កាលវិភាគនាពេលខាងមុខរបស់ BLACKPINK ដែលត្រូវបានប្រកាសដោយ YG កំពុងបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងសហគមន៍អ្នកគាំទ្របន្ទាប់ពីការប្រកាសដែលគ្មានភាពច្បាស់លាស់សម្រាប់ក្រុមនេះទាំងការប្រគំតន្រ្តីរបស់ពួកគេខិតជិតមកដល់។
ថ្មីៗនេះ ផលិតករ YG Entertainment លោក Yang Hyun Suk បានចេញវីដេអូ ប្រកាសពីគម្រោងរបស់ក្រុមហ៊ុនសម្រាប់សិល្បកររបស់ខ្លួន។ វីដេអូចាប់ផ្តើមជាមួយនឹង ផែនការសកម្មភាពដែលរង់ចាំជាយូរមកហើយរបស់ BLACKPINK ។ BLACKPINK បានប្រកាសឈ្មោះនៃដំណើរទេសចរណ៍ជាសាកលរបស់ពួកគេ មានចំណងជើងថា «Deadline » និងកាលបរិច្ឆេទដំណើរទេសចរណ៍ ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុង សេអ៊ូល (កូរ៉េខាងត្បូង) ចាប់ពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ និងបញ្ចប់នៅខែមករា ឆ្នាំ ២០២៦។ 
លើសពីនេះ មុនពេលដំណើរកម្សាន្ត ចាប់ផ្តើម ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ ជាបន្តបន្ទាប់ថា BLACKPINK នឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មី។ Lisa ក៏បាន បង្ហើបថាសមាជិកក្រុម BLACKPINK បានចូលស្ទូឌីយ៉ូជាមួយគ្នាហើយសង្ឃឹមថានឹង បានជួបអ្នកគាំទ្រក្នុង ពេលឆាប់ៗនេះ។
នៅក្នុងវីដេអូនេះលោក Yang Hyun Suk បានប្រកាសថាផលិតផលចម្រៀងថ្មីរបស់ BLACKPINK នឹងចេញ ប៉ុន្តែកាលបរិច្ឆេទចេញជាផ្លូវការមិនត្រូវបានបញ្ជាក់នោះទេ។
គួរកត់សម្គាល់ថា Yang Hyun Suk បានប្រើឃ្លាថា «បទចម្រៀងថ្មីរបស់ BLACKPINK » មិនមែនជា «អាល់ប៊ុម» ដូចដែលបានទាយទុកជាមុននោះទេ។ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបានប្រតិកម្មអវិជ្ជមានចំពោះព័ត៌មាននេះ។ 
គណនីអ្នកគាំទ្រអន្តរជាតិដ៏ធំមួយរបស់ BLACKPINK ដែលមានអ្នកតាមដាន ១.២ លាននាក់នៅលើ X (Twitter) បានសម្តែងការខកចិត្តចំពោះការប្រកាសរបស់ YG ។ ពួកគេបាននិយាយថា YG «មិនទាន់បានប្រកាសពីកាលវិភាគផ្លូវការ ឬផែនការសម្រាប់ការវិលត្រឡប់របស់ BLACKPINK ទេ» ។ វីដេអូរបស់ YG «គ្រាន់តែនិយាយខ្លីៗអំពីក្រុម BLACKPINK (ប្រហែល ១០ វិនាទី) ប៉ុណ្ណោះ) ហើយមិនផ្តល់ការបញ្ជាក់ ឬបច្ចុប្បន្នភាពណាមួយលើផលិតផលតន្ត្រីថ្មីរបស់ក្រុម» «មិនមានព័ត៌មានច្បាស់លាស់អំពីទិសដៅតន្ត្រីរបស់ក្រុម ឬសកម្មភាពនាពេលអនាគត»។
.png)
គណនីនេះបានស្នើសុំឱ្យ YG ប្រកាសដោយតម្លាភាពនូវផែនការត្រឡប់មកវិញរបស់ BLACKPINK រួមទាំងកាលវិភាគដែលបានបញ្ជាក់នៃកាលបរិច្ឆេទចេញអាល់ប៊ុម ខ្លឹមសារផ្សព្វផ្សាយ និងសកម្មភាពទាក់ទងនឹងតន្ត្រី។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវប្រាស្រ័យទាក់ទងជាទៀងទាត់ និងច្បាស់លាស់ជាមួយអ្នកគាំទ្រ ដើម្បីជៀសវាងការភាន់ច្រឡំ និងការរំពឹងទុក។
អ្នកគាំទ្រជាច្រើនផ្សេងទៀតបានខឹងសម្បារយ៉ាងខ្លាំងចំពោះព័ត៌មានលម្អិតដែលថាមានតែ «បទថ្មី» របស់ BLACKPINK ប៉ុណ្ណោះដែលត្រូវបានចេញផ្សាយជំនួសឱ្យអាល់ប៊ុម។ ក្រៅពីនេះ ក៏មានអ្នកគាំទ្រគិតថា មិនត្រឹមតែ YG ខកចិត្តនោះទេ ប៉ុន្តែការដែល សមាជិក ទាំង ៤ Jennie, Lisa, Rosé និង Jisoo ផ្តោតខ្លាំងពេកក្នុងការអភិវឌ្ឍន៍អាជីពទោលរបស់ពួកគេ ក៏ជាហេតុផលដែលសកម្មភាពទូទៅរបស់ក្រុមមិនផ្តោតលើ ហើយផលិតផលចម្រៀងថ្មីក៏ត្រូវបានចេញផ្សាយយ៉ាងប្រញាប់ប្រញាល់ផងដែរ។
ថ្មីៗនេះទៀតសោត គណនីអ្នកគាំទ្រមួយចំនួនដែលមានជំនាញក្នុងការអាប់ដេតសមិទ្ធិផល និងសកម្មភាពរបស់ Blackpink នៅលើ X បានប្រកាសពីការបញ្ឈប់សកម្មភាពដើម្បីតវ៉ាចំពោះក្រុមហ៊ុន៕










