បន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស និយាយថាចង់បង្កើតមិត្តជាងបង្កើតសត្រូវនិងមិនចង់ឱ្យយកឈ្មោះរបស់នាងនិង ជី ដេវីត ធ្វើជាប្រធានបទគេស្រាប់តែឃើញ អាជី ចេញវីដេអូថ្មីមួយទៀតតែមិនបាននិយាយចំឈ្មោះអ្នកទាំងពីរនោះទេប៉ុន្តែអ្នកទស្សនាជឿថាចង់សំដៅក៏ដូចជាឆ្លើយតបទៅកាន់ ទេព បូព្រឹក្ស។
នៅយប់ថ្ងៃទី២៥ ខែសីហា អាជី បានបង្ហោះវីដេអូមួយដោយដាក់ចំណងជើងថា «ក្រគេមេមើលងាយ»។ ក្នុងវីដេអូនេះ អាជី បាននិយាយថា «មាត់ផ្សេងចិត្តផ្សេង មាត់និយាយថាចង់បង្កើតមិត្តជាងបង្កើតសត្រូវតែក្នុងចិត្តប្រកាន់បក្ខពួកដោយសារតែគេក្រ រើសអើង »។ អាជី ថាដោយសារតែនាងចង់បង្កើតទំនាក់ទំនងនេះហើយទើបនាងទាក់ទងទៅ ហើយរាល់ថ្ងៃសម្រាប់នាងគឺមិនចង់បង្កើតសត្រូវជាមួយអ្នកណាទាំងអស់ក្រៅពីកូនបំណុល។ ការទាក់ទងនឹង អាជី ថាដោយសារតែនាងធ្លាប់ឮម្ចាស់ប្រ៊េនផ្សេងទៀតនិយាយថានាងនៅតែលេងភ្លេងធម្មតា ដែលធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំង។.png)
អ្នកលក់អនឡាញរូបនេះលើកឡើងទៀតថា នៅពេលឮម្ចាស់ប្រ៊េនផ្សេងទៀតនិយាយដូច្នេះហើយទើបនាងគិតថាម្ចាស់ផ្សារ(សំដៅទៅកាន់ ទេព បូព្រឹក្ស ) មិនបានស្អប់ រើសអើង ឬប្រកាន់បក្ខពួកតាមគ្នានោះទេ ទើបនាងចង់បង្កើតទំនាក់ទំនង។ អាជី ថាម្ចាស់ផ្សារនោះបាននិយាយថាមិនបានស្គាល់នាងទាំងដែលធាតុពិតនិយាយឈ្មោះនាងពេញៗមាត់ជាមួយនឹងម្ចាស់ប្រ៊េនផ្សេងទៀត។
អាជី បន្ថែមទៀតថា ទំនងដោយសារតែខ្លួនក្រហើយទើបបានជាគេមិនចង់បង្កើតទំនាក់ទំនងជាមួយខ្លួន ដោយសារតែទំនាក់ទំនងផ្សេងៗទាល់តែចាយលុយច្រើនទើបបង្កើតទំនាក់ទំនងបាន។

ទោះបីជាលើកនេះ អាជី មិនបាននិយាយចំឈ្មោះដូចមុនដោយតាងនាមជាឈ្មោះថា «ម្ចាស់ផ្សារ» ក្តីប៉ុន្តែអ្នកទស្សនាជឿថាអ្នកលក់អនឡាញរូបនេះចង់សំដៅទៅកាន់ ទេព បូព្រឹក្ស ដោយសារតែថ្មីៗនេះតារាចម្រៀងរូបនេះបាន Live នៅលើបណ្តាញសង្គមបានបង្ហាញការហួសចិត្តនៅពេលឈ្មោះរបស់នាងនិងប្តីត្រូវបានគេទៅធ្វើជាប្រធានបទទាំងមិនទំនងគ្រាន់តែនាងបើកម៉ាតក៏រងនូវសម្ពាធ ខណៈទេព បូព្រឹក្ស បានអះអាងយ៉ាងច្បាស់ថានាងមិនចង់បង្កើតសត្រូវជាមួយនរណាឡើយ។
ដើមហេតុដំបូងនៃភាពចម្រូងចម្រាសនេះចាប់ផ្តើមឡើងកាលពីយប់ថ្ងៃទី១៤ ខែសីហា ដោយ អាជី បានចេញវីដេអូសម្តែងការអន់ចិត្តទៅកាន់ ទេព បូព្រឹក្ស និង ជី ដេវីត ជាសាធារណៈបន្ទាប់ពីទាក់ទងចង់ដាក់ផលិតផលរបស់ខ្លួននៅក្នុងម៉ាតតែគ្មានការឆ្លើយតបសោះឡើយ៕










