ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ News In Thailand រាយការណ៍ថា មន្ទីរពេទ្យថៃឈ្មោះ «Sunpasitthiprasong Hospital» នៅខេត្តឧប៊ុនរ៉ាជថានី បានចេញសេចក្តីប្រកាសបន្ទាន់ផ្អាកទទួលព្យាបាលអ្នកជំងឺកម្ពុជា និងផ្អាកការងារបណ្តោះអាសន្នរបស់ជំនួយការទំនាក់ទំនងជ.នជាតិកម្ពុជា ដោយសារស្ថានការណ៍អសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEgyBqYDZ2UbXP7vCU6K3PGa8qfuTlyGi5ePSD5Ttd4swgTV66Em0LHRGhZw62xEBu6t6QF5sBy7hUE1W3oQDI7w2i97lRaPszI1occZsZ3xUEmQxJ27LXu9GndgwUIxZIp0o7VOLNzpMXlH49WcHJaKuin1WVaZI12vOslt7QP8_UgRxtsuPRX8lgCwR1/s1200/image_2025-07-31_10-22-40.png
មន្ទីរពេទ្យនេះបញ្ជាក់ថា កន្លងមក មន្ទីរពេទ្យបានទទួលព្យាបាលអ្នកជំងឺជនជាតិថៃ អ្នកជំងឺបរទេស និងអ្នកជំងឺកម្ពុជាដែលបានធ្វើដំណើរមកព្យាបាលនៅមន្ទីរពេទ្យថៃ ប៉ុន្តែដោយសារស្ថានការណ៍អសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យមន្ទីរពេទ្យសម្រេចចិត្តផ្អាកព្យាបាលអ្នកជំងឺកម្ពុជាមួយរយៈ ។ បន្ទាប់ពីប្រជុំគណៈកម្មការគ្លីនិក មន្ទីរពេទ្យ Sunpasitthiprasong បានឯកភាពកំណត់ការផ្អាកសេវាកម្មដូចខាងក្រោមនេះ ៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf34JXzdPsHpAZfDcpAOxz9EgWh9zN3iL_mOy8ZYQ67Sq112BACoChjp2uYPDbcpAWYn7wM9taLWCzp1wKGPh_9Y2osnhYgakiF0BZKRxlt85cnmCMUjoIyw_N_92S3HyWf-kCL5ayn2vlsOJod5L4qFee-Z3qgxoBYuEIBXSY5owzIfHPg5s4YTa_0zQk/s800/image_2025-07-31_10-22-41.png
១-ផ្អាកការងារបណ្តោះអាសន្នរបស់ជំនួយការទំនាក់ទំនងជនជាតិកម្ពុជា និងអ្នកស្ម័គ្រចិត្តបរទេស
២-បិទការផ្តល់សេវាកម្ម SMC Ptemium ជាបណ្តោះអាសន្ន
៣-លុបចោលការទទួលថ្នាំពេទ្យជំនួស និងផ្អាកទទួលអ្នកជំងឺកម្ពុជា
៤-អ្នកជំងឺកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ត្រូវតែកំណត់ទីកន្លែងច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZz5Tc8wUo1B4pWbYNaVdnP3qEKuGEMPjHdZj3RQolqzYzGwocza_vptMYlEp0Eo9BxFoxQvswGphqJ2_CLXiRa9mahWcYiciav4cWJQMNVCZWFKV5sRlOqUXE1IuhV8Elzo5gxtHtS9HT8F5LLRoLwMs69BB1cafyyy9RF2HNYcnGtj0WTKDu32qHrBD8/s1280/photo_2025-07-31_09-52-51.jpg

ការប្រកាសបន្ទាន់របស់មន្ទីរពេទ្យ Sunpasitthiprasong នៅខេត្តឧប៊ុនរ៉ាជថានី ផ្អាកព្យាបាលអ្នកជំងឺកម្ពុជាទាំងអស់ គឺអនុវត្តចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។ ប៉ុន្តែពុំទាន់មានព័ត៌មានច្បាស់លាស់ថា តើមន្ទីរពេទ្យនេះនឹងផ្អាកព្យាបាលអ្នកជំងឺកម្ពុជាជាបណ្តោះអាសន្ន ឬក៏យ៉ាងណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVEMlrqGJs-eZkMnylNiuqRvw_Hg5YCwXJaoJITnuVhPJv1-o2zN_KhZRJMzmCfFNkyrzxUyOYPfb_L9PzN1gsvv0jBPTnGIAfRAD7ACFB_QPLasCAVshQJOs4DxRTcdqJ6eylkuQX0gL0mKRardrE4ShrUtZpF3O56DIMmDG7v7NiIBJISASPq52PhSll/s751/photo_2025-07-31_09-53-40.jpg

គួរបញ្ជាក់ថា តាំងពីកងទ័ពថៃឈ្លានពាន និងបាញ់ប្រហារមុនមកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា សារព័ត៌មានថៃផ្សាយបំភ្លៃថា កងទ័ពកម្ពុជាជាអ្នកបាញ់ប្រហារមុនមកលើថៃ ហើយចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់មកលើតំបន់ស៊ីវិល និងបាញ់ទីតាំងមន្ទីរពេទ្យថៃនៅព្រំដែន ។ ហេតុនេះ មន្ទីរពេទ្យថៃតាមព្រំដែនមួយចំនួនបានទម្លាក់ស្លាកអក្សរខ្មែរចេញដើម្បីប្រឆាំងវិញ ខណៈពលរដ្ឋថៃថា មន្ទីរពេទ្យថៃតាមព្រំដែនតែងតែព្យាបាលអ្នកជំងឺកម្ពុជារហូតមក ប៉ុន្តែបែរជាខូចខាតដោយសារសង្គ្រាម ៕