ទីក្រុងឡុងដ៍៖ អង្គការសុខភាពពិភពលោក(WHO) កំពុងជំរុញប្រទេសនានាឱ្យដំឡើងថ្លៃភេសជ្ជៈមានជាតិស្ករ គ្រឿងស្រវឹង និងថ្នាំជក់ ៥០% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ តាមរយៈការយកពន្ធ ដែលជាការគាំទ្រខ្លាំងបំផុតរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហាសុខភាពសាធារណៈរ៉ាំរ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ8FTMtret1rrtJ-nuQOG83OPKs54CdinqgVtMW-vwm2LjGJq39EMcW77UxRziJD2ibzvJJSecWHZUW_tijaCoHikFGCeU66cgfuc36hjzW6Rl34egY3XJ7cY0LpUL-g1Uh5mWqfJ5uqTlM7gh81irtukGWSTMes3PDE1ZeZgndZFvr52TSCj3F_MX4drm/s1000/image_2025-07-04_16-34-47.png

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនេះបាននិយាយថា វិធានការនេះនឹងជួយកាត់បន្ថយការប្រើប្រាស់ផលិតផលដែលរួមចំណែកដល់ជំងឺ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺមហារីកមួយចំនួន ក៏ដូចជាការរៃអង្គាសប្រាក់នៅពេលដែលជំនួយអភិវឌ្ឍន៍កំពុងធ្លាក់ចុះ និងបំណុលសាធារណៈកើនឡើង។ នេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiemdmz2DDSPJ8SAZoc1NFl_uYOUoDJNCD-H3HtkEZHiBepAC4SgvUHN54N9cBlgnKXTqGn0VQc3EEmvhvczmegMAjC0GLJs3pc_TtyVAKyJ28SUHyMt08ZhoB7SE0RR0oLu3LrK_YOq3QDPOv42rbVHPUJZoGXx1rY0sKNx8mk5BLQyUy8rqY3qPvj6nxo/s1600/image_2025-07-04_16-34-45.png

លោក Jeremy Farrar ជំនួយការអគ្គនាយក WHO បាននិយាយថា ពន្ធសុខភាពគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតមួយដែលយើងមាន។ វាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ។
WHO បានចាប់ផ្តើមការជំរុញដែលវាហៅថា “៣ គុណនឹង ៣៥” នៅក្នុងសន្និសីទហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅទីក្រុង Seville ។ មិនតែប៉ុណ្ណោះ គំនិតផ្តួចផ្តើមពន្ធនេះនឹងអាចរៃអង្គាសប្រាក់បាន ១ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣៥ ដោយផ្អែកលើភស្តុតាងពីពន្ធសុខភាពនៅក្នុងប្រទេសដូចជា ប្រទេសកូឡុំប៊ី និងអាហ្វ្រិកខាងត្បូងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7rb0Ffm4v4eQ4j1toaIgZv1x7FOAJJhzlKVJkTmzm4Ed76Y_bdDY3MPEUD8z891Z_uJJ6taLfSIoOPS0gBv5Q28-hX38napMDA06j1CQtzwVjnsw-ODUn0hv0fjKxbjhPJUfBusRR0C1VzEM3VYda-IvXMs1wUKRZoO5SRusKrrsg6Z4JwPMcepSfmC2n/s1920/image_2025-07-04_16-34-48.png

គួរបញ្ជាក់ថា អង្គការនេះតែងតែគាំទ្រការដាក់ពន្ធលើថ្នាំជក់អស់ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានជំរុញឱ្យមានការដាក់ពន្ធលើជាតិអាល់កុល និងជាតិស្ករជាពិសេសក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ។
នេះគឺជាលើកដំបូងហើយ ដែល WHO ស្នើឱ្យដំឡើងថ្លៃជាគោលដៅជាផ្លូវការលើផលិតផលទាំង ៣ ក្នុងពេលតែមួយ។
អគ្គនាយកអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទថា ពន្ធនេះអាចជួយរដ្ឋាភិបាលនានាឱ្យ “សម្របខ្លួនទៅនឹងការពិតថ្មី” និងពង្រឹងប្រព័ន្ធសុខភាពជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgus8koZB8keLRICvlcdS5S1v4kWPiRunktVYT7bBQl_U4W3g6A-1Rmt0TJBzaLrCLLrGXpEKdTh7zU6E0DlMx4JbKdgBFM6O6T1NvZdJ9vhLAVDFBDKLygiyAo-q7Ak_wK9R-cgRgv078AqFq5S5Mgp3nk8aIUmaqG2llk7M6nyJ645hkAYMRsKg2dTxKT/s1280/image_2025-07-04_16-34-46.png

យ៉ាងណាមិញ ប្រទេសដែលមានចំណូលទាប និងមធ្យមជាច្រើនកំពុងប្រឈមមុខនឹងការកាត់បន្ថយជំនួយដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលមិនបានចូលរួមសន្និសីទ Seville ។ ហើយអាមេរិកក៏កំពុងស្ថិតក្នុងដំណើរការដកខ្លួនចេញពី WHO ផងដែរ។ ជាឧទាហរណ៍ បើតម្លៃពន្ធទំនិញទាំងនេះកើនឡើង នោះមានន័យថា រដ្ឋាភិបាលក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យម នឹងដំឡើងតម្លែលើផលិតផល ពីតម្លៃ ៤ ដុល្លារនៅថ្ងៃនេះ នឹងទៅ ១០ ដុល្លារនៅឆ្នាំ ២០៣៥ បូករួមទាំងអតិផរណាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI0Fy3J9CYhLb5X-aVdSUJr5OIfOMPnL5kybn_DaG7dSadpaFWW2LSDcuqQp8kjMtb7YOc_SPhzv3ZX34qweiGvjyDvfxW4zS3wDUTb5a88FOjLWTVB9r0cPD0wlDppnsptG3GqEekWAjBuTimDXPaFE9TdAhZk8TL_6AVbjLnCscvLWFVcTaS3HuP30Dr/s1867/image_2025-07-04_16-34-47%20(2).png

ទោះជាយ៉ាងណា បច្ចុប្បន្នមានប្រទេសប្រហែស ១៤០រួចមកហើយ ដែលបានដំឡើងពន្ធថ្នាំជក់ ដូច្នេះតម្លៃជាមធ្យមលើសពី ៥០% ក្នុងរយពេល ១០​ឆ្នាំ (២០១២ ២០២២)មកនេះ។
លោក Sandoval មន្រ្តី WHO បាននិយាយថា ពួកគេក៏កំពុងពិចារណាយកពន្ធ លើអាហារដែលកែច្នៃជ្រុល(ultra-processed food) បន្ទាប់ពីទីភ្នាក់ងារនេះបានបញ្ចប់និយមន័យនៃប្រភេទអាហារទាំងនោះក្នុងប៉ុន្មានខែខាងមុខនេះ។ ប៉ុន្តែលោកបានបន្ថែមថា WHO រំពឹងថា​នឹងមានការជំរុញពីឧស្សាហកម្មដែលពាក់ព័ន្ធផងដែរ៕