នៅក្នុងការវា.យប្រហារដោយយោធារវាងកម្ពុជា និង ថៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ភាគីថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ខ្លួនចំនួន ៦ គ្រឿងមកឈ្លានពានលើដីកម្ពុជា ប៉ុន្តែត្រូវបានសំណាញ់មេឃកម្ពុជាបា.ញ់ទម្លាក់អស់ខ្លះទៅហើយ។ ទោះជាយ៉ាងណា សារព័ត៌មានថៃបានបដិសេធថា ការអះអាងទាំងនេះគឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។

មានរូបភាព និង វីដែអូជាច្រើនដែលត្រូវបានគេចែករំលែកតៗគ្នាពេញបណ្ដាញសង្គម បង្ហាញពីធ្លា.ក់នៃយន្តហោះ F-16 របស់ថៃដែលកំពុងប្រតិបត្តិការនៅលើអាកាស ស្រាប់តែត្រូវបានគ្រាប់ផ្លោងហោះទៅបុ.កបំផ្ទុះឲ្យឆេះធ្លា.ក់យ៉ាងកម្រោល ចំណែកខ្លះទៀតដែលមិនត្រូវបានគ្រា.ប់បា.ញ់នោះ បានហោះបកត្រឡប់ចូលទឹកដីថៃវិញបាត់ស្រមោល។

ប៉ុន្តែទោះជាយ៉ាងណា សារព័ត៌មានថៃនៅតែអះអាងដដែលជាដដែលថា ពុំមានយន្តហោះF-16 របស់ខ្លួនណាមួយត្រូវបានឆេះធ្លាក់ ឬត្រូវបានបំផ្លា.ញឡើយ ហើយការណ៍ដែលឃើញយន្តហោះទាំងនោះហោះចូលទឹកដីថៃវិញ គឺគ្រាន់តែជាការត្រឡប់ទៅយកគ្រាប់ដើម្បីមកប្រុ.យុទ្ធជាមួយកម្ពុជាបន្តតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង F-16 គឺជាយន្តហោះចម្បាំងស៊េរីទំនើបដែលថៃបានទិញពីសហរដ្ឋអាមេរិក ក្នុងតម្លៃមួយគ្រឿងចាប់ពីជាង១០លានដុល្លារ រហូតដល់ជាង៧០លានដុល្លារឯណោះ។ ដូច្នេះប្រសិនបើកម្ពុជាពិតជាបានបា.ញ់កម្ទិចយន្តហោះទាំងនេះមែន មិនថាប៉ុន្មានគ្រឿងនោះទេក៏ជារឿងគួរឲ្យសោ.កស្ដាយសម្រាប់ប្រទេសថៃ និងជាភាពអាម៉ាសសម្រាប់អាមេរិកដូចគ្នា។

យ៉ាងណាមិញ មកទល់នឹងពេលនេះ ស្ថានការណ៍នៃវា.យប្រហារមិនបានធូរស្រាលនោះទេ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងទាំងស្រុងនៅប្រាសាទតាមាន់ និងតាក្របី បន្ទាប់ពីវាយបណ្តេញកងទ័ពថៃឱ្យដកថយ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខកម្ពុជា៕