ប្រទេសថៃ ៖ តាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ពលរដ្ឋថៃនៅទូទាំងប្រទេសបានឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង៣សែន២ម៉ឺននាក់ និងស្លា.ប់ ៦៩នាក់ ក្នុងនោះពលរដ្ឋរស់នៅ៥ខេត្ត-ក្រុងឆ្លងជំងឺកូវីដច្រើនបំផុត ។ ជំងឺកូវីដឆ្លងរាតត្បាតខ្លាំងនៅរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ដោយក្រសួងសុខាភិបាលថៃណែនាំឱ្យពលរដ្ឋថែទាំសុខភាព ពីព្រោះកូវីដ XEC ឆាប់ឆ្លង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8in_d0bmhQCKFYMyXhgfbLKPAshxA08SC-XqP4ToHgA8t5BU7R2lkrWLch4zEkr7BNYjU_jDJnMDFHgwRNM0OIivcnMFx9xc58V77OKlrS52NsJAZnLH1DoDk8bzJ8nfbjIzbaLaZb5votbpfg0tIe6WCW8qH0PCvHmpEki7IxVU3PFCSSESQ675eKj-M/s1440/image_2025-06-05_08-37-22.png
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយពីស្ថានការណ៍ជំងឺកូវីដថា លោក Somsak Thapsutin រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារម្ភពីការឆ្លងជំងឺកូវីដនៅប្រទេសថៃក្នុងរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ។ វាជាពេលជំងឺផ្តាសាយធំឆ្លងខ្លាំងដែលមានរោគសញ្ញាស្រដៀងគ្នា ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាលណែនាំឱ្យអប់រំពលរដ្ឋពីការថែទាំសុខភាព ពីព្រោះបច្ចុប្បន្ន ពលរដ្ឋមួយចំនួនលែងថែទាំសុខភាព ។ បើពលរដ្ឋរួមគ្នាការពារខ្លួនដើម្បីកាត់បន្ថយការឆ្លងរាតត្បាតជំងឺកូវីដ វានឹងធ្វើឱ្យចំនួនអ្នកឆ្លងធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggUNAnXMwSm-8sSKQc6oUgsmcnF0cqGk-c5KWEgH-0gUsnIqcPhMY-hLH6u-wELy7Iq-Cc1RHdkCmj9wZ4zfihIrbRFpNv-08otNDO4m56sl80jgrQmkknTNm_zAbn2YEPX6OTMGMoiHg1BQkOXTTdUigxYSqbsOHFujeXLv0yWQYTXoHTeyRQl5EQudPj/s1349/image_2025-06-05_08-37-23.png
ពលរដ្ឋថៃស្លាប់ដោយសារជំងឺកូវីដក្នុងរយៈពេលជាង៥ខែនេះ ស្មើ៦៩នាក់ ដែលភាគច្រើនជាមនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ និងអ្នករស់នៅទីក្រុងធំៗ ឬទីក្រុងទេសចរណ៍ដែលមានមនុស្សច្រើន ដូចជា ៖ ទីក្រុងបាងកក ខេត្តឈុនបុរី ចាន់បុរី និងឈៀងម៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbdZe49UUTBCnyfA0YfOIxG0vltEabqndW_anXcbGyd08Al-N8Kj6NJBee8j3w6RRxehhzIIKFaN1zPYm9texmJlMkQBqBv8b-o0-J2yIaPiRaqeL4qh81ToejZc19W5k6TENUEwwosrlOaZIWCJmqUuiDOvob2J1UJuWf80wnS3A0vYVy59UFcCcgBcor/s770/image_2025-06-05_08-37-24%20(2).png

ជំងឺកូវីដឆ្លងខ្លាំងនៅរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ជាពិសេស វាឆាប់ឆ្លងលើកូនសិស្សដែលប្រមូលផ្តុំគ្នា ទើបធ្វើឱ្យបច្ចុប្បន្ន ពលរដ្ឋថៃជាច្រើនឆ្លងជំងឺកូវីដ និងផ្តាសាយធំ ។ កូវីដ XEC បានឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនៅថៃ ប៉ុន្តែអាការៈពុំធ្ងន់ធ្ងរ និងដូចគ្នាជាមួយជំងឺផ្តាសាយធំ ដោយអ្នកជំងឺកូវីដ XEC ភាគច្រើនជាសះស្បើយដោយខ្លួនឯង ពុំចាំបាច់លេបថ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHw-iiJl9oi_txqp4fiAN2ZY_5AmkFxX-LCmmbYO37lN0-ySoPkBoh0Et62PAcqipbMYCvTAkpPQf8wDVRq7nP9z9Wbcuqx2lnxo5lrZjEVC1m4Tb39LBJh9otYSFI83qgw1J1FFIccDUzVdCC1-BE9XiVh2C9pjzSfisoX3zvhV-wXm9wgfjYNT7I1dxU/s960/image_2025-06-05_08-37-24.png

ប៉ុន្តែគ្រូពេទ្យណែនាំឱ្យពលរដ្ឋពាក់ម៉ាស់ជានិច្ច ជាពិសេស ពេលឆ្លងកូវីដ៥ថ្ងៃដំបូង និងលាងដៃញឹកញាប់ ចៀសវាងទៅកន្លែងមនុស្សច្រើន ដូចជា ៖ អង្គុយប្រជុំ ឬបរិភោគអាហាររួមគ្នា ។ រីឯសាលារៀន បើមានកូនសិស្សឆ្លងកូវីដច្រើន សូមអនុញ្ញាតឱ្យកូនសិស្សឆ្លងជំងឺបានឈប់សម្រាក ដោយពុំចាំបាច់បិទថ្នាក់រៀន ឬបិទសាលារៀន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdDE96cHPP_K4a0SMLdZGL1bhqKdYKhocHpTxU1nCyy_pzVIMcUXGr0bkQ1Ktc5Ap1euHu7K4JmAf3K4hOytWzzX0g656wM3fDH2uLJkLLf0SqiRrG6iBVA1eO08Gxume-MpefPg8SlwSSu3WZbcgF8fuP0vneBPb27q-x7HGgWiAz-rEEpC0tLRG01DcH/s3000/image_2025-06-05_08-37-25.png
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ពលរដ្ឋថៃបានឆ្លងជំងឺកូវីដរហូតដល់៣២៤.៦៩២នាក់ (ជាង៣សែន២ម៉ឺននាក់) ហើយខេត្ត-ក្រុងដែលឆ្លងជំងឺកូវីដខ្លាំងបំផុត រួមមាន ៖ ទីក្រុងបាងកក ខេត្តឈុនបុរី រ៉ាក់យ៉ង ភូកេត និងណាខនប៉ាធុម ៕