ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃពុធថា នឹងកាត់បន្ថយបុគ្គលិកប្រហែល ៤% ជាសកល ដើម្បីបន្ថយការលើចំណាយ ខណៈពេលដែលក្រុមហ៊ុនកំពុងវិនិយោគខ្លាំងទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ Microsoft មានបុគ្គលិកប្រមាណ ២២៨,០០០ នាក់នៅទូទាំងពិភពលោក គិតត្រឹមខែមិថុនា ឆ្នាំ២០២៤។ យ៉ាងណាមិញ កាលពីខែឧសភា ក្រុមហ៊ុនបានប្រកាសថា នឹងមានការកាត់បន្ថយបុគ្គលិកប្រហែល ៦,០០០ នាក់ ហើយនឹងមានផែនការកាត់បន្ថយបន្ថែមទៀត ជាពិសេសផ្នែកលក់ បើតាមការចុះផ្សាយរបស់ Bloomberg News កាលពីខែមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqAXdUWD84CJkoY8ryimHAyiK9FrN99fong2qiROXyfsL-vBwrNDF4CIQPhoGzoBvcf9SMOgr8rHkkoJlmPeRJ5bzGnNFTgSxh7L1Fd_OaUncoOoPaha2JORSJQ5KT0CA-mGRYq4zsfB-1CgFa4my8G4w0eGWWNHuTnz2LdS1kzU8IgMw8t3HtWXhEH5SF/s1280/photo_2025-07-03_09-49-06%20(2).jpg
ក្រុមហ៊ុនផលិតកម្មវិធី Windows នេះបានប្រកាសថា មានផែនការចំណាយទុន ៨០ ពាន់លានដុល្លារសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៥។ ប៉ុន្តែការចំណាយដើម្បីពង្រីកបច្ចេកវិទ្យា AI បានប៉ះពាល់ដល់ការចំណេញ ដែលប្រាក់ចំណេញផ្នែក Cloud សម្រាប់ត្រីមាសក្នុងខែមិថុនា ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណា Microsoft បាននិយាយថា នឹងកាត់បន្ថយផ្នែកស្ថាប័ន ដោយកាត់បន្ថយចំនួនអ្នកគ្រប់គ្រង និងធ្វើឲ្យផលិតផល ការប្រតិបត្តិ និងតួនាទីខ្លះមានភាពរលូនជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo3-KZZJ0zJ8joJ05hVvQ9noL0tpjXs4J4DtKoYgJRIiGliHFbqf1EbbP4gS9EeX1hb0zlZls3YhrahOltAjfkW_-CTJ7uNDHRk8GS41Vdi58DYfStemVTcVUyTVx1FI4E4BKo_L-mmtVieZyb8XxKqokPJ1gzuZ1hmuCFphyphenhyphen7X2SmXb4lLulUJawvvVYP/s2048/image_2025-07-04_16-30-02.png
កាលពីថ្ងៃទី ២ ខែមិថុនា កន្លងទៅ Microsoft បានបញ្ជាក់ទៅកាន់ Reuters ថា ផ្នែកហ្គេមក៏ត្រូវការកាត់បុគ្គលិកដែរ ប៉ុន្តែនេះមិនមែនជាផ្នែកសំខាន់ទេ ហើយក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមដែរ។ ងាកទៅកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដែលកំពុងវិនិយោគលើបច្ចេកវិទ្យា AI ក៏បានកាត់បុគ្គលិកដូចគ្នា ដូចជាក្រុមហ៊ុន Meta ដែលជាម្ចាស់ហ្វេសប៊ុក កាលពីដើមឆ្នាំបាននិយាយថា នឹងកាត់បុគ្គលិកប្រហែល ៥% ដែលមានប្រសិទ្ធភាពទាប។ ចំណែកក្រុមហ៊ុន Google របស់ Alphabet ក៏បានកាត់បុគ្គលិករាប់រយនាក់នារយៈពេលមួយឆ្នាំចុងក្រោយនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqd80zYmAMJsrtbDsZOE7bQdso2Wr9buUMr-ytzpwcNn0TLtwpgCXFgcK90RIWQhMB7xtjaOY9LAxmfEM4AE7kswR19D1xPzv1xutt7rjz8dBkTwEUPUYPwsF_sCQBNC7QiZRNbPv-CE7yobUsrlLDmpXYwpI0po9xtaWkgcoaInszTG21c363xYXmCrMP/s1200/photo_2025-07-03_09-49-06.jpg

លើសពីនេះ ក្រុមហ៊ុន Amazon ក៏បានកាត់បុគ្គលិកផ្នែកផ្សេងៗក្នុងក្រុមហ៊ុន ដូចជាផ្នែកសៀវភៅ(books) ជាដើម។ មិនតែប៉ុណ្ណោះក្រុមហ៊ុននេះក៏កាត់បន្ថយបុគ្គលិកផ្នែកឧបករណ៍ និងសេវាកម្ម រួមទាំងផ្នែកទំនាក់ទំនងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEYADazx2uHMshwGwHmyTXh7RSfMEhBaKkT0McN7LhvV-lzAiGRlkLPgzB0PJ5oD6NQdw-xlG_x7Nfqf_t7qgUgNQU8nFP2ZxaOf2_6heMfV3gatkqu4OjZQV1Cqz49bEpJM2l_436Ei2dznE7yMA7POZZ1EhTpA3oI_nJzgwU7hbCNEHiZjZ3uBDEpa82/s2000/image_2025-07-04_16-30-01.png

គួរបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា និងការកើនឡើងនៃការចំណាយ បានធ្វើឲ្យក្រុមហ៊ុនធំៗមួយចំនួនធ្វើការកាត់បន្ថយបុគ្គលិក ដើម្បីធ្វើឲ្យប្រតិបត្តិការការងាររលូនជាងមុន និងទប់ស្កាត់ហានិភ័យនែការចំណាយបន្ថែមផងដែរ៕