ថៃ៖ ក្រោយកម្ពុជាបង្ហាញសព្វាវុ.ធសម្រាប់ចម្ងាយឆ្ងាយប្រភេទ PHL-03 ដែលអាចបា.ញ់បានរហូតដល់ទៅ ១៣០ គីឡូម៉ែត្រ មេទ័ពភូមិភាគ២ថៃចាប់ផ្ដើមមានការព្រួយបារម្ភ ដោយខ្លាចកម្ពុជាផ្លោ.ងចូលទឹកដីរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-HrM6o9LqurMh7LHggxv5AvnUb5IQscc_tWp2HNfsFpmFZgUAGMRsoex2oQW9X1000mEWBBPA-EGl0ZiGmu7l8DVRfgCsymX8EH9x0tzM7RJQSIPILR_b0HO0ptE-_uphx22T4SWJxq2KcYi_Ib6pmbtzO4OcEJ1lnj1A6Znx1CMcgd4zMaqlyuzUkPJq/s800/photo_2025-07-26_14-01-59.jpg
យោងតាមសារព័ត៌មាន The Nation នារសៀលថ្ងៃទី២៦ ខែកក្កដា បានឲ្យដឹងថា៖ បញ្ជាការដ្ឋានតំបន់កងទ័ពភូមិភាគទី២ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ទាក់ទងនឹងការគំរាមកំហែងរបស់កម្ពុជា ថាអាចនឹងមានសក្តានុពលក្នុងការបា.ញ់កាំជ្រួចគ្រាប់រ៉ុក្កែតប្រភេទ PHL-03 ដែលអាចបា.ញ់បានចម្ងាយរហូតដល់ទៅ ១៣០ គីឡូម៉ែត្រ។ គោលដៅដែលទំនងជាគោលដៅ គឺតំបន់យោធាយុទ្ធសាស្ត្រ និងទីតាំងដំឡើងសព្វាវុ.ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJN4UVMxfF-VMqfjB5vZt5iHMzWwGKDSy6p9GZvv7wA0i5YH2I0lF16rrMAaI9vIs3zPbZ7R11xMqQGpqlwMLfrABKcQC7Z_1ElO1Vc7dPQUKkWb4rhe0xm358_vHDMv3XUh0fx5GbwaLY1PzZqZEAPVvyFh3sVt3gQOW5-ElgPMG4fd92kpQWc298pab1/s1200/image_2025-07-26_14-54-52.png
ដោយឡែក បើយោងតាមការបង្ហោះជាផ្លូវការ ចេញពីទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កងទ័ពភូមិភាគទី២ បានបញ្ជាក់ប្រាប់ពលរដ្ឋថា PHL-03 គឺជាប្រព័ន្ធរ៉ុក្កែតបា.ញ់បង្ហោះសម្រាប់រយៈចម្ងាយឆ្ងាយ (MLRS) ដែលមានសមត្ថភាពបា.ញ់គ្រាប់ក្នុងពេលដំណាលគ្នានៅគោលដៅយុទ្ធសាស្ត្រពីចម្ងាយឆ្ងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglCnx5UV9GNo-AdtXQmg9Wy8vudDFUG6Q0_SeUExs-dgfhxdk0yrjUAz6ZM7EWXEh8xlcliYlibEJSlLydxIAFDYA6e3rKSSnLjN21goVMZJzyQ82cEbYZvnA5-KztM4wd0Ui-vEpXUqiLmjqCui_993O07UEyKJc3ud_wpTdf69RI2Dnwn1omWQpwAMp9/s2560/image_2025-07-26_14-54-53.png

យោធាថៃបានដំណើរការវិធានការការពាររួចហើយនៅក្រោមផែនការការពារតំបន់ខាងក្រោយរបស់ខ្លួន ហើយមានសមត្ថភាពទប់ទល់នឹងការគំរាមកំហែងដែលជ្រៀតចូលមក រួមទាំងប្រភេទមីស៊ីលនេះពីកម្ពុជាផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaRSo6Vjy3wVP5vmb_mE4Y7NwrSSdddBZwyG_7MmLilm6IR9XJUP2cMnf1q5RzCM9qsDcbptRwFTua25OcohLehek9e0LJkYkUE-4fPZnHpoeDl-DveRkQF93dD5c_NbPqLtN8Nl5ezirD0YTyh6cPXvruh-ExfMUoKnbh6vW1Xe3KznM5NvQxDK4PvUHM/s1600/image_2025-07-26_14-54-57.png
    ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីជាការប្រុងប្រយ័ត្ន ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនស៊ីវិល យោធាថៃកំពុងជំរុញឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្ន ជៀសវាងការភ័យស្លន់ស្លោ និងបន្តធ្វើបច្ចុប្បន្នភាពតាមរយៈបណ្តាញផ្លូវការរបស់រដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijUU0E7wukKlzH1Gr_MLN8mQqaRBPtqCf-wT5ETKIvOZcd6LtcrqKnmv8In_Uf11QQlbx2tP6SrodWm-PARrbK_EUYbxHb0efZW6q6As_9KCVFyi8umn_WKr-yAF_w3vSvHoPjK-J5Gpwm-B60ky6YiFNzc3M3O-2HLkvAL2ScoYscaNR6rYH6TLUSOlRw/s1000/photo_2025-07-26_14-01-59%20(2).jpg

    គួរកត់សម្គាល់ថាកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ហើយនៅថ្ងៃទី ២៥ ថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាម្តងទៀត ស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ ចំនួន ៧ទីតាំង ដោយក្រុមយោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចំនួន ២លើក ដែលជាប្រភេទគ្រាប់បែកត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhXl6CAIdKWTUSwy9-wCtMsWuWRy9atPHiEcesTReDdYwbBIPq46mMGcXRD8cXkLJgmGrfKaubABkn6uKGg_DSEyreXdrgfUDX4rtOs0mJQmBz1GeGIV_py9z9PdzqnOEjHZMud3YE6qcDX5r-hnj1EcIr5Wj38a61FKbVSSLeuuWJesYXq0Ea5Di3UpLf/s925/photo_2025-07-26_14-02-00.jpg

    ដូច្នេះជាការឆ្លើយតប កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