ប្រទេសចិន ៖ ក្រសួងការបរទេសចិនប្រកាសផ្តល់ទិដ្ឋាការអាស៊ានដល់សមាជិកអាស៊ាន១០ប្រទេស រួមមាន ៖ កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងតំបន់ ។ បុគ្គលដែលធ្វើដំណើរសម្រាប់ប្រកបអាជីវកម្មនឹងទទួលបានទិដ្ឋាការអាស៊ាន ដោយមានសិទ្ធិចូលប្រទេសចិនច្រើនលើកក្នុងរយៈពេល៥ឆ្នាំ ហើយអាចយកស្វាមី-ភរិយា និងកូនមកស្នាក់នៅចិនរហូតដល់១៨០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEGOLcueHNAXXz2j8FwGpOYJsOLwa-xw232JU9Ta2CazebwAG4LZov_k5vsDj486kdjJYv5HeFng0p6fxyPB5hw5YQUzBrH0qgp1hLN0YQvnsKP7o4qx4rr26u0cncvMA67S1OuakBHl-TxrB2hX_0UQNgRFD7eTe1GaHWTSfGdBNTU9-1BrcveycbW_b0/s750/image_2025-06-05_08-40-30.png

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា កិច្ចសហការរវាងចិនជាមួយបណ្តាប្រទេសអាស៊ាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះល្អប្រសើរយ៉ាងខ្លាំង ទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងពលរដ្ឋ ។ ហេតុនេះ ចិននឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរក្នុងតំបន់អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL5x-MTqE0VT7mdb6-nx2sXhGVj0Zv8bJWP1lIVqfKo0qWWANMeAr73_zTDne7oLnBicqQd2voGfdbnqIQz3xsKULUKsqi610p0UxGfem1jG-FPvPlmuvbwogRG07snS3p8T_5-1snsNwg2C6IizkvhFm2e5mWtRZcQ1gATgGD6GwFx59Oqsn2YG-ZHxXe/s1200/503267367_1000135538956457_148325057786543711_n.jpg

ក្រៅពីនេះ ប្រទេសចិននឹងលើកលែងទិដ្ឋាការដល់ពលរដ្ឋរស់នៅប្រទេសអាមេរិកឡាទីនផងដែរ ដូចជា ៖ ពលរដ្ឋប្រេស៊ីល អាហ្សង់ទីន និងឈីលី ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា តទៅ ។ ដូច្នេះ ធ្វើឱ្យចំនួនប្រទេសដែលទទួលបានសិទ្ធិធ្វើដំណើរមកចិនដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ កើនឡើងរហូតដល់៤៣ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_SzAZv8zHrPPyOh9qct-sPMjF_eI4KiKmy1t_NGs5MppqYyZhVAYXra-QtWWjnvhEIsFGd1banc3pXzmmmJnsfn43LLXWVuq0_V4R78u6FiNR-xN4Yy19RyVCvHRXJY5oOBspooMNZ1bjWn9ubsGzOetITGvELdw4ftZO-4fM-ebQLuOD0L5t1XD0_HEJ/s900/493135037_1133523518810181_6134667662302173177_n.jpg

លោក Lin បន្តថា ការផ្តល់ទិដ្ឋាការអាស៊ានជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការបើកប្រទេស និងអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោកបើកចំហ ។ នៅត្រីមាសទី១ ឆ្នាំ២០២៥ ចិនបានទទួលស្វាគមន៍ជនបរទេសជាង៩លាននាក់ និងមានក្រុមហ៊ុនអន្តរជាតិថ្មីៗចូលមកវិនិយោគនៅចិន ស្មើជាង១ម៉ឺន៨ពាន់ក្រុមហ៊ុន កើនឡើងជាង១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTSViHBxFGZJv-YifkHbuIROo0f6-DhAy9NQ5TN0Y1pTA8qkskNs5Jylsqva-bhZKr0ZpPUg8XKlL3z2GAW79b7KZHfxy_j115vbJqHX0NBr7jfk8nQ1elzC1ZoewD1a0k9p-u3h-2wPZDJY7qnu8gQrcDhhxG6tCJnRHturUfAVXEG3vyWPe46YDUwH0d/s750/image_2025-06-05_08-39-52.png

ចិន និងបណ្តាប្រទេសអាស៊ានបានផ្លាស់ប្តូរអ្នកជំនាញជាញឹកញាប់ ហើយយើងនឹងជំរុញការផ្លាស់ប្តូរអ្នកជំនាញបន្ថែមទៀត ដែលនេះជាគោលបំណងរួមគ្នារវាងចិន និងបណ្តាប្រទេសអាស៊ាន ។ ចិនរំពឹងថា ការផ្តល់ទិដ្ឋាការអាស៊ាននឹងក្លាយជាជំហ៊ានមួយទៀតឆ្ពោះទៅរកការជំរុញកសាងសហគមន៍ចិន-អាស៊ាន ដែលផ្តោតលើការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព សន្តិសុខ និងមិត្តភាព ។ នេះបើតាមការលើកឡើងរបស់លោក Lin ៕