ប្រទេសថៃ ៖ អ្នកនាំពាក្យកងទ័ពជើងគោកថៃបានច្រានចោលព័ត៌មានថា កងទ័ពថៃបញ្ជូនដ្រូនមកស៊ើបការណ៍ពីការចល័តកងទ័ពកម្ពុជា និងអាវុ.ធ នៅខេត្តព្រះវិហារ ដោយអះអាងថា គឺជាព័ត៌មានមិនពិត ថៃពុំធ្លាប់បញ្ជូនដ្រូនទៅកម្ពុជា វាពុំមែនជាដ្រូនរបស់ថៃទេ ។ ថៃពុំចាំបាច់បញ្ជូនដ្រូនទៅស៊ើបការណ៍ក្នុងទឹកដីកម្ពុជា ពីព្រោះថៃបានឃើញការចល័តកងទ័ពកម្ពុជា និងអាវុធពេញបណ្តាញសង្គម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyk58KiAQJLkl3b19BUxyIwTYZQaPwt_SqiL6uBJyjyriof5kKgk50wYHfdWnYCje3EXDRhbWiAGCkOErtHaHYnt2eGyBAZfWvj_klKqUwKCGFQmAkPLWchAL1vI5ij1JxOG9_UnUrr-17xCZLaPRCVwXkwSm9IDdl-9Bvtkie-pmO9a-l0iEEHME15V15/s1000/photo_2025-06-04_10-27-14%20(2).jpg

កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមក លោកឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានថា កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពកម្ពុជាឈរជើងនៅខេត្តព្រះវិហារ បានស្ទាក់ចាក់ដ្រូនរំលោភដែនអាកាសកម្ពុជា ក្នុងគោលបំណងស៊ើបការណ៍ ។ ក្រោយការវាយតម្លៃដំបូងឱ្យដឹងថា វាជាដ្រូនរបស់កងទ័ពថៃ ដែលបញ្ជូនចូលទឹកដីកម្ពុជាដើម្បីស៊ើបការណ៍ពីការចល័តកងទ័ពកម្ពុជា និងអាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir4DQAHiX2TZ6JHap6hpFtVt_3OdEjlzilul1qaSlnP9jIP8kkGeGwTJnJPwqHSNvoMLyQ530eDN34jxBgg0hiuuDbQeBi9wKwgPynTy-WrvAAYakxB-Wc_BRG807xZ2ye2eG91algm_ydUmdjtRk7I81jtq7JvitnNuvDXYbER2EA_9-QcmKZRUeSqJQt/s1280/photo_2025-06-04_10-27-14.jpg

លោក Winthai អ្នកនាំពាក្យកងទ័ពជើងគោកថៃបញ្ជាក់ថា មិនពិតទេ ការប្រើប្រាស់ដ្រូននាពេលបច្ចុប្បន្ន គឺជារឿងធម្មតា ។ ភាគីទាំងពីរបានប្រើប្រាស់ដ្រូនក្នុងតំបន់ដូចគ្នា ហើយថៃចាត់ទុកថា នេះជាតំបន់ត្រួតស៊ីគ្នា ពុំទាន់មានការកំណត់ព្រំដែនច្បាស់លាស់ ។ ហេតុនេះ ការប្រើប្រាស់ដ្រូន គឺពុំអាចដឹងថា តើជាការរំលោភដែនអាកាសរបស់ប្រទេសណាឬក៏អត់ ប៉ុន្តែថៃពុំបានបញ្ជូនដ្រូនចូលទឹកដីកម្ពុជាទេ ហើយដ្រូននេះ ក៏ពុំមែនជារបស់ថៃដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3mFwCWEKpjM-AcunDhgtoVTVOJ90c1-5Hz0ggyw5Pk_QVoFQI4UErMk5olGqxDITxg3821PxxKENHkaCWcrVfUm-Q5YZ8mVQjqcKbKxZkB6X4bULC7tavcmd08n0zYz9Ge0q8zuX8CuQN7jpDAJME8Zfp7S0C6hpK8hLuOM-fIkf186hHu0O_W5RBzf2z/s1080/503411461_1317482330172317_982723372637781004_n.jpg

លោក Winthai បន្តទៀតថា ថៃពុំចាំបាច់បញ្ជូនដ្រូនទៅស៊ើបការណ៍សម្ងាត់ក្នុងទឹកដីកម្ពុជាទេ ពីព្រោះថៃបានឃើញការចល័តកងទ័ពកម្ពុជា និងអាវុធពេញបណ្តាញសង្គម ។ ហេតុនេះ ការអានព័ត៌មាននានាដែលផ្សព្វផ្សាយនាពេលបច្ចុប្បន្ន សូមឱ្យពលរដ្ឋថៃពិនិត្យមើលប្រភពព័ត៌មានគួរឱ្យទុកចិត្ត ពីព្រោះព័ត៌មានភាគច្រើនមិនពិត ។ លោកអះអាងថា កងទ័ពថៃអនុវត្តតាមគោលការណ៍ និងមិនចង់ឱ្យមានជម្លោះកាន់តែខ្លាំងក្លានៅបរិវេណព្រំដែនជាប់កម្ពុជា ៕