អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh និងពលរដ្ឋខ្មែរជាច្រើនបានបង្ហាញការឈឺចាប់អមដោយក្តីខឹងសម្បារទៅលើជនសង្ស័យដែលបានក្បត់ប្រទេសជាតិខ្លួនលួចរាយការណ៍ទៅកាន់ប្រទេសថៃ។ អម្រែកដ៏ឈឺចាប់របស់គ្រួសារកងទ័ពជួរមុខ ជនភៀសសឹក និងពលរដ្ឋខ្មែរដទៃ រួមទាំង Rick Kh ស្នើឱ្យរាជរដ្ឋាភិបាលដាក់ទោសជនក្បត់ជាតិឱ្យស័ក្តិសមនូវទង្វើអាត្មានិយមរបស់ជនក្បត់ជាតិមួយក្តាប់តូច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcfxE_vgQhcPgCCaJU7_dqn9Xplp7AYMJAR4XV1DRmhuPrVbiJRpypxveoydZoyAr-CGo7rp1T4yZeJUmAMl_NQ7wHMdGOarYtO0keRk87i3thUlzw6lg5UWidsfVQLEgsnkN-7p2swcDBVrnNMq0bw_La8WoUvZN06TxM4rCCHYi5dRw4LTvPqtHeDAw/s2048/image_2025-07-28_10-53-32%20(2).png
នៅយប់ថ្ងៃទី២៧ កក្កដា អ្នកបង្កើតមាតិកា Rick Kh បានចេញវីដេអូជាង៣នាទីដោយបានដាក់ចំណងជើងថា «សូមរដ្ឋាភិបាលដាក់ទោសឱ្យសមនឹងសម្រែកឈឺចា.ប់របស់ពួកយើង មនុស្សស្លា.ប់និងជម្លៀសរាប់ម៉ឺននាក់ ដោយសារពួក.តិរច្ឆា.ននេះឯង»។ ក្នុងវីដេអូនេះ Rick Kh បានបង្ហាញការឈឺចាប់របស់ខ្លួនយ៉ាងខ្លាំងទៅលើជនក្បត់ជាតិដែលលួចយកការណ៍ទៅឱ្យចោរសៀមដែលចូលឈ្លានពានទឹកដីខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzefTTekZuqUrV0A1pJVBYoCaOFqvmP0q4z-3z0nLw6bH4Xof76KmIvmrtu6Hwrp_Fx8wVWuoEBfrZ9OKVb3R0L_e-_J9fBPXaHDR19awFcZsS5xPob1fXj_mLhsaQ_YwR-3GVjLJ76wWC2YcAWAmDt04ArtHkN-mntQ9UGu_-7lnObeDMKj9WDLRLLvPd/s2048/image_2025-07-28_10-53-33.png
ដោយក្តីឈឺចាប់ខ្លាំងពេកនិងមិនធ្លាប់ជេរអ្នកដទៃនោះទេប៉ុន្តែ Rick Kh បានប្រើសម្តីធ្ងន់ៗយ៉ាងខ្លាំងទៅលើជនដែលសង្ស័យថាក្បត់ជាតិទាំងនោះមិនត្រឹមតែចុះនរក១៨ជាន់ទេត្រូវជាប់គុកអស់មួយជីវិត។ Rick Kh ថាប្រសិនជានៅសម័យអង្គរវិញគេសម្លាប់៧គ្រួសារ យកទៅព្យួរកទាល់តែស្លាប់។ លោកថាមិននឹកស្មានថាខ្មែរមានជនថោកទាបដល់ថ្នាក់នេះទេមនុស្សស្លាប់ជាច្រើនដោយសារតែដង្កូវក្នុងសាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4AoA_jhWvOgu8EJFq0MyVNJ67836gyvWYuu1IdClqvpOfcCcWP9qMCor_VNAvaDPYWOjMH7o1NcKLMZQEpR8bu3naPTA7Cg3j-UF4N5TaLZBSUHU4Rhe52wg2iOFBnHjZ0HzOgMqu2zGyWhV1QhkT2sqsbyafHgz22h7jYelgtaRIy_tHE0JZup924Y_Y/s2048/image_2025-07-28_10-53-41.png
នៅព្រឹកថ្ងៃទី២៨ កក្កដា Rick Kh ក៏បានបង្ហោះសំណេរមួយទៀតថា «ជូនចំពោះជនត្រៀមក្បត់ជាតិខ្មែរបើដឹងខ្លួនឯងកំពុងលក់ខួ.រក្បាលឱ្យសត្រូវហើយ ចូរដុត GPS និង អេកូមចោលទៅ ដុតផែនទីសម្រាប់ចាប់ទីតាំងឃ្លាំងអាវុធខ្មែរចោលទៅ ឈប់លក់បេះដូងឱ្យសត្រូវទៅ មិនទាន់ហួសពេលទេ។ ការភ្ញាក់ខ្លួនពេលនេះ អាចផ្តល់ជីវិតថ្មីដល់អ្នក គ្មានមនុស្សអាក្រក់រូបណាមិនអាចប្រែមកល្អបានឡើយ គ្រប់គ្នាសុតតែអាចបញ្ឈប់បាបកម្មបាន សូម្បីតែអង្គលីមារទំលាក់ដាវ មកបួសជាសង្ឃរួចសន្សំកុសលវិញដែរ។ មនុស្សច្រើនណាស់កំពុងរងរបួស ជម្លៀសខ្លួន បាត់បង់ឪពុក ម្តាយជរា គ្មានម្ហូបអាហារ រងផលពិបាកទាំងហូរទឹកភ្នែកសប្រែជាក្រហម សូមពិចារណារផង យើងជាខ្មែរកើតលើទឹកដីខ្មែរដូចគ្នា កុំបំផ្លាញប្រទេសជាតិយើងទៀតអី »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIzrqMd7f2RtZdng6t7kt9QrtSfxG7EaJyAPoxrjChy7JZjgjah-Uq10_2XJvmAXTaJMlA2A7FEvODeyiR4peZAHkp0BdUmqnaOqj345KXDJqK0S7bAf1jRMYRRNlVZG26R7Hoxa98tmZk2EdGOCimFeIThyphenhyphenfLL5gHc3Wf5Mtaqs1XKzCRCIrrJTfIUfc_/s2048/image_2025-07-28_10-53-43.png

គួរបញ្ជាក់ផងដែរថា Rick Kh គឺបានដុតដៃដុតជើងយ៉ាងខ្លាំងជួយទៅដល់ជនភៀសសឹក ដែលរងគ្រោះពីអំពើជនឈ្លានពានសៀម៕