ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបំពានមកលើបូរណភាពទឹកដីកម្ពុជា ដោយបា.ញ់ប្រ.ហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ។ នៅថ្ងៃទី២៥ ខែកក្កដា នេះ កងទ័ពឈ្លានពានថៃបានបា.ញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា ដែលជាការបំពានច្បាប់អន្តរជាតិ និងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ហើយនេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
ការផ្ទុះអាវុធនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃបានធ្វើឱ្យពលរដ្ឋកម្ពុជារស់នៅខេត្តជាប់ព្រំដែនត្រូវជម្លៀសចេញពីផ្ទះសម្បែងដើម្បីសុវត្ថិភាព ខណៈពលរដ្ឋថៃនៅព្រំដែនក៏បានជម្លៀសដែរ ។ ពលរដ្ឋថៃនៅតាមព្រំដែនស្តីបន្ទោសអ្នកនៅទីក្រុងបាងកក ដែលចូលចិត្តញុះញង់ឱ្យកងទ័ពថៃវាយប្រហារកម្ពុជា រហូតដល់កងទ័ពថៃបើកឆាកបាញ់មុនមកលើកងទ័ព និងពលរដ្ឋកម្ពុជា ហើយធ្វើឱ្យពលរដ្ឋថៃរស់នៅព្រំដែនប្រឈមមុខនឹងសង្គ្រាម ។
.png)
ពលរដ្ឋថៃនៅតាមព្រំដែននិយាយថា អ្នករស់នៅទីក្រុងបាងកកចូលចិត្តណាស់ខាងញុះញង់ក្នុងបណ្តាញសង្គមឱ្យកងទ័ពថៃធ្វើសង្គ្រាមជាមួយកម្ពុជា ប៉ុន្តែពេលកងទ័ពថៃផ្ទុះអាវុធជាមួយកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា បាត់មុខអ្នកញុះញង់ គឺពួកគេពុំបានលំបាកដូចអ្នករស់នៅតាមព្រំដែនទេ ។ អ្នកនៅបាងកករស់នៅស្រួល ដេកស្រួល ធ្វើការធម្មតា ពុំដឹងពីការលំបាក ។
.png)
បុរសថៃម្នាក់រស់នៅព្រំដែនបានបង្ហោះវីដេអូក្នុង TikTok ថា ពេលនេះ កងទ័ពកម្ពុជា-ថៃប៉ះទង្គិចគ្នាហើយនៅខេត្តស៊ីសាកេត បុរីរាំ និងឧប៊ុនរ៉ាជថានី តើពួកញុះញង់ទាំងឡាយសប្បាយចិត្តហើយឬនៅ ពេលឃើញប្រទេសកើតសង្គ្រាម? ពួកអ្នកចង់ឱ្យកងទ័ពថៃវាយកម្ពុជា ដូច្នេះ ពួកអ្នកគួរតែមកចូលរួមប្រយុទ្ធជាមួយកងទ័ពថៃនៅព្រំដែន ។

ចំណែកបុរសថៃម្នាក់ទៀតបានអំពាវនាវឱ្យកម្ពុជាប្រើប្រាស់កាំភ្លើងធំបាញ់សំដៅទៅទីក្រុងបាងកក ពីព្រោះអ្នកនៅទីក្រុងបាងកកតែងតែញុះញង់ឱ្យផ្ទុះសង្គ្រាម រីឯអ្នកនៅព្រំដែនពុំត្រូវការសង្គ្រាមទេ ។ បុរសរូបនេះនិយាយថា កម្ពុជា-ថៃបានប៉ះទង្គិចគ្នា ហើយអ្នកនៅខេត្តស៊ីសាកេត ឧប៊ុនរ៉ាជថានី និងសុរិន្ទ ក្បែរព្រំដែនបានជម្លៀសពីផ្ទះសម្បែង ខណៈក្រុម Influencer ជំរុញឱ្យថៃធ្វើសង្គ្រាម និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមដើម្បីរកចំណូលធ្វើឱ្យអ្នកនៅព្រំដែនលំបាកដោយសារសង្គ្រាម ។
លោកសួរថា ហេតុអ្វីកម្ពុជាពុំបាញ់កាំភ្លើងធំសំដៅទៅទីក្រុងបាងកកដោយផ្ទាល់ ពីព្រោះអ្នកនៅបាងកកពូកែញុះញាង់ឱ្យថៃបង្កសង្គ្រាម ប៉ុន្តែអ្នកនៅព្រំដែនពុំញុះញង់ទេ ។ អ្នកបាងកកនិយាយថា បើថៃពុំធ្វើសង្គ្រាម បញ្ហានឹងពុំបញ្ចប់ ហើយអ្នកបាងកកគាំទ្រឱ្យថៃធ្វើសង្គ្រាម រីឯលោកវិញគាំទ្រឱ្យកម្ពុជាបាញ់ទៅគោលដៅក្រុងបាងកកដោយផ្ទាល់ ។ 
លោកសំណូមពរឱ្យអ្នកនៅបាងកកឈប់រស់នៅលើអគារខ្ពស់ៗ ហើយមកប្រចាំការនៅព្រំដែនដើម្បីការពារទឹកដីដោយខ្លួនឯង កុំស្នេហាជាតិតែក្នុងបណ្តាញសង្គម ពីព្រោះអ្នកព្រំដែនពុំញុះញាង់ដូចពួកអ្នកទេ អ្នកព្រំដែនត្រូវចាកចេញពីផ្ទះសម្បែង ។ ដូច្នេះ អ្នកនៅបាងកក និងបណ្តាខេត្តផ្សេងៗត្រូវមកប្រយុទ្ធខ្លួនឯង និងទទួលខុសត្រូវ វាល្អជាងអង្គុយស្តាប់ការរាយការណ៍ពីកងទ័ព និងជេររដ្ឋាភិបាល ។ អ្នកបាងកកដើរខ្សែលើអ្នកនៅព្រំដែន ពួកអ្នករស់នៅយ៉ាងមានក្តីសុខ ប៉ុន្តែអ្នកព្រំដែនត្រូវរត់គេចពីគ្រាប់កាំភ្លើង ៕










