ខុសពីសិល្បករ សិល្បការិនីជាច្រើនរូបដែលចេញបង្ហោះសារលើកទឹកចិត្តនិងបួងសួងវត្ថុស័ក្តិសម បុព្វបុរសខ្មែរឱ្យថែរក្សាកងទ័ពជួរមុខតារាស្រី មិនចេនី បានបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនទៅលើអ្នកសើចចំអកលើគូបក្ខដិបក្ខគ្មានមនុស្សធម៌ក្នុងរឿង។ ការបង្ហោះរបស់ Influencer រូបនេះត្រូវបានសាធារណជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំងរហូតតារាស្រីរូបនេះបានលុបការបង្ហោះរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYJflo1SDbOux9oC5eP-vxvqR7Pcxuhf0_p47nws-4UI6a0slTusKnEdnDlPPJKU5Sd8lkSX3R7491K4bWF204mwlB3J5EGxNM0P4ITJm5zDhUuF1NltAg6Dz3hP8dWH-vVxwJ3ODtbVKHD9AWmiUoWCVF_slur35JJfJ4HdVsBWp024II3NQ90tdric5u/s2048/image_2025-07-24_13-04-06.png
នៅថ្ងៃទី២៤ កក្កដា កងទ័ពកម្ពុជានិងថៃបានផ្ទុះអាវុធជាមួយគ្នាដែលភាគីថៃជាអ្នកចាប់ផ្តើមមុន។ ស្របពេលស្ថានការមានភាពតានតឹងពលរដ្ឋខ្មែររួមទាំងអ្នកសិល្បៈច្រើនរូបស្រុះដៃគ្នាយ៉ាងខ្លាំងដោយបានបង្ហាញការលើកទឹកចិត្តនិងបួងសួងឱ្យកងទ័ពខ្មែរមានសុខសុវត្ថិភាពយកឈ្នះមាសត្រូវ។ យ៉ាងណាមិញខុសពីអ្នកសិល្បៈជាច្រើន មិន ចេនី ស្រាប់តែបង្ហោះសំណេរមួយថា «តើពេលវេលានេះជាពេលវេលាឌឺដង សើចចំអក និង ដាក់ទំនាយ គូបដិបក្ខនៅក្នុងបណ្តាញសង្គមទៅមកមែនទេ?? ខ្ញុំបានអូសកាត់វីឌីអូមួយចំនួន សូម្បីសាកសពក៏មានមនុស្សលើកដៃខមិនសើច ចំអកទៅរួចដែរ!! មានមនុស្សធម៌ក្នុងខ្លួនទេ?? សូមចែករំលែកដោយសម្បជញ្ញៈ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw5CU-CJWP6bpQiKGOHBwZF6cjuuoxRr1Qm-1EhXhVZcwYeaSOTluBQ6FIs5geWxGBWiDiQuMtEpF85tK8iqv-wXLJ_sOgeF9pynOqEXM8KpE3ix5zFitFPjuvs1K0xOrxnW0hQulnVlLL9siXlWEGy2xtssqlxD4h_kElUXhVBIq4p9ZKLKi9gQVRqbsE/s960/image_2025-07-24_13-04-08.png
យ៉ាងណាមិញ ការបង្ហោះរបស់ ចេនី បានធ្វើឱ្យមហាជនប្រតិកម្មនិងបានបញ្ចេញមតិរិះគន់យ៉ាងច្រើនមកកាន់នាងរហូតការបង្ហោះនោះត្រូវបានលុបចេញពីបណ្តាញសង្គមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHiyIITi0JYddl9Zs7Vx0yfgwD71bfMx1fx5B688trHwBOKFo7DBDlskXNYNO3fzrvvw9WNrNUzShMCijrVpEHfd_2JKker0Wou5_NzE5wRxuuEaVGVSSy9XtgINXsaIeJ8Dew0GJLEqDr8oOlD_fzzmsytWgdkOrDwRdOdLcI3ophtPfL06GMkSmvg7S/s2048/image_2025-07-24_13-04-10%20(2).png

បន្ទាប់ពីដឹងកំហុសរបស់ខ្លួន មិន ចេនី បានចេញមកសូមទោសនិងមកទទួលខុសត្រូវអ្វីដែលនាងនិយាយមិនបានគិតពិចារណាជាមុនដោយសារតែមានការស្លុតខ្លាំងពេលឃើញមានអ្នកស្លាប់និងរបួស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1uUrDfcekVnPSkmglzZXt_CmIAXT2OSvjhxMU9231QBSFOHQ1kcLrvxjVaP_rVpvPpTWMIjDSloCgbxS60FyVk2bw6cnLnZ7lntqen9kxkouB7p0WEI8eJgEiVCH8ZCTcBUC0iwx7QW46ysXuXGz-xmmJDlbh2eaEoM2H2X49VPCMUOA1KUg4mcwVUb8d/s1125/image_2025-07-24_12-56-48.png

Influencer រូបនេះបានបង្ហោះយ៉ាងដូច្នេះថា «នាងខ្ញុំ Jany Min ដោយស្មោះត្រង់ខ្ញុំពិតជាមានអារម្មណ៍ថាខុស និងចង់ចេញមកទទួលខុសត្រូវចំពោះStatusដែលមិនបានគិតមុននោះ ខ្ញុំពិតជាមានអារម្មណ៍ថាខុស ហើយពិតជាចង់គោរពសុំទោសមែន។ មូលហេតុដែលធ្វើឱ្យខ្ញុំផុស Statusមុននោះ គឺដោយសារតែខ្ញុំបានឃើញ Video មួយដែលក្នុងនោះមានអ្នកស្លា.ប់ និងរ.បួស ខ្ញុំមានអារម្មណ៍ថាស្លុតចិត្តខ្លាំង ហើយបានឃើញcommentសើចខ្លះដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនស្រួលចិត្ត ព្រោះអាណិតអ្នកដែលមិនដឹងអី។ ប៉ុន្តែអ្វីដែលខ្ញុំមិនបានគិតដល់ គឺតាមពិតអ្នកដែលគួរឱ្យអាណិតគឺជាពួកយើងនោះទេ ពួកយើងគឺជាជនរងគ្រោះដែលត្រូវបានគេឈ្លានពាន យើងគ្រាន់តែការពារខ្លួនប៉ុណ្ណោះ ដោយស្មោះត្រង់ពេលដែលខ្ញុំដឹងហើយ ខ្ញុំពិតជាមានអារម្មណ៍មិនសុខ ហើយពិតជាសមនឹងគេថាឱ្យមែន។ ខ្ញុំមកនេះមិនមែនចង់ឲ្យបងប្អូនឈប់ថាឲ្យនោះទេ ខ្ញុំគ្រាន់តែមកចង់បកស្រាយរឿងនៅពីក្រោយ Statusនោះប៉ុណ្ណោះ បងប្អូនអាចនៅបន្តថាឲ្យខ្ញុំបាន ព្រោះវាពិតជាសមអ៊ីចឹងមែន។ ខ្ញុំនៅតែជឿថាកម្ពុជាត្រូវការសន្តិភាព ខ្ញុំបន្តឈរជាមួយកម្ពុជា»៕