យុទ្ធសាស្រ្តមួយដែលមានឈ្មោះថា “ចក្រាផុង ភវ៉ាណាត” (Chakrabongse Bhuvanath) កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអគ្គមេបញ្ជាការថៃបានបញ្ជាឲ្យកងទ័ពភូមិភាគទី១ និងទី២ រួមជាមួយនឹងអង្គភាពផ្សេងទៀត ដើម្បីរៀបចំសម្រាប់ការអនុវត្តភ្លាមៗនៅពេលកងទ័ពថៃបើកការវាយប្រ.ហារមុនមកលើកងទ័ពកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា។
ហេតុការណ៍នេះកើតឡើងបន្ទាប់ពីថៃបានចោទប្រកាន់កម្ពុជា ថាបានលូចបង្កប់គ្រាប់បែកធ្វើឲ្យទាហានថៃរងរបួសធ្ងន់ស្រាលជាច្រើនអ្នក ដល់ទៅពីរលើក ដែលតំបន់នោះស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
បន្ទាប់ពីមេបញ្ជាការថៃបញ្ជាឱ្យប្រើប្រាស់ យុទ្ធសាស្ត្រចក្រាផុង ភូវ៉ាណាត ធ្វើឱ្យទាំងភាគីកម្ពុជា និងថៃមានចម្ងល់ជាខ្លាំង ហើយចោទសួរថាតើអ្វីទៅជាយុទ្ធសាស្ត្រ “ចក្រផុង ភូវ៉ាណាត” ដែលថៃអួតក្ដែងៗថា ធ្លាប់បានយកឈ្នះលើកម្ពុជា?.png)
បើតាមសារព័ត៌មានថៃ The Nation បានឲ្យដឹងថា យុទ្ធសាស្ត្រចក្រាផុង ភូវ៉ាណាត ដាក់ឈ្មោះតាមព្រះអង្គ Chakrabongse Bhuvanath ដែលជាអ្នកធ្វើទំនើបកម្មយោធាដ៏សំខាន់ ត្រូវបានបង្កើតឡើងដោយអតីតមេទ័ពថៃ អំឡុងឆ្នាំ ២០១១ ដែលជាផែនការយុទ្ធសាស្រ្តដែលកងទ័ពថៃបានរៀបចំឡើងដើម្បីការពារអធិបតេយ្យភាពជាតិ និងសន្តិសុខតំបន់ព្រំដែន នៅពេលមានការគំរាមកំហែងពីប្រទេសជិតខាង ជាពិសេសតំបន់ព្រំដែនកម្ពុជា និងថៃ។
យុទ្ធសាស្ត្រនេះ ផ្ដោតទៅលើទិសដៅចម្បងចំនួន ៥ រួមមាន៖
១.ការរៀបចំមេបញ្ជាការកងទ័ពជើងគោកថៃ ត្រូវបញ្ជាឱ្យអង្គភាពពាក់ព័ន្ធ ជាពិសេសកងទ័ពភូមិភាគទី១ និងកងទ័ពទី២ ត្រៀមលក្ខណៈឱ្យបានពេញលេញ ទាំងកម្លាំងទាហាន និងសម្ភារៈសព្វាវុធត្រៀមសម្រាប់ដាក់ពង្រាយភ្លាមៗ ពេលមានបទបញ្ជា។
២.ការសម្របសម្រួលស៊ើបការណ៍សម្ងាត់ជាផ្នែកមួយនៃការបណ្តុះបណ្តាលការការពារជាតិ អង្គភាពស៊ើបការណ៍សម្ងាត់ នឹងត្រូវបានអនុវត្តដើម្បីប្រមូលទិន្នន័យអំពីស្ថានភាព និងវាយតម្លៃការគំរាមកំហែងដែលអាចកើតមាន។
.jpg)
៣.យន្តការឆ្លើយតបកងទ័ពត្រូវធានាថា ធនធាន និងសមត្ថភាពដែលមានស្រាប់ទាំងអស់ ត្រូវបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីការពារកម្លាំងយោធា និងពលរដ្ឋ ប្រសិនបើមានស្ថានការណ៍ចាំបាច់។

៤.ប្រតិបត្តិការវាយតម្លៃស្ថានភាព និងការបញ្ជូនកម្លាំងមេបញ្ជាការជាន់ខ្ពស់ រួមទាំងមេបញ្ជាការកងទ័ព អាចធ្វើដំណើរចុះទៅតំបន់ ដើម្បីដឹកនាំការប្រតិបត្តិការ និងត្រួតពិនិត្យស្ថានការណ៍យ៉ាងជិតស្និទ្ធ។ វាជួយឲ្យមានការវាយតម្លៃបានយ៉ាងហ្មត់ចត់ និងសម្រេចចិត្តបានយ៉ាងឆ្លាតវៃ ស្របតាមក្របខណ្ឌប្រតិបត្តិការដែលសមស្រប។

៥ ការឆ្លើយតបប្រសិនបើចាំបាច់ថ្វីបើផែនការនេះផ្តោតលើការដោះស្រាយបញ្ហាដោយសន្តិវិធី ក៏ដោយក៏កងទ័ពថៃបានបញ្ជាក់ថា នឹងប្រើធនធានទាំងអស់ដែលមានស្រាប់ ដើម្បីការពារខ្លួន នៅពេលមានតម្រូវឲ្យឆ្លើយតបជាចាំបាច់។

គួរបញ្ជាក់ថាកាលពីឆ្នាំ ២០១១ អតីតមេបញ្ជាការថៃបានប្រើយុទ្ធសាស្ត្រនេះមកលើកម្ពូជា អំឡុងពេលមានភាពតានតឹងខ្លាំងនៅតាមព្រំដែនកម្ពុជា ថៃ ជាពិសេសជុំវិញតំបន់ប្រាសាទព្រះវិហារ ដែលបានបណ្ដាលឲ្យមានការប្រើកម្លាំងយោធា បាញ់ប្រហារទៅវិញមក និងមានមនុស្សរងរបួសជាច្រើន។ ទោះជាយ៉ាងណា នៅឆ្នាំ ២០១៣ កម្ពុជាបានឈ្នះដោយស្របច្បាប់ តាមសេចក្ដីសម្រេចរបស់តុលារការអន្តរជាតិ(ICJ) ថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា៕










