ប្រិយមិត្តគឺពិតជាបានជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស គឺពិតជាសំឡេងដ៏ធំនិងបានជួយឈឺឆ្អាលប្រទេសជាតិយ៉ាងខ្លាំងចាប់តាំងពីមានជម្លោះរវាងខ្មែរនិងថៃមក។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងរូបនេះបានទៅចូលរួមគោរពគោរពវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯក ដួង សំនៀងដោយផ្ទាល់បន្ទាប់ពីចូលរួមរំលែកទុក្ខតាមបណ្តាញសង្គមកាលពីថ្ងៃទី២៧ កក្កដា។ លើសពីនេះ ជី ដេវីត បានសម្រេចចិត្តបង្កើតមូលនិធិមួយក្នុងគោលបំណង៣ ខណៈលោកសម្រេចចិត្តមិនលូកដៃជាមួយនឹងបទចម្រៀងតារារ៉េបថៃចេញមកឌឺដងកម្ពុជាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijFsfAQfUpfEWsNVNaEQ2elQMTczkLgFLzCocvKBz_n-nMaQISxGY66V_pHy6R9yCWy1z7TAi8s3_98cm6Sr8NvdetIMoupOX21v1pr-m-b4uXAaMzmAyP_ti4IyNPqfw-p6jyf9u0lcNNmhD808poQ689smDSXjFdPcGnEuYEl0HXG1NQwaU95tGt6Xel/s2048/image_2025-07-28_16-42-47.png
នៅថ្ងៃទី ២៧ កក្កដា ជី ដេវីត បានបង្ហោះសំណេរយ៉ាងឈឺចាប់ចំពោះការពលីរបស់កងទ័ពកម្ពុជា។ លោកបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមឱនក្បាលដោះមួកគោរពវីរៈបុរសកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ។ នេះគឺជាឈឺចាប់ដែលបង្កឡើងដោយការឈ្លានពានរបស់ចោរថៃ។ សូមដួងវិញ្ញាណក្ខន្ធរបស់លោកពូបានទៅកាន់សុគតិភពដើម្បីឃ្លានឃ្លៀងឃ្លាតឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ4KUfmCEzJ0PUrWxHQT1I7mR0GfeEMdeVzXcFTVTKqN5_8P-nPZw6eXuJO0oEta32fo28OjiAeZGfjhyphenhyphenWcUFX9WvjFMkhVr_61DyNF4QMGrMbVkUBp5RUpjJ0AugABc9sb10uH4aiW6yc8ZSsKs3RQNGQnT-k6XsO0Qd7eAfDej21ZFD3aLgk1XO1AGyG/s2048/image_2025-07-28_16-42-46.png

នៅព្រឹកថ្ងៃទី២៨ កក្កដា នេះ ជី ដេវីត គឺបានទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ចំពោះវីរៈបុរសកម្ពុជា ឧត្តមសេនីយ៍ឯក ដួង សំនៀង។

មិនត្រឹមតែប៉ុណ្ណោះ ជី ដេវីត និង ទេព បូព្រឹក្ស បានសម្រេចចិត្តបង្កើតមូលនិធិអ្នកចម្បាំងឈាមខ្មែរដោយអ្នកទាំងពីរមានគោលបំណង ៣សម្រាប់មូនិធិនេះគឺ គោលដៅទី ១- ផ្តោតសំខាន់ទៅលើយោធាវីរៈកងទ័ពសមរភូមិជួរមុខគ្រប់មូលដ្ឋាន។ ធានាបាននូវស្បៀង ដែលហែកហូបបានភ្លាមៗ និង ស្បៀងឆ្អិនស្រាប់ ថ្នាំសង្កូវ ឧបករណ៍ប្រើប្រាស់ចាំបាច់ និង បម្រុងសម្រាប់ករណីចាំបាច់។ គោលដៅទី ២ – បន្ទាប់ពីបញ្ចប់សង្គ្រាមផ្តោតទៅលើកការសាងសង់ និង ជូនទៅដល់គ្រួសារវីរៈជនខ្មែរដែលបានពលីនៅសមរភូមិជួរមុខ និង គ្រួសារវីរៈភាពកងទ័ពដែលពលីដៃជើងឈាមស្រស់ ‘ ករណីពិការ’ ពីការប្រយុទ្ធការពារទឹកដី ។ គោលដៅទី៣ – ថវិកានឹងស្តុកទុកមួយចំណែកដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលផ្គត់ផ្គង់បន្ថែមក្នុងករណីចាំបាច់ផ្នែក « ពេទ្យ និង យុវជនស្ម័គ្រចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5BkLIykCGtpMJFtzrp8byE8E50-tbxRR8hjRkhc3cZE25dlrgdtAaWkbUV6QozTNhrEZys_ojneHobk7HmP-M5mjJPg4ro1tB_vw0h9tCmKEZvxvo-fnsfLOZ7lV825_6RaE2lWWP0CHAHfo48EuJs27gIp2Du-O_L3W_MPtfyfiGfboIO1cy_F0NOcZm/s2048/image_2025-07-28_16-42-45.png

តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះក៏បានប្រកាសធានាអះអាងដែរថាថវិកាជនរួមជាតិចូលរួមគឺមិនឱ្យបាត់មួយកាក់មួយសេនណាឡើយ។ ក្នុងការប្រកាសមូលធិនិ «អ្នកចម្បាំងឈាមខ្មែរ» ជី ដេវីត និង ទេព បូព្រឹក្ស គឺបានចូលរួមចំនួន២ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlxvNzBG2BqvBKAZFpv4X8LA91CCg4F9q51C_-aYny90OYoJ79v2EX69TwjkgcNOEtXNWT_8lifO2YOrhSASTIYAVXFmAbTLXK00ITjoAwcvyoopqNvBpJZtp6fRFwyvSoJQbJhHa6sMWIH4nW-ghlqsxcBtrR0EiP-D0cu4AG0EXhWvfZSFJZBwU62nHU/s2048/image_2025-07-28_16-42-49.png

ស្របពេលមាញឹកនឹងសកម្មភាពនានារបស់ខ្លួន ជី ដេវីត គឺបានប្រកាសកុំឱ្យអ្នកគាំទ្រយកលោកទៅពាក់ព័ន្ធនឹងតារារ៉េបថៃបើទោះបីជាកន្លងមកលោកធ្លាប់បាន mention តារារ៉េប Youngohm ក៏ដោយ។ ជី ដេវីត បានសរសេរថា «កុំយកខ្ញុំទៅពាក់ព័ន្ធជាមួយតន្រ្តីអត់ប្រយោជន៍របស់ចោរ កាលៈទេសៈនេះគឺខ្ញុំសុំចែករំលែក ចំណេះដឹង ផ្តល់ព័ត៌មាន និង ស្មារតីទឹកចិត្តស្នេហាជាតិខ្មែរ។ ចម្រៀងក្នុងកាលៈទេសៈនេះមិនអាចការពារទឹកដី និង ប្រាសាទយើង បានទេ យុវជនអើយស្វាងឡើង ខ្ញុំសំពះ កងកម្លាំង យើងប្រើគ្រាប់ ប្រើអាវុធ យើងគួរប្រើប្រាជ្ញាបំផុសព័ត៌មាន បំផុសចំណេះដឹង ។ យុវជនអើយយើងជាជនបន្តវេន បើសមរភូមិជួរមុខត្រូវការគឺយើងនឹងហើយជាអ្នកបន្ទាប់កុំ ភ្លេចខ្លួន កាលៈទេសៈនេះ សតិ កម្លាំង និង ប្រាជ្ញា ទើបជា អាវុធ…»៕