ប្រទេសថៃ ៖ នាវេលាម៉ោង១១និង៣៣នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កងទ័ពខ្មែរបានបា.ញ់គ្រាប់រ៉ុក្កែត BM-21 ធ្លាក់មកលើស្ថានីយប្រេង PTT នៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យពលរដ្ឋថៃស្លា.ប់ ចំនួន២នាក់ ។ ក្រោយពលរដ្ឋថៃស្លា.ប់ អាជ្ញាធរក៏បានជម្លៀសពលរដ្ឋក្នុងតំបន់ទាំងអស់ទៅលាក់ខ្លួនក្នុងរណ្តៅដី ដោយសារឮស្នូរគ្រាប់កាំភ្លើ.ងជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMNGYDDHTudcD1lkFEDUl543koilQNhDbGaC84e8g6FEfiE7isQoyp8in-sv02jQEzdUZBMcXP_FhmxuYlgxmZjSQGxvO7lQYZYrecX79VJ8iUNJWCmh5gPnE6fgW4GHn4K-nJEbm7rwsKgIIhDT_wgbAnP1RmYSA20G_w9tIwxIKMRi7hDMM8QIijWQcn/s696/photo_2025-07-24_12-16-05%20(2).jpg
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺនៅថ្ងៃទី២៤ ខែកក្កដា នេះ មានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅបរិវេណព្រំដែនប្រាសាទព្រះវិហារ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ហើយការប៉ះទង្គិចគ្នានេះពុំដឹងថា តើភាគីណាជាអ្នកចាប់ផ្តើមមុន ។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ គឺកងទ័ពថៃជាអ្នកបើកឆាកបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYGP3d379zfDoODeXd2U1SXguSN0R07iJQYxw4lcZcSNvxVOU2UFN_Yst3BosNfWGutnbnrCuWdwWcSd1UZ4gYVYqiH9ZE1fGOhHQK0w_YYuhkGqLUVzHBSIwjpzcPD0u6MUT8IKE8biXG4JYcywU766O5Qw8265Ob4zd0QC7DTQBKtsV6vpj27vHVDCP2/s696/photo_2025-07-24_12-16-05.jpg
នៅតំបន់ជាច្រើនតាមព្រំដែនកម្ពុជា-ថៃ មានស្នូរគ្រាប់កាំភ្លើងជាច្រើនប្រភេទលាន់កងរំពង និងបាញ់បន្តគ្នារហូតដល់ជាង២ម៉ោង ។ រីឯរថយន្តបើកបរនៅតាមផ្លូវស្ទះចរាចរណ៍ជាច្រើនគីឡូម៉ែត្រ ដោយសារការជម្លៀសពលរដ្ឋថៃចាកចេញពីលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiua6LXBs95_tyveITOSrcFH9KJIt2JqFZrXmaMn1AcWkOuHCm-Bz81RMTK2inDY8IiXOODuqRvk6ItvMmppaoO2YDsv0YXZV4MLqnJVeaOPsqXXGBn97u-PZjt4kgfc2EL6Av6uhcfIy2E2VyfiEBxeb1KW8KufEIVdY6u5XmqRsIaqPOiVhMQF7MkCc3G/s549/photo_2025-07-24_12-19-00%20(2).jpg

ចំណែកពលរដ្ឋថៃមួយចំនួនដែលរស់នៅភូមិសៅធុងឆ័យ ឃុំសៅធុងឆ័យ ពុំព្រមជម្លៀសចេញពីលំនៅឋានទេ ដោយពួកគេនាំគ្នាលាក់ខ្លួនក្នុងរណ្តៅដី ដែលមានស្បៀងអាហារជាច្រើនត្រៀមបម្រុងទុក ។ ពលរដ្ឋទាំងនេះធ្លាប់មានបទពិសោធន៍គេចពីសង្គ្រាមកាលពីឆ្នាំ២០១១ ។

ដោយឡែក នៅភូមិបានស៊ីផានាក់ឆ័យ មានគ្រាប់កាំភ្លើងពីកម្ពុជាធ្លាក់ត្រូវលំនៅឋានពលរដ្ឋថៃ ប៉ុន្តែគ្មានអ្នករងរបួស ដោយសារពលរដ្ឋបានជម្លៀសចេញពីលំនៅឋានជាមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFjhlnVGaW3Q7FmDjrmNUyOtBXu8GLP1tYQiZ_HPSajWY_LXDsjV02wDqG1SsLpp6WK-GUtXfU6swwxkYbS9KfJDDJKc-3VXw8kpm7sRJ_yhorR4StcCnsET5_sQVHIntUjC_WsCFfpnX0_gSxk4Lnk_KydYP4sLMlaWMiXgwm0bPZkhtNRgqI5jlMKVDG/s546/photo_2025-07-24_12-19-00.jpg
តាមសេចក្តីរាយការណ៍ចុងក្រោយឱ្យដឹងថា គ្រាប់រ៉ុក្កែត BM-21 ពីកម្ពុជា ដែលធ្លាក់ត្រូវស្ថានីយប្រេង PTT នៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត មិនត្រឹមតែបណ្តាលឱ្យពលរដ្ឋថៃស្លាប់២នាក់ និងខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ គឺមានកូនសិស្ស និងពលរដ្ឋថៃរងរបួសជាច្រើននាក់ ៕