Home ព័ត៌មានជាតិ ពលរដ្ឋសម្តែងការមិនពេញចិត្ត ក្រោយរូបភាពវីរកងទ័ពក្លាយជាសន្លឹកឆ្នោតផ្សងសំណាង

ពលរដ្ឋសម្តែងការមិនពេញចិត្ត ក្រោយរូបភាពវីរកងទ័ពក្លាយជាសន្លឹកឆ្នោតផ្សងសំណាង

93
0

មហាជនបានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយរូបភាពវីរភាពកងយោធពលខេមរភូមិន្ទការពារព្រំដែន និងយុទ្ធជនពលីត្រូវបានគេរចនាធ្វើជាផ្ទាំងឆ្នោតឡូតូអនាធិបតេយ្យបំពុលក្មេងៗ ដែលពេលនេះកំពុងដុតបញ្ឆេះកំហឹងប្រជាជនខ្មែរទូទាំងប្រទេស និងមានការស្នើសុំទៅដល់ស្ថាប័នមានសមត្ថកិច្ចបើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ ដើម្បីវែកមុខចាប់មេខ្លោងយកមកដាក់គុកកុំឱ្យរួចខ្លួន។
________________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj62jeAL_26JTB9XX6DL7L7rwDqQHcyjZRj5feZDguimTR4PMEzEylW39vubRh-Ofj-tlyKjv5gGj7MA1ekZYT6OwOwBSwNTz99-jDMs1H8xEvfzCdcUDllhAvnkC68PFBTUxQ4y4REa9v2mDiOHzCIu0PahsGTZsEi6qfkZnzZ8Fodhp8h9UEGgXqgKqM/s1280/photo_2026-08-20_15-58-37.jpg

តើទង្វើដ៏អសីលធម៌បែបនេះ គួរដាក់ទោសរបៀបណាទើបស័ក្តិសម? រលកនៃការរិះគន់យ៉ាងចាស់ដៃ និងការសម្តែងការមិនពេញចិត្តបាននិងកំពុងផ្ទុះឡើងពេញបណ្ដាញសង្គម ជុំវិញសកម្មភាពឆ្នោតកោសផ្សងសំណាងតាមដងផ្លូវ ដែលបានយករូបថតរបស់វីរកងទ័ពការពារព្រំដែនកម្ពុជា និងយុទ្ធជនពលី ទៅធ្វើជាអាជីវកម្មល្បែងស៊ីសងបំពុលក្មេងៗយ៉ាងអនាធិបតេយ្យបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLAt20FeJsXzzIv5-ivL1Fey-qTiC2ulcvxlRATpZ1noCSbBM5DL78tOjrO39lQJm867RtxHVaCL2LcrO1zY00Mh8QHUsg_55_cBdi4BsFO-HRReR45mr0Sm5jfFRH8FRMyJpxBrne2PHFU3ENgOhyphenhyphenDfNeBYwqdBiUTNlqLXfnU8yWU7tObL0uThhZ5YA/s1280/photo_2026-08-20_15-58-37%20(3).jpg

យោងតាមការបង្ហោះសាររិះគន់យ៉ាងចាក់ដោតរបស់គណនីហ្វេសប៊ុកឈ្មោះ Yousos Apdoulrashim បានលាតត្រដាងពីផ្ទាំងឆ្នោតកោស ដែលបានយករូបថតរបស់កងយោធពលខេមរភូមិន្ទ និងវីរជនការពារព្រំដែនកម្ពុជា ទៅដាក់រចនាធ្វើជាផ្ទាំងភ្នាល់ស៊ីសងយកប្រាក់។ ម្ចាស់គណនីខាងលើបានលើកឡើងចំៗថា៖ «ពីមុនឆ្នោតសៀម ឥឡូវមានឆ្នោតខ្មែរដាក់រូបវីរកងទ័ពមកតាមដងផ្លូវ ក្មេងៗឱ្យចេះលេងល្បែងស៊ីសងបន្ថែមទៀត តើអនាគតក្មេងៗនឹងទៅជាយ៉ាងណា? នេះឬការគោរពវីរភាពកងទ័ពជួរមុខយើង? សូមក្រសួងពាក់ព័ន្ធមេត្តាជួយមើលផង»។ សកម្មភាពនេះត្រូវបានមហាជនចាត់ទុកថាជាការបន្ទាបតម្លៃយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាព ព្រមទាំងពលិកម្មដ៏ឧត្តុង្គឧត្តមរបស់កងទ័ពជាតិ ដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ឈរជើងការពារទឹកដីយ៉ាងលំបាកវេទនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJFozoIfR-byjNlFNtcZTboHWCapCjnn_jSgnQzPar43yBwLuVU5hspmBpRx5dlaxTiEXRWAYHEk3AxEU0T-52Vu-WSmrwRbhyphenhyphenF0OBdz-a28vyJVYE7_85DVZhPzceefhs0gi2u52S_Z67_VCIovZJ75nqLI3JO8tvqr-WPkhyb88QtxPtXA8iNtMbozw/s1280/photo_2026-08-20_15-58-36.jpg

