ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បេក្ខភាពលេចធ្លោរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥បានបង្ហាញវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទិកតុកពីវីដេអូខលរបស់ខ្លួនជាមួយនឹង ទេព បូព្រឹក្ស និង អ៊ិន លក្ខិណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiObZcZiYYPr8Kz8DrjuQMWn_TQDgR1kTzZ6PDNhO74nO-4rkB7SuhcMzwCu7TH1_pMW_vbV4ma11hN1B1rxnkVueSJUzLoy9-oXLAWgmu1gxdqA6m6UUdTXj9xnQ6fv6PIX2n8qbhL1IcNbiR-A0_J4GfxB5cHCan3a96Eo2S4-ysvzvNMjG7Lfm9fpuN-/s2048/image_2025-07-23_15-48-24.png
ហ្វីយ៉ាតា បានបង្ហោះវីដេអូខ្លីជាមួយនឹងប្រយោគថា My ENERGY ។ ទោះយ៉ាងណា ហ្វីយ៉ាតា បង្ហោះវីដេអូខ្លីនេះតែនៅលើបណ្តាញសង្គមទិកតុកប៉ុណ្ណោះ ហើយក៏មិនបាន បង្ហាញខ្លឹមសារការនិយាយគ្នារបស់អ្នកទាំង៣ប្រាប់ទៅទស្សនិកជនឱ្យបានដឹងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wFsMIdBPPcXiWgghCoumTBl-pC-_c-RZgqYKJp0PE27ggasrFItPMvqb3VpsFG0rxJrTvaqUoQJBLOmFMsQ62sFoMJTfwsGiA_H9byhULqtvvhwgvD9pySCdRXDkico-X9Sz5OUCnnp5LqfpNpct4TyLnoREjcsrfRkhxuwrjOOvJnnXYV6LyHrLwf0o/s2048/image_2025-07-23_15-48-26.png

ទោះបីជាការគាំទ្រនេះបែបស្ងាត់ៗពីសំណាកតារាចម្រៀង ទេព បូព្រឹក្ស និង អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ក៏បានធ្វើឱ្យអ្នកគាំទ្រផ្សេងទៀតបញ្ចេញមតិថា ហ្វីយ៉ាតា នឹងទទួលបានជម្នះក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ បេក្ខភាពរូបនេះគឺមានចំណេះជំនាញច្រើនក្នុងអាជីពសិល្បៈរួមទាំងមានមុខជំនួញផ្ទាល់ខ្លួន។ នាងក៏បេក្ខនារីម្នាក់ដែលមានកូនចូលរួមប្រកួតក្នុងកម្មវិធីនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK486HDyJHxjdsp_NZHNyKn8IMqif63wchmN3sYvP1EiyxGPbX6DRDw_ZLf6vvAc7f761Ct9U9zrpvDcuRfDz2JM0vrLnSiAndzqgq7lRzkdKUB_B_vepCkx79yvxM8j0mIHAjpRYcNkhg5emIrvQjYnk3U5M_VzIS-tonVCUiBl8htdBTQnwmLtcTwLe1/s2048/image_2025-07-23_15-48-28.png
កាលកន្លងមកនេះ ហ្វីយ៉ាតា MUC07 បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការពេញចិត្តចំពោះសម្តីនាងបន្ទាប់ពីនាងនិយាយថាមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន។ នេះនាងមានន័យថារាល់បេក្ខភាពដែលចូលរួមប្រកួតទាំងអស់មិនថាបេក្ខភាពជំនាន់ថ្មីឬចាស់ ហ្វីយ៉ាតា មិនមើលស្រាលដៃគូប្រកួតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3opBnbsdB7qZNlJcI_oagLFm1yIljElG22cobISAUfiTlSwmJt4BmfNpJXKh3QobsWSTi5w59yqQ_EgfKRU_xp_6ibnUftEuB_SS_ludHZWVkYPY6qRTOW7lS8QKn9b5tavAVtORHdzD2hq3lNCMLwE3jvPpR_Usg5QrZqYJN9iUOwJDZwvCWRfXNsOrF/s2048/image_2025-07-23_15-48-32.png

គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥មានបេក្ខនារីទាំងអស់ ចំនួន២០រូបដែលត្រូវប្រជែងគ្នាដើម្បីមានឱកាសតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ។ វគ្គប្រកួតបឋម Miss Universe Cambodia 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីតាំងនៅសាលវិមាន ពហុកីឡាដ្ឋានជាតិអូឡាំពិក៕