តារាចម្រៀង រ៉ាប៊ី ដែលប្រិយមិត្តមួយចំនួនធំតែងតែនិយាយថានាងជាមនុស្សមាត់ឆៅមិនចុះញមជាមួយនឹងអ្នករិះគន់នោះ បានបង្ហាញពីទឹកចិត្តដ៏សប្បុរសរបស់នាងដោយបានចូលរួមចំណែកជួយទៅដល់កងទ័ពជួរមុខ រួមទាំងជនភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសថៃ។

កាលពីយប់ថ្ងៃទី២៥ កក្កដា នេះ រ៉ាប៊ី បានបង្ហោះនៅលើបណ្តាញសង្គមថា «ស្អែកនេះនាងខ្ញុំនឹងទៅទិញស្បៀងសម្រាប់បងៗកងទ័ពនិងបងអូនដែលត្រូវការចំណីអាហារ។តែអត់ដឹងទិញអ្វីដែលងាយស្រួលញ៉ាំហើយទុកបានយូរ។បងៗអាចជួយ comment ប្រាប់នាងខ្ញុំបន្តិចបានទេ»។ សំណួររបស់ រ៉ាប៊ី ទទួលបានមតិយោបល់ល្អៗជាច្រើនចូលរួមជាគំនិតសម្រាប់ឱ្យនាងទិញជូនកងទ័ពនិងជនភៀសសឹក។

ដូចអ្វីដែលបានប្រកាសកាលពីយប់ហើយខ្លួនគឺជា BA ផងគេបានឃើញតារាចម្រៀង រ៉ាប៊ី បានទិញទឹកពិសាប្រណីត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ និងភេសជ្ជៈ គ្រុឌ ជូនទៅដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ មិនត្រឹមតែទឹកពិសាដែលមិនអាចខ្វះបាន រួមទាំងភេសជ្ជៈដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង រ៉ាប៊ី ក៏បាននាំយកស្បៀងនិងថវិកាមួយចំនួនទៀតនាំទៅជាមួយផងដែរ។

ក្នុងស្មារតីខ្មែរជួយខ្មែរនេះ រ៉ាប៊ី គឺបានចំណាយថវិកាផ្ទាល់ខ្លួនហើយមានការរួមចំណែកពិសេសដោយក្រុមហ៊ុនវឌ្ឍនៈ។

ទង្វើរបស់ រ៉ាប៊ី បានឆ្លុះបញ្ចាំងថា ដ្បិតតែសម្តីរបស់នាងឆៅពុំសូវពីរោះក្តី ប៉ុន្តែនៅពេលប្រជាពលរដ្ឋខ្មែរកំពុងជួបទុក្ខលំបាកនាងក៏មិនឱបដៃឈរមើលដូចគ្នា ប្រៀបដូចជាពាក្យចាស់មួយពោលថា «សម្តីអាក្រក់តែចិត្តល្អ» ខុសពីសកម្មភាពរបស់ប្រទេសសៀម សម្តីល្អតែចិត្តអាក្រក់ពិសពុល៕
Home តារាជាតិ









