ប្រទេសថៃ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទីបាននិយាយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ស្នើសុំដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា និងថៃ និងឱ្យប្រទេសទាំងពីរងាកមកចរចាគ្នាដោយសន្តិវិធី ។ លោកថា ថៃនឹងចរចា ប៉ុន្តែកម្ពុជាត្រូវតែឈប់បា.ញ់ជាមុនសិន និងត្រូវទទួលខុសត្រូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sV-YVwPubjW_-Y3aYbnUdS0XDrfxRzUkIYMVALyYbuz5eN3WNjsB6ABgS3Aolc_wOgH2whzKZCQhc7POTLFUTncVLh29L6zLC5GKWJRBEZq6D2cFT5ztQvSb4mIu4g8nPVdz8WagQGOz3E2B_7QqaXu1y2SeUiAHzSETxKNdI8A738InRymneEiVAOlJ/s1920/image_2025-07-26_08-28-12%20(3).png
នៅក្រសួងមហាផ្ទៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទីបាននិយាយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ផ្ញើសារមកលោកតាមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ថា លោក Anwar បានជជែកជាមួយលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ បន្ទាប់មក នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានទូរស័ព្ទមកជជែកជាមួយលោកសុំដោះស្រាយបញ្ហា ហើយលោកឆ្លើយតបទៅវិញថា គួររកវិធីបញ្ឈប់ការប៉ះទង្គិច និងប្រឈមមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3x_8HIGedkYyDNHN0ncjlSUfiKizT6xKqjkghd7Z3fv7DkZ-BicAV7Pu081Dlldtf-mZdLlrDk1n3LIL1N1vrGIB1saWC3dmUhQCOo3ww0MPSTA04GNId3nbi1WojyboGvJ7T4zdOYxjHXoS-hhn1icCZT9AZJF2tic86FFbYlAH8_Y0W5lWHOfhQ2W6/s860/image_2025-07-26_08-28-12.png
លោកបន្តថា ការឈប់បាញ់គ្នាពេលណា ត្រូវតែមានភាពច្បាស់លាស់ពីកម្ពុជា ពីព្រោះថៃព្យាយាមចរចារហូតមក ប៉ុន្តែគ្មានលទ្ធផល ហើយលោកចោទប្រកាន់កម្ពុជាបាញ់មុនមកលើកងទ័ពថៃ ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាហាមយកអាវុធឡើងប្រាសាទតាមាន់ធំ ប៉ុន្តែកម្ពុជានាំកងកម្លាំងឡើងមកជាមួយអាវុធ ទើបថៃត្រូវការភាពច្បាស់លាស់ និងស្មោះត្រង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8RGfI2txnhvdvCuwi0Uf1HazL2LyDke-ud_8t_Kto2D_ot_XRsauB5dUiWyLbC6PxtzmMkJt2178xrzQ0tcnDuQ7QOS_CNUnD9NxBEqoqm9qWjRzZH8OJGGrDatV-AyJZ0HpbvLgBtisJuMwkiDFYpMPxFxbFzyr662URYzIVvwQMMk4G620pz4sPyxg8/s1280/photo_2025-07-25_14-04-12.jpg
ពេលនេះ ថៃបានឱ្យកងទ័ពរក្សាភាពស្ងៀមស្ងាត់ ដោយសារនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានទូរស័ព្ទមកលោកកាលពីថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា នៅខេត្តបុរីរាំ សុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី គឺលោកពុំអាចទទួលយកបានទេ ហើយលោកថ្កោលទោសកម្ពុជាយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1N9sD3Fi3gF-SlFQHgyNeWVibBdZ3a3mknjN5LPu4umSzumF0Yjqn3n3ts7TdOuxgWXV1Fj_0grW6l8RoCovurgpGQEFwUFzSMIiaQqgCekpI9wJJ8GLfQdZ0j8VmkELzKmdtOPide1ePhUcLEzUiALNYxLpN4nJoWSKyo1YX_STOp5KGgVqm4P2axsyR/s1033/photo_2025-07-25_13-49-30.jpg

នាយករដ្ឋមន្ត្រីថៃស្តីទីបានអំពាវនាវឱ្យកម្ពុជាទទួលខុសត្រូវ ហើយលោកចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់ពុំចំគោលដៅកងទ័ពថៃ ដោយកម្ពុជាបាញ់មកលើតំបន់ស៊ីវិល និងបាញ់លើហាងលក់ទំនិញនៅស្ថានីយប្រេង PTT ។ លោកចោទទៀតថា កងទ័ពកម្ពុជាបាញ់មកមន្ទីរពេទ្យថៃបណ្តាលឱ្យពលរដ្ឋថៃស្លាប់ជាង២០នាក់ និងរងរបួសជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4mhNMuU4Y9oRLe2da8JjgV3gqGjsOhZEyOsMKqogUr9kdJzhTvigZHyMsF5RhLc2c8Ip7xdnv70XSwFpPIZzkrUEnnDG4d8QppNn4SHMaQ5x8BJME399dKTCnKY-oF2MWpwozzsGJX-7sdIxZiadPwnYPMTk55jh7kKhojaGUlGJKzZ-8cszBz4VIRfd/s1200/image_2025-07-26_08-28-15.png

គួរបញ្ជាក់ថា ថៃព្យាយាមកុហកប្រាប់ពិភពលោកថា ខ្លួនពុំបានបាញ់មុនមកកងទ័ពកម្ពុជាទេ និងប្រឹងផ្សាយព័ត៌មានបំភ្លៃកុហកប្រទេសនានាថាខ្លួនរងគ្រោះ ប៉ុន្តែការពិត កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើមូលដ្ឋានកងទ័ពកម្ពុជា និងពលរដ្ឋស្លូតត្រង់ ដែលនេះជាការរំលោភបំពានកិច្ចព្រមព្រៀងទិញ-លក់ចុងក្រោយ (End-user agreements ឬ EUA) របស់អាមេរិកទាំងស្រុង ពីព្រោះរាល់ការកុម្ម៉ង់ទិញគ្រឿងសព្វាវុធពីអាមេរិកតែងតែភ្ជាប់ជាមួយនូវលក្ខខណ្ឌជាក់លាក់ដើម្បីការពារសិទ្ធិមនុស្ស ដូចជា ៖

១-មុនបញ្ចេញយន្តហោះចម្បាំង F-16 ថៃត្រូវសុំការអនុញ្ញាតពីយោធាអាមេរិក
២-ហាមប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីប្រតិបត្តិការឈ្លានពាន
៣-ត្រូវប្រាកដថា ប្រទេសជម្លោះជាក្រុមភេរវករ និងក្រុមបះបោរ ។ បើប្រទេសណារំលោភលើគោលការណ៍ EUA អាមេរិកនឹងបញ្ឈប់ការលក់អាវុធ និងឈានដល់ការដាក់ទណ្ឌកម្ម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOSbyCwBXWYNaWVKFFGnNlwV6znQotPT1MreSkp09GnRT6r53q9XlGaFRCYfXMI5bbCYtl-6oTlKG_ILAZCuadx2ZT-50ILep3CIvAq49qx7VJUapAAGbqfknxiY63sTXxuCEVmLZnYBXD-6jPtRn8y72mFa_Ojg_W3R0D98oF-da-Sgh_-Gq71Erb-54/s770/image_2025-07-26_08-28-11.png