សង្គ្រា.មព្រំដែនខ្មែរនិងថៃរយៈពេល៥ថ្ងៃមកនេះបានធ្វើឱ្យប្រជាជនកម្ពុជាសាមគ្គីគ្នាជាធ្លុងមួយស្វះស្វែងជួយគ្នាគ្រប់ទិសទី។ ចំណុចមួយទៀតជម្លោះលើកនេះបានធ្វើឱ្យអ្នកសិល្បៈមួយចំនួនផ្តាំតកូនតចៅរបស់ខ្លួនមិនឱ្យជាន់ទឹកដីប្រទេសថៃនិងប្រាប់ពីចរិតរបស់ថៃបែបណា។
បវរកញ្ញា ប៊ី សុធារី runner up Miss Cosmo Cambodia 2025 បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកនាយប់ថ្ងៃទី២៧ កក្កដា ថា «មួយជីវិតនេះស្បថឈប់ជាន់ដីសៀមមួយជីវិតផ្ដាំទាំងកូនទៀត!!»។ មុននឹងបង្ហោះសារនេះគេបានសង្កេតឃើញថា រយៈពេលប៉ុន្មានថ្ងៃនេះ ប៊ី សុធារី មិនខុសពីប្រជាជនខ្មែរទូទៅនោះទេមានក្តីខឹងសម្បារចំពោះការឈ្លានពានរបស់ថៃ។ កាលពីថ្ងៃទី២៤ កក្កដា ប៊ី សុធារី ក៏បានសរសេរនៅលើបណ្តាញសង្គមដែរថា សៀមជា សណ្ដានជាចោរ ចិត្តស្រែកឃ្លានចង់បានរបស់អ្នកដទៃ តាំងពីដូនតាបន្តរហូតដល់កូនចៅជំនាន់ក្រោយ ចូលចិត្តលួចខាំគេពីក្រោយហើយសម្ដែងធ្វើជាជនរងគ្រោះ។
ងាកមកកាន់តារាចម្រៀង ទេព ពិសិដ្ឋ វិញ ទស្សនិកជនក៏បានឃើញពីតារាចម្រៀងរូបនេះនិងដៃគូរបស់លោកគឺ NPN បានចេញចម្រៀងលើកទឹកចិត្តកងទ័ព ហើយក៏មិនភ្លេចជួយស្បៀងទៅដល់ជនភៀសសឹករងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃផងដែរ។
នៅថ្ងៃទី២៧ កក្កដា ទេព ពិសិដ្ឋ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនថា «ទោះឈប់បាញ់គ្នាក៏ដោយ រឿងរ៉ាវលើកនេះ អញនឹងបង្រៀនកូនអញឱ្យស្អប់កាពូជថៃហែងតជំនាន់
ស្អប់រហូតគ្រប់ៗជាតិ»។
ម្ចាស់បទ «យប់ស្ងាត់» បានបង្ហោះសំណេរមួយទៀតថា «ថៃពួកអញជូនពរឱ្យពួកហែងឆាប់មានទំនាស់ផ្ទៃក្នុងអញនិងបងប្អូនខ្មែរអញរង់ចាំឈរសើចពីទឹកដីអញទៅ»។.png)
គួរបញ្ជាក់ផងដែរថា ភាគីកម្ពុជា ថៃ បានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការឯកភាពនេះគឺបន្ទាប់ពីភាគីទាំងពីរចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះសហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន៕










