ប្រទេសថៃ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ PPTV រាយការណ៍ថា កងទ័ពភូមិភាគ២របស់ថៃបានអំពាវនាវមកកាន់កម្ពុជា ប្រសិនបើចង់ឈប់បា.ញ់គ្នា កម្ពុជាត្រូវឈប់យកតំបន់ជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងងាកមកចរចាទ្វេភាគីជាមួយថៃ ។ កងទ័ពថៃចោទប្រកាន់កងទ័ពកម្ពុជាប្រើប្រាស់រងក្រោះ និងអាវុធបា.ញ់ចម្ងាយឆ្ងាយក្នុងការប៉ះទង្គិចជាមួយថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvZIPwvLKePZQLnWZgJgbYfyRdGGBu711ibnJLky28CoRvP8VedCKc1FInp9atr2lSX5A6U9yGQiN_N4iwG_ICRkwSbmvSA0mZJFldMrZ-3W4CRepAd2u8HtmDWL8D0Ob5ZqEGHtMlW2SjXrR5IGUr8Wv7WvKUhyUdbLUAWyBAsZLQfbnJhFdf2dmKDCOK/s800/image_2025-07-26_08-21-42%20(2).png
មជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគ២ថៃ បានប្រកាសពីស្ថានការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃថា នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា កងទ័ពថៃបានបាញ់ទៅលើកងទ័ពកម្ពុជាដែលចូលក្បែរព្រំដែនដើម្បីការពារខ្លួន ។ កងទ័ពថៃចោទប្រកាន់ថា កងទ័ពកម្ពុជាប្រើប្រាស់រថក្រោះ និងអាវុធបាញ់ចម្ងាយឆ្ងាយវាយប្រហារនៅខាងមុខ និងខាងក្រោយទីតាំងកងទ័ពថៃ ហើយកងទ័ពកម្ពុជាវាយប្រហារនៅតំបន់សាំតេ ឆងតាតៅ ប្រាសាទតាមាន់ធំ និងតំបន់មុំ៣ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOfZ4Zvo8Ln1-SqWyF_pVJANorgx5Viv1D1oUU22VSzqAicBOUDxE0mUrtEbgLbwsXk38HsCl_ikQWpjPcRd5Q5o9FrZtt5KirpDO_IPFyW4B1wTEmCT7-e47y6gdaFUxn53FEcUIpAxFIe7vn4WLhGE5QOiJceah26EFOvM_aJ-YTFYD2exgtcUPkerJh/s770/image_2025-07-26_08-21-41%20(2).png

    កងទ័ពថៃបញ្ជាក់ថា ការបាញ់ប្រហារជាមួយកងទ័ពកម្ពុជានៅតំបន់ព្រំដែន គឺកងទ័ពថៃមានតួនាទីការពារអធិបតេយ្យ និងចោទប្រកាន់ថា កងទ័ពកម្ពុជាល្មើសចូលទឹកដីថៃ ពុំមែនជាការល្មើស ឬឈ្លានពានពីសំណាក់កងទ័ពថៃតាមការអះអាងរបស់កម្ពុជា និងព្យាយាមបង្ហាញព័ត៌មានពុំត្រឹមត្រូវក្នុងក្រសែភ្នែកអន្តរជាតិ ។ ដូច្នេះ កងទ័ពថៃសូមអំពាវនាវទៅកម្ពុជាឈប់គ្រប់គ្រងតំបន់របស់ថៃ និងឈប់យកតំបន់ជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយងាកមកចរចាទ្វេភាគីជាមួយថៃក្នុងនាមប្រទេសជាមិត្ត ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFOlkF4FK9ymmylktrdcgv_kUXSMQcrvXqZ3gLCzxHzxEoOkXDotxbvPvdI77o6KS12kJKpkkunQQ1fh51OuG3y75d2byjqJOkhIi-aEWiO91Xa8FbWjFzFGssZq_4JLbDP3GG9DsTD41h_sCAZLwRiiH7EBNO6Sb0v2dGPBkpdGHyiALChTOPSQVN6Gto/s1280/photo_2025-07-25_16-44-30.jpg
    គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃតែងតែគំរាមមកលើកម្ពុជាម្តងហើយម្តងទៀតដើម្បីឱ្យកម្ពុជាយល់ព្រមចរចាទ្វេភាគីជាមួយខ្លួន និងឱ្យកម្ពុជាដកពាក្យបណ្តឹងយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ថៃថា មានតែការចរចាទ្វេភាគីប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាជម្លោះព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWA6MQSNC4avpFxL-6tHjtqrFTBu3Ri4Fcsj01olXQnIxKOIrRlneLGJGtkkwKreskyLDb6B_Sk_ysekbUT472I-o53kXeV-XV_3zJydoBAn-6M23Lc1SSPFCDa7oby0McATOya6F6DcXze38kXprn0Un0cqbfHrKvDUC2hjGxsRO1VAfytYINNuemJlXW/s1000/image_2025-07-26_08-21-42.png

    ចំណែកកម្ពុជានៅតែប្រកាន់នូវគោលជំហរច្បាស់លាស់ដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កុំឱ្យមានបញ្ហាជម្លោះដល់កូនចៅជំនាន់ក្រោយ ។ ហេតុនេះ ធ្វើឱ្យថៃប្រឹងប្រែងប្រើប្រាស់គ្រប់វិធីសាស្ត្រ ដូចជា ៖ ដាក់គំនាបសេដ្ឋកិច្ច បិទព្រំដែន ចោទកម្ពុជាជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន និងចោទកម្ពុជាបង្កប់មីនថ្មី ដើម្បីថៃមានលេសឈ្លានពានបូរណភាពទឹកដីកម្ពុជា ៕