ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលជប៉ុននឹងលក់នាវាពិ.ឃាត Abukuma ចំនួន៦គ្រឿងឱ្យហ្វីលីពីន ដែលនាវានេះបានប្រចាំការនៅកងកម្លាំងការពារដែនសមុទ្ររបស់ជប៉ុនអស់រយៈពេលជាង៣០ឆ្នាំហើយ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលដែនសមុទ្ររបស់ចិន ។ ការលក់នាវាបង្ហាញពីការព្យាយាមរបស់ប្រទេសទាំងពីរជាមិត្តជាមួយអាមេរិករួមគ្នាទប់ស្កាត់ការគំរា.មកំហែងពីចិននៅដែនសមុទ្រនានា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYJCjVGb5U3-3QliaqSPnqnGxkOz5LPxOkdfKaWd5DVOo3DeduOs6DJILj3ood_kezUh9p8MbEBy68DJJmqiaB_jYyauhnKC1QUYb4_uAota394YCK19C-qEzEQWVAoC7_SiDRnPIB0beqECjTzc6XgBbekNg8m_TfBUUpqGSZ1B-8cX3eD9WhlA35ZtXd/s3180/image_2025-07-09_08-18-24.png
លោក Gen Nakatani រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងលោក Gilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានធ្វើកិច្ចព្រមព្រៀងបញ្ជូននាវាពិឃាត ពេលរដ្ឋមន្ត្រីទាំង២រូប ជួបគ្នានៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០២៥ ។ ទាហានជើងទឹកហ្វីលីពីននឹងពិនិត្យមើលសភាពនាវាក្នុងរដូវក្តៅឆ្នាំនេះដើម្បីត្រៀមប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUYdLnj_3t6RtlD4n7_zblgU0J5QbJageG_ajPohjQMGz2n5HQABvit_d7l1JZNRx5QRSIW-jrKtOkdpQLw4t5fVOMNYJM_aun1_OOZr_vcUN4eXsLH_KlWkn4DVe4j3axyAp-xYfkUih_9wzPCQdRhcDkdnu9QN7G4aRQHmTnCqHFQB7HR0r9sRsadY4/s1000/image_2025-07-09_08-18-32%20(2).png

កាលពីថ្ងៃទី៦ ខែកក្កដា ទាហានជើងទឹកហ្វីលីពីនឱ្យដឹងថា ក្រុមអ្នកជំនាញផ្នែកនាវាហ្វីលីពីននឹងពិនិត្យមើល រួមទាំងវាយតម្លៃស៊ីជម្រៅពីស្ថានភាពនាវា ក្រោយទទួលបានការអញ្ជើញជាផ្លូវការពីក្រសួងការពារជាតិជប៉ុន ។ លទ្ធផលការពិនិត្យនឹងយកទៅពិចារណាបន្ថែមទៀតពាក់ព័ន្ធនឹងការទិញ ព្រមទាំងស្របតាមផែនការទាហានជើងទឹកហ្វីលីពីន ។ ការទិញនាវាបង្ហាញពីកិច្ចសហការជាយុទ្ធសាស្ត្រស៊ីជម្រៅកាន់តែខ្លាំងរវាងហ្វីលីពីន និងជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-1yhjgK46e-Xmxx1WgT4qTS8LiXDuwOurZSxlfvKhbWKR7_dA2WPEhlno7H639fpVLZzTE-v0qBGFHCjdpc1pBCgDKXYb3Y_H6q1VioffwSHL8SLFerPlU0RrtADJM5_j0bcCSKyyn7jHMRrd3TtIDaqkV5kIIgl0oVtB6IgrHHwUts4NvjrJKGA6jUu/s2048/image_2025-07-09_08-18-34.png
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានបដិសេធរឿងជប៉ុនលក់នាវាឱ្យហ្វីលីពីន ខណៈមន្ត្រីក្រសួងការបរទេសចិនក៏ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការលក់នាវា ។ ប៉ុន្តែជប៉ុន និងហ្វីលីពីននិយាយដូចគ្នាថា ពួកគេកំពុងប្រឈមនឹងការឈ្លានពានកាន់តែខ្លាំងពីចិនក្នុងដែនទឹក គឺហ្វីលីពីនរងការឈ្លានពាននៅសមុទ្រចិនខាងត្បូង ខណៈជប៉ុនរងការឈ្លានពាននៅសមុទ្រចិនខាងកើត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKvE5RTX42MJ6qJN8fNaAA0N0gieehTknjm_L9k4Dj00YS7Q7LO1hlbQHTW2RUBB3Jy-4B9Je5RL7yPNAajHtHQy2LsyDBaYSc0zhkXm-NHYcZL3mHXSzVVDOOp-nEpex_jj6nqwgMaBSLBTNye7DbHKL3cJG23ZpBu3Gb2ws3i6KiBo3ogecBOQyoqOgT/s1024/image_2025-07-09_08-18-33.png
ជប៉ុនបង្កើនទំនាក់ទំនងទ្វេភាគីជាមួយហ្វីលីពីនទាំងផ្នែកកងទ័ព ការធ្វើសមយុទ្ធ និងការចរចាយុទ្ធសាស្ត្រកម្រិតខ្ពស់ ។ កាលពីឆ្នាំ២០២៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកងទ័ព វាជាកិច្ចព្រមព្រៀងដំបូងសម្រាប់ជប៉ុនក្នុងតំបន់អាស៊ីដែលអនុញ្ញាតឱ្យជប៉ុន និងហ្វីលីពីនបញ្ជូនកងទ័ពឱ្យគ្នាទៅវិញទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3NKWo73tBvwdxDBrv2ipBsEpcl2S2Rw9Uu4GMO6JJGVANmHh93mYIRJdlm1sGNosjpxNpgVrFJ1BBC-1sPWXRgGDjE9oHOusT_FGbyH3vkE018QBMJ-ZlOiCnZA6nJg-_fdoFOvE8BDZawOuRDG2hjDA5DhZVWjOqPJAmllcDclxSwp26pOsKCJV3ViVs/s1600/image_2025-07-09_08-18-32.png

តាមគេហទំព័រកងកម្លាំងការពារដែនសមុទ្រជប៉ុន គឺនាវាពិឃាត Abukuma មានទំហំតូចសម្រាប់នាវិកប្រមាណ១២០នាក់ និងបំពាក់ដោយកាំជ្រួចប្រឆាំងនាវាមុជទឹក កាំជ្រួចប្រឆាំងនាវា បំពង់ Torpedo និងកាំភ្លើង ។ ទាហានជើងទឹកហ្វីលីពីនពុំទាន់មាននាវាពិឃាតប្រចាំការទេ គឺមានត្រឹមនាវា Frigates និង Corvettes ទំហំតូច និងបំពាក់អាវុធធុនស្រាលប៉ុណ្ណោះ ៕