ជា ស្រីនា សំណាង អេលីណា ទីនីន គ្រីស ឌីណា ឈុំ ចាន់ដារ៉ា រួមទាំងអ្នកមួយចំនួនទៀតបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនប្រើប្រាស់ជាភាសាអង់គ្លេស និង ចិន បង្ហាញទៅកាន់ពិភពលោកនូវរឿងការពិតពីសង្គ្រាមខ្មែរនិងថៃ។ ប្រទេសកម្ពុជាបង្ហាញការអត់ធ្មត់គ្រប់បែបយ៉ាងចង់ដោះស្រាយគ្នាដោយសន្តិវិធីប៉ុន្តែភាគីថៃបានបង្កជម្លោះឥតឈប់ឈរបង្កឱ្យសង្គ្រាមបានកើតឡើង។

ជា ស្រីនា គ្រីស ឌីណា សំណាង អេលីណា ឈុំ ចាន់ដារ៉ា បានប្រើប្រាស់ជាភាសាអង់គ្លេស ខណៈដែល ទីនីន បានប្រើប្រាស់ជាភាសាចិន ពន្យល់នូវការពិតអំពីសង្គ្រាមដែលកំពុងកើតឡើងរវាងខ្មែរនិងថៃដោយភាគីថៃខំប្រឹងលាបពណ៌សម្តែងធ្វើជាជនរងគ្រោះបោកក្រសែភ្នែកអន្តរជាតិចោទប្រកាន់មកខាងកម្ពុជាថាជាអ្នកផ្តើមមុន។ .png)
ក្នុងវីដេអូរបស់ Inferences បវរកញ្ញា និងអ្នកជំនួញអនឡាញខាងលើ បានប្រើប្រាស់សំឡេងរបស់ខ្លួនដោយពន្យល់ពីភាគីថៃបានបង្កបញ្ហាម្តងហើយម្តងទៀតចាប់ផ្តើមមុនគ្រប់បែបយ៉ាងចូលមកឈ្លានពានធ្វើឱ្យយោធាខ្មែរបានពលី កាលពីថ្ងៃទី២៨ ឧសភា ហើយភាគីកម្ពុជាខំប្រឹងអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធី។ មិនត្រឹមតែប៉ុណ្ណោះ ភាគីថៃបានបិទព្រំដែនដោយឯកតោភាគី អតីតទាហានឈុតខ្មៅបានលតមកវាយទាហានខ្មែរទាំងកំរោល និងបញ្ហាជាច្រើនទៀតដែលភាគីថៃបានបង្ក។.png)
នៅក្នុងវីដេអូដែលប្រើប្រាស់ជាភាសាអង់គ្លេសនិងចិន ខាងលើនេះក៏បានបញ្ជាក់ដែរថាប្រទេសខ្មែរគ្មានបំណងចង់មានសង្គ្រាមជាមួយនឹងថៃនោះទេគឺចង់ដោះស្រាយគ្នាតាមរយៈតុលាការយុត្តិអន្តរជាតិ (ICJ) តើអាចទៅរួចទេដែលប្រទេសកម្ពុជាជាអ្នកបង្កសង្គ្រាមនោះ?។ អ្នកសិល្បៈរបស់យើងក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាគឺចង់បានសន្តិភាព មិនចង់បានសង្គ្រាមនោះទេ ហើយពួកគេចេញមកនិយាយអ្វីដែលជាការពិតប៉ុណ្ណោះព្រោះទង្វើរបស់ថៃស្តែងចេញមកខុសពីអ្វីដែលនិយាយប្រឹងលាបពណ៌មកខាងកម្ពុជា៕










