHU8NRtDsjz9kaxgzHDGqWwX-X3GxWDXhCgzntqkCiRfW9b2SwtF6YffHL0LMYwTvrPWv_wg/s2048/image_2026-08-20_15-53-09%20(2).png

អ្នកនាង តែ ស៊ុនសុដាលីកា បច្ចុប្បន្នកំពុងតែពរពោះកូនទី២ ជាមួយនឹងគ្រួសារដែលពោរពេញដោយសុភមង្គល។ ក្នុងការពរពោះលើកនេះ លីកា ធ្លាប់បានបង្ហើបកន្លងមកនេះថាទម្រាំនឹងស្ថានភាពទារកនឹងនរគឺមិនងាយស្រួលឡើយពោលគឺនាងត្រូវសម្រាកនៅមួយកន្លែងជាច្រើនខែពីព្រោះទារកអាចប្រឈមនឹងការរលូត៕