ជុំវិញករណីដ៏រសើបនេះ មតិរបស់សាធារណជនមួយចំនួនធំបានលើកឡើងសង្ស័យថា នេះអាចមិនមែនជាយល់ខុសធម្មតានោះទេ ប៉ុន្តែវាអាចជាស្នាដៃរបស់ក្រុមវិច្ឆេទកម្មដែលទទួលបានហិរញ្ញវត្ថុពីចោរសៀមឈ្លានពាន ឬពួកប្រតិកិរិយាក្រៅច្បាប់ ក្នុងគោលបំណងបំភាន់ និងបញ្ឆេះដុតកំហឹងឈឺចាប់របស់ពលរដ្ឋ ដើម្បីបំផ្លាញបទឈប់បាញ់ និងស្ថិរភាពនយោបាយ។ ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គម រួមទាំងគណនីល្បីៗជាច្រើន បានចូលមកបញ្ចេញមតិយោបល់ដង្ហោយសុំឱ្យមានចំណាត់ការច្បាប់ក្តៅៗ ដោយសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងប៉ូលីស មេត្តាបើកការស៊ើបអង្កេតជាបន្ទាន់ ដោយចាប់ផ្តើមស្រាវជ្រាវពីក្រោមទៅលើ គឺចុះទៅសាកសួរក្រុមអ្នកដើរលក់ឆ្នោតនៅតាមមូលដ្ឋានផ្ទាល់ ថាតើពួកគេបានទទួលផ្ទាំងឆ្នោតទាំងនេះពីប្រភពណា រួចវែកញែករកឱ្យឃើញមេខ្លោងពិតប្រាកដ ឬក្រុមហ៊ុនអាណាធិបតេយ្យដែលនៅពីក្រោយខ្នង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន និងគ្មានការលើកលែងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnc87LwsqWSJhxaqJVZ0L-erslvt2X4cvHnJa_escxBXafWuXjeB_4sbEpVNd2aa7Iirgd2iq95XkEbIKLOLk_RPH77J48ERleQKiL_gcHqwlcd6t0SZhVGIb5sv83YL9JYb8rCd5hbUAmavdPjirkWlgJ6shssuMoln2w6t3g5pYpsp94MuO2WxrOSSo/s783/photo_2026-08-20_15-58-37%20(2).jpg

ជារួមមក ទង្វើនៃការយករូបភាពវីរកងទ័ពជាតិទៅធ្វើជាឧបករណ៍បម្រើឱ្យល្បែងស៊ីសង គឺជាទង្វើដ៏ថោកទាបដែលមិនអាចអត់ឱនឱ្យបានឡើយ ព្រោះវាបានប៉ះពាល់ចំៗទៅលើបេះដូង និងកិត្តិយសរបស់ប្រជាជាតិទាំងមូល។ ភាពស្ងប់ស្ងាត់ ឬការយឺតយ៉ាវណាមួយរបស់អាជ្ញាធរក្នុងការបង្ក្រាបករណីនេះ អាចនឹងធ្វើឱ្យក្រុមកែច្នៃល្បែងខុសច្បាប់កាន់តែបានចិត្ត ដូច្នេះមានតែចំណាត់ការច្បាប់ដ៏ម៉ឺងម៉ាត់ និងទាន់ពេលវេលាប៉ុណ្ណោះ ទើបអាចរក្សានូវតម្លៃពលិកម្មរបស់វីរជនជួរមុខ និងការពារសណ្តាប់ធ្នាប់សង្គមឱ្យមានភាពរឹងមាំឡើងវិញ៕