បន្ទាប់ពីប្រកាសបញ្ចប់ស្នេហ៍ជាមួយនឹង ម៉ាដាម ដា ជាសាធារណៈមិនដល់១ខែផងគេស្រាប់តែឃើញតារាសម្តែង បឺរី បង្ហោះរូបជាមួយនឹងនារីម្នាក់ជាមួយនឹងពាក្យពេចន៍មានអត្ថន័យធ្វើឱ្យមានការសង្ស័យថាគឺស្នេហាថ្មីរបស់តារាប្រុសរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ បឺរី ថែមទាំងនិយាយថាពួកគេនឹងបង្កើតការរកស៊ីប្រកបដោយភាពថ្លៃថ្នូរមិនបំពានអ្នកណា។

នៅល្ងាចថ្ងៃទី២៤ ខែសីហា តារាសម្តែង ប៊ឺរី បានបង្ហោះរូបភាព៣សន្លឹកស្ថិតនៅក្នុងសំលៀកបំពាក់អ្នកជិះម៉ូតូអមដោយនារីម្នាក់ដែលមើលទៅពិតជាមានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង។ ជាមួយនឹងរូបភាពនេះ បឺរី បានភ្ជាប់មកជាមួយនឹងសំណេរថា «អូនម៉ូតូមួយ បងម៉ូតូមួយ ជិះដេញគ្នាពេញព្រៃ ល្ងាចមកផ្ទះញុំាបាយ ផឹកជាមួយគ្នានិយាយពីការរកស៊ីដែលពួកយើងនឹងចាប់ផ្តើមជាមួយគ្នា ដោយកំលាំងញើសឈាម ដោយភាពថ្លៃថ្នូរ មិនបំពានអ្នកណា បន្ទាប់មកចូលប៉ាទប់ (បន្ទប់) មើល Tom & Jerry»។.png)
ការបង្ហោះរបស់តារាសម្តែង បឺរី ទទួលបាននូវការចាប់អារម្មណ៍ជាពិសេសដោយសារតែលោកទើបតែបញ្ចប់ស្នេហារយៈពេល២ឆ្នាំជាមួយនឹងអ្នកលក់អនឡាញ ម៉ាដាម ដា។ តារាប្រុសរូបនេះមិនបានបញ្ជាក់ថានេះគឺជាស្នេហាថ្មីឬយ៉ាងណានោះទេតែពាក្យសម្តីខាងលើនេះគេជឿថាជាដៃគូថ្មីរបស់ បឺរី។
គេចាំបានថាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ តារាសម្តែង បឺរី និង ម៉ាដាម ដា បានចេញមកបញ្ជាក់ពីការបែកបាក់របស់ពួកគេជាសាធារណៈក្រោមហេតុផលរស់នៅមិនចុះសម្រុងគ្នាក្រោយពីបញ្ជាក់ទំនាក់ទំនងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ មុននឹងការប្រកាសជាសាធារណៈអំពីការបែកបាក់របស់ បឺរី និង ម៉ាដាម ដា លោក Ecovak Song ធ្លាប់បានបង្ហើបប្រាប់ទស្សនិកជនថាអ្នកទាំងពីរបានបែកគ្នាជិតកន្លះឆ្នាំមកហើយមិនមែនទើបតែបែកពេលប្រកាសនៅលើបណ្តាញសង្គមនោះទេ៕










