ប្រទេសថៃ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ថៃរាយការណ៍ថា ស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា និងថៃតាំងពីចុងខែឧសភា ឆ្នាំ២០២៥ បានធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរត្រូវបញ្ឈប់ភ្លាមៗ ។ វាជាការបើកឱកាសឱ្យវៀតណាមទទួលបានចំណែកទីផ្សារនៅកម្ពុជាយ៉ាងឆាប់រហ័ស ជាពិសេស នៅរាជធានីភ្នំពេញ ខណៈកន្លងមក ទំនិញថៃមានចំណែកទីផ្សារច្រើននៅកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnek4s0Gc2lk4wGjE9lCFz7FcFI7jwi6B3b6J5za7l0NljFY3oZCT6DL2xQktjszxeDxgRIOXeNXLorV4NVMgj76dPlDIx-4zyYhNJmCC6GhJqH_JP2gnDvlZiqw_4J-9cEKi8q9FI2sBmOCGFVHIk-bwzrBz6TeXNaRLuMFsO6YWyG0xFHra0hppHxacu/s1280/image_2025-07-22_08-46-44%20(2).png

តាមសេចក្តីរាយការណ៍របស់ថៃ គឺត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ ទំនិញវៀតណាមបានចូលទីផ្សារកម្ពុជាយ៉ាងច្រើន រួមមាន ៖ នំកញ្ចប់ ទឹកដោះគោ សូកូឡា និងមី បើទោះជាមានទំនិញមកពីម៉ាឡេស៊ី ប៉ុន្តែទំនិញវៀតណាមអាចបំពេញតម្រូវការនៅកម្ពុជាច្រើនជាងទំនិញម៉ាឡេស៊ី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4qh5vybyvs2DPr2Wma0ZRw-h0H9WbsNKkTrgqk82T23BuzcrnxwAmBAUH-A4Q1pz4ezREJswpiOCxudBebpigsZO-g2EvGreVeJWWBTEmz6HT4kAsUFmJNN1LibVOWdoJ90_C1RysJA5A8ylK-34FDvTcDnaP8dINe0ryXzFmqvXL5B1-zna0pe8qPBd/s780/image_2025-07-22_08-46-44.png

ជាក់ស្តែង ទឹកដោះគោវៀតណាម Dalat Milk បាននាំចូលកម្ពុជាជំនួសទឹកដោះគោថៃ ដូចជា ៖ CP-Meiji និង Dutch Mill ដោយសារកម្ពុជាមានព្រំដែនជាប់វៀតណាម ឡាវ និងថៃ ។ បើពាណិជ្ជកម្មរវាងកម្ពុជា-ថៃត្រូវបញ្ឈប់ភ្លាមៗ ខណៈឡាវពុំអាចនាំចេញទំនិញទៅកម្ពុជាគ្រប់គ្រាន់ នឹងធ្វើឱ្យវៀតណាមអាចនាំចេញទំនិញមកកម្ពុជាជំនួសថៃ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6PZeFLXGdW77Q3kGu14y8VWjSN3UjFn_OX2xVpi0Awc5cix6RH9gin8QnYpktCp2S3fwmZrpLdvtf93CBlRPMniSVF3-EjvEOaLCHplUhvDWsIGI7rT3HDp1ekRt2wTJuul_0IHz4juzuEIBg2d0hRHPnl6GmM3jkJXkEiWt48V4IstqFEY6Ke5m8ReQH/s800/image_2025-07-22_08-46-45.png
    សារព័ត៌មានថៃរាយការណ៍ថា វៀតណាមអាចនាំចេញទំនិញមកកម្ពុជាយ៉ាងឆាប់រហ័សដើម្បីផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជា ស្របពេលកងទ័ពថៃបិទច្រកព្រំដែនផ្លូវគោកជាមួយកម្ពុជា ។ កន្លងមក ទំនិញថៃមានចំណែកទីផ្សារនៅកម្ពុជាខ្ពស់រហូតដល់២៥% ខណៈអតិថិជនកម្នពុជាចូលចិត្តទំនិញថៃ ប៉ុន្តែបច្ចុប្បន្ន ហាងលក់ទំនិញជាច្រើននៅកម្ពុជាមានគម្រោងយកទំនិញវៀតណាមមកលក់បន្ថែមទៀត ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLwNHc6B_PFoGhjAnvAJK6X7e6GhJwvZ8HNvbYEmYsIIr2Z6poICkfx05rlW3HhX6JDDzQtEy8Seiyr6F1c7P-JFRawRskex8Xz9ew1uH7u32c7yLaWi0gMQQfWCW1SjUE1a6K9Gx-B6bLXKVmRfrbGULIFfNYm233jxFTzl2-knkGHS0csC7pPu4o1tem/s1024/image_2025-07-22_08-46-46.png
    ក្រៅពីនេះ មានអាហារកែច្នៃវៀតណាមជាច្រើនដាក់លក់នៅទីផ្សារកម្ពុជា ខណៈក្រុមហ៊ុនធំៗរបស់វៀតណាម ដូចជា ៖ ក្រុមហ៊ុន Viettel (ទូរគមនាគមន៍), ក្រុមហ៊ុន BIDV (ធនាគារ), ក្រុមហ៊ុន Hoang Anh Gia Lia (កសិកម្ម ឧស្សាហកម្ម) និងក្រុមហ៊ុន Vietnam Rubber Group ក៏បានបង្កើតទីតាំងនៅកម្ពុជាដែរ ។ បច្ចុប្បន្ន កម្ពុជាខ្វះខាតទឹកដោះគោថៃ Meiji បើទោះជាក្រុមហ៊ុនក្នុងស្រុកព្យាយាមផលិត ប៉ុន្តែពុំគ្រប់គ្រាន់ ហើយអតិថិជនបានទិញទឹកដោះគោ UHT វិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixvXEZA7_zieePZ45ueW29DGotlGY7v1rWrNN08aH7nBCk7DchDrXatp7wBCcgCpkSUigOJdPH8BpWN096naa69iYwyYUHhZtIFvFz8Ilqno9GdqYbj-uclMGItD34tGNIBQSkvxh_9wj4oaR4nN7sBACpAgt9wFVKRdwHX8Ck-Q7rl9Zl_oipaq686CgI/s805/image_2025-07-22_08-46-47.png

    នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) ឱ្យដឹងថា ស្ថានការណ៍ព្រំដែនធ្វើឱ្យហាងលក់រាយនៅកម្ពុជាងាកទៅទិញទំនិញវៀតណាម ម៉ាឡេស៊ី និងអូស្ត្រាលី ខណៈអតិថិជនអាចសម្របខ្លួន និងទិញទំនិញមកពីប្រទេសផ្សេងៗក្រៅពីថៃ ។ បើស្ថានការណ៍ជម្លោះព្រំដែននៅតែអូសបន្លាយ វានឹងប៉ះពាល់ដល់អតិថិជនកម្ពុជារយៈពេលយូរ និងធ្វើឱ្យចំណែកទំនិញថៃនៅកម្ពុជាធ្លាក់ចុះ បើទោះជាថៃបើកព្រំដែនឡើងវិញនាថ្ងៃអនាគតក្តី ដោយសារអតិថិជនចូលចិត្តទំនិញប្រទេសផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYa6HglNbqHzvEf_-52yadI1FG7Ln2E3FutEeUB-LpB6u_82nDAZn7ksaRRGLZ2Kk47Cy0Sz2e9HLj-98lX4luhLzsB_iggqr8fQ-1RbJWRsp6e_xSm66f0zcnchyphenhyphenq3mw5ppRPl24Z36AogSOdeXnx_MsivdDrZd0oFv0BpG7gGqOInzY3yOeAcmA6pr9T/s750/image_2025-07-22_08-46-47%20(2).png

    ឈ្មួញនាំចេញទំនិញថៃទៅកម្ពុជាមួយចំនួនបានផ្លាស់ប្តូរការដឹកជញ្ជូនចាស់ទៅឆ្លងកាត់ប្រទេសឡាវ ឬវៀតណាម ដើម្បីចៀសវាងឧបសគ្គដោយសារការបិទព្រំដែនកម្ពុជា-ថៃ ។ ប៉ុន្តែការដឹកទំនិញតាមឡាវ និងវៀតណាម ពុំអាចបំពេញតម្រូវការទាំងបរិមាណ និងចំណាយថ្លៃដឹកជញ្ជូនខ្ពស់ បើធៀបនឹងការដឹកជញ្ជូនតាមព្រំដែនកម្ពុជា-ថៃ ហើយធ្វើឱ្យទំនិញប្រទេសផ្សងចូលមកដណ្តើមទីផ្សារកម្ពុជា ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRfPFE-xfrek9DUR57_HuNTeuDhQM5Dsqv6-TlTpbqmrnhWFrVP62eUIOiu7IvrbOheoF4NJE1Ip3NbqFWRs01sznQxbuMEgoBoVlnKIBncNpUdbapu9XUz_erOa9iJV4oNbgwFyGydKwueI7e497c6iyCS1PeqAFuYrSutIWGoEouTCkO3MSBzaQtmfHI/s750/image_2025-07-22_08-46-47%20(3).png
    ទោះការដឹកជញ្ជូនទំនិញថៃទៅកម្ពុជាឆ្លងកាត់ឡាវ និងវៀតណាមដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជារយៈពេលខ្លី ប៉ុន្តែបើថៃនៅតែបន្តបិទព្រំដែនជាមួយកម្ពុជាយូរទៀត វានឹងធ្វើឱ្យដើមទុននាំចូលទំនិញទៅកម្ពុជាកើនឡើងខ្ពស់ក្លាយជាឧបសគ្គធំក្នុងការទិញ-លក់ទំនិញថៃនៅកម្ពុជា ។ លើសពីនេះ អាជីវករកម្ពុជានឹងទិញទំនិញប្រទេសផ្សេងវិញដែលអាចបញ្ជូនមកកម្ពុជាទាន់ពេល និងតម្លៃសមរម្យ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijte9caXo4HHcBbThivFT2Vd75NZCB-2UgrehYqd-3qWFJ8cE1FSHiy4qdBqHgct25oJu-UIEbZRDilkxK5L3cEmR5ZB0a-BGfGQlv_wp0NzESoy-0emrrv1CRx6ZJvEMq6nr6OfbyzfGcylvsA3CbUPL6eVRJ3BGkSy15eVBf6wvxRXNwK0m8ZwypNtS1/s990/image_2025-07-22_08-49-20.png
    សរុបមក ការដឹកជញ្ជូនទំនិញតាមផ្លូវគោក គឺជាចំណុចខ្លាំងរបស់ទំនិញថៃ បើថៃពុំអាចដឹកទំនិញតាមផ្លូវគោកមកកម្ពុជារយៈពេលយូរ វានឹងប៉ះពាល់ការប្រកួតប្រជែងទំនិញថៃនៅទីផ្សារកម្ពុជាយូរអង្វែង បើទោះអតិថិជនកម្ពុជាចូលចិត្តទំនិញថៃក្តី ។ ប៉ុន្តែឥរិយាបថទីផ្សារអាចផ្លាស់ប្តូរបាន បើអតិថិជនពេញចិត្តទិញទំនិញប្រទេសផ្សេងដែលល្អជាងទំនិញថៃ ។ នេះបើយោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) ៕