មហាជនគ្រួសារខ្មែរប្រាកដជាជា្របមកហើយថាបុគ្គលល្បីឈ្មោះ ប៉ីប៉ី ឌី គឺពិតជាចូលរួមយ៉ាងសកម្មទៅដល់ជនភៀសសឹកដែលរងគ្រោះនៅតាមព្រំដែនពីការឈ្លានពានពីសំណាក់ប្រទេសថៃ។ កម្លាំងចលកររបស់លោកគឺពិតជាធំធេងហើយទឹកចិត្តរបស់លោកពិតជាមិនអាចកាត់ថ្លៃបានហើយមហាគ្រួសារខ្មែរបានចូលរួមបរិច្ចាគទឹកប្រាក់សរុបបានទៅដល់ជាង៧០ម៉ឺនដុល្លារឯណោះ។ អ្វីដែលសំខាន់ ប៉ីប៉ី ឌី បានបញ្ជាក់ថាថវិកាដែលនៅសល់លោកនឹងជូនទៅដល់គ្រួសារសពដែលបានពលីតាមរយៈរាជរដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_uRqcHMBR4789n0Hg1HykEGH2ubYF6Trd7ugMH5rvs9K9Uf8OLOXOSAP6v1_Q_ZeBUxVGttpju3jGOXIve5x6RSpyaNAr6Ze2oFss2GwbxXHyk3GXGacDP51IxLGrfor3LP8kq1Nah3F1vwsIP_keH0hyphenhyphenF6RAxP_x4-iW-pn037VVZhve5pX4VLNGHYhI/s1440/image_2025-02-20_08-55-13.png

នៅយប់ថ្ងៃទី២៧ កក្កដា ប៉ីប៉ី ឌី បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «រូបភាព និងវីដេអូសកម្មភាពចុះមកដល់តំបន់ភៀសសឹកខ្ញុំនៅតែមិនទាន់ហ៊ានបង្ហាញ ព្រោះមិនទាន់ទុកចិត្តចោរទេ។ ២ថ្ងៃនេះ ខ្ញុំបានឃើញពីទុក្ខសោករបស់ប្រជាជនខ្មែររាប់ម៉ឺននាក់ដែលគេចពីការឈ្លានពានរបស់សៀមនិងឃើញពីការរួបរួមដ៏អស្ចារ្យពីមហាគ្រួសារខ្មែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3u9LEQ__ssMSgYzhZhabWfUroraIAJQD6yppsgnUEhIbIbDtqJNtzeUWEkTQqMlrTGCRoEADX6AuhnFXDEC8cAxqX9tCCZ-kInhdHQbzYqlsHKo9qKeBfcqCFxdnsqWT3ejB9fO-iak-rf63mcp1s-dvPAah1zx1e8PwUyJ3gtx9RHhcDeTOxZ3bIM5h_/s1195/Snapinst_app_475443597_18481575907052862_1535146164208863947_n_1080.jpg

ប៉ីប៉ី ឌី បានបន្ថែមថា «ការសាមគ្គីមួយនេះ សូមឱ្យមានជារៀងរហូតនិងចងចាំទុកចំពោះសណ្តានដ៏ព្រៃផ្សៃរបស់ខ្មាំង»។ លោកបានអះអាងថានឹងបន្តនាំយកសម្ភារៈនិងស្បៀងទៅតំបន់ផ្សេងបន្តទៀត ហើយនៅពេលចប់សង្គ្រាមថវិកានៅមាននឹងជូនទៅគ្រួសារសពដែលបានពលីដើម្បីជាតិតាមរយៈរាជរដ្ឋាភិបាល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjysoJV5SchQ90Bo4UJSt-tjVOya3dWB3qKrzrtWkeKyNti2TDIAG0V-aFrPFoN2_8sIjNpXSJepjMSYsHojZHTChdb7OygpkswU-D_B9rz7QMtp-sFI-Hs-DXn-R7rdLNFXtQhNgYetxB62gRooqj01FwXpwalRRUd-JF23rDytsBrRa8qftqyG5KIy9UO/s1440/image_2025-07-29_09-50-19%20(2).png

រូបភាពមួយសន្លឹកដែលមានប្រជាជនថៃម្នាក់បានសរសេរថា «មិនទទួលយកការបញ្ជាទិញពីប្រជាជនខ្មែរ» ប៉ីប៉ី ឌី បានឆ្លើយតបទៅវិញថា លោកក៏មិនទិញរបស់ចោរដែរហើយមួយជីវិតនេះលែងឱ្យមានត្រាប្រទេសនេះក្នុងលិខិតឆ្លងដែនរបស់លោកទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi09G8iTVrQE4kK_z7RsygZXyCJJH4ugAjSyO6oy1kxMv25Foo8q4s4y9AYVajApqj34ReYq9XTyIxG7t0vaiqlfcAqzR92_KKB7HCpEX-ljBA8nXIldMBsH55avSdCRoQwRBTDrncU0dyC1kK_vM6-f5KQ8aHV-zPj4awyf6nPK_-OqSZonNrTRpx83SGp/s758/image_2025-07-29_09-44-04%20(2).png

គួរបញ្ជាក់ផងដែរថា វេលាម៉ោងជិត១រសៀលកាលពីថ្ងៃទី២៨ កក្កដា ប៉ីប៉ី ឌី បានធ្វើបញ្ជាក់ថា ជិត៣ថ្ងៃលោកទទួលបានពីសប្បុរសជនចំនួន ៧៦៥,៤៤៣.២២ USD
និងចំណាយអស់២៥ម៉ឺនដុល្លារ៕