ក្រុមហ៊ុន វឌ្ឍនៈ ជាថ្មីម្តងទៀត បាននាំយកមោទនភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលផលិតផលផលិតដោយកូនខ្មែរ បន្តទទួលបានពានរង្វាន់ពេជ្រ DIAMOND TROPHY ចំនួន៤ និងមេដាយមាសចំនួន១២ សម្រាប់ឆ្នាំ២០២៥ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION ក្នុងកម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំនៅទីក្រុងប្រាក សាធារណរដ្ឋឆេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjljILyWrtWq6L7tcqX9PJlyUjSU-m0C3_T3Mbh2FXKov6IcNsmM3niAi9P3QoVXT077awJZ5H-BoyZP02H9pKcjclDhXK-I3AXe8hDQ74eJIlymOhfN07lVXsNMtG1S79lhoD9wSDz9pobsEg4Wx-TdBadmIxEK7ak1T9GGnwoefAELWI-2Zst640fjTHz/s4608/IMG_9043.JPG
ពានរង្វាន់ពេជ្រ DIAMOND TROPHY គឺផ្តល់ជូនសម្រាប់តែផលិតផលដែលរក្សាបាននូវគុណភាពស្តង់ដារ និងបន្តឈ្នះមេដាយមាសចំនួន៣ឆ្នាំជាប់ៗគ្នា ដែលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការបំពេញតាមស្តង់ដារដ៏ម៉ត់ចត់របស់ស្ថាប័ន MONDE SELECTION ការបន្តយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះគុណភាពខ្ពស់ជូនអតិថិជនពីមួយឆ្នាំទៅមួយឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiui2f6H9HwnT_aYOtctwU0yN4PRjx3UA6VEqU_QviWSp4zCylYk3DHRTjXojnpzoA_OEnXUxb6S8p7jVx5KZsrQSY9gEdWBXHvjfkbjasRdwt26IYYEkUY1nSPj8esHju4sHfx3KPm30BVivVxYmGdZTJQfpAB4uZKsUuOvx6W5VeNskOkkBkAc6Wi8_AS/s6769/IMG_9049.JPG
ផលិតផលជាច្រើនក្រោមម៉ាកសញ្ញាធំៗទាំង៤របស់ក្រុមហ៊ុន វឌ្ឍនៈ មានដូចជាម៉ាកសញ្ញាវឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន និង វី-អាកទីវ សុទ្ធតែត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសពីស្ថាប័ន MONDE SELECTION ព្រមទាំង WORLD BEER AWARD ផងដែរ ហើយកាន់តែអស្ចារ្យ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់ក្នុងបេក្ខភាព PRIZE OF THE JURY ឆ្នាំ 2024 ដែលជាផលិតផលល្អផ្ដាច់គេក្នុងចំណោមផលិតផលកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtvvIscupOT8VGrO26hXHoEbksmkf4MdiyEoTX0WwcvKvjes_RbPWb3SUkMGeMOVzUN1pTyUGAZhZt7NYL6PZb37VqArs5sgmbA67ZJip00jV4mzhGg_xqOSGiPLDOx_IouYsMO9_x2vvQJvoA11suVFfXkhs38VyBgu-2eR0HlHVwM7fPNlJZ9gZQEq4G/s4604/IMG_9047.JPG
នេះគឺជាមោទនភាពដែលក្រុមហ៊ុន វឌ្ឍនៈ បាននាំកិតិ្តយសជូនប្រទេសកម្ពុជា ដែលផលិតផលផលិតដោយកូនខ្មែរមានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើននៅបរទេស ហើយពិសេសបំផុតអាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEQwhK3Xn1cCov7FOpTse233qGhi9rz0UZzAU5Mk4lrbcuCOLNo07ZJxHTn-5Jwmbs4y9D19HuF80A_GUSpsA_0kBbXOoL0g9Z-Uzsusph-gv0Yf9bkKWzo626E7Eplb8c28eA6egBP4YBBLSnh-fffd-xXT8hmdygy5AzO-qxcdm2hMvJWcHAga6tMxq1/s6531/IMG_9054.JPG

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ទទួលស្គាល់លំដាប់អន្តរជាតិ ឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រច្រើនជាងគេបំផុតនៅ កម្ពុជាក្នុងរយៈពេលត្រឹម៣ឆ្នាំ ៤ខែ នាំនៃប្រតិបត្តិការ ដូច្នេះចូលរួមគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុន ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ស្តង់ដារ គុណភាព រសជាតិ និងសេវាកម្ម» ជាចម្បងជាមួយនឹងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន បរិស្ថាន និងសង្គមព្រមទាំងបានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់ជាតិ និងកិតិ្តយសរបស់កម្ពុជាលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBOAw87TN9fv_WEIGJSnUg9KOKLq69B2CjmZtTipU0CKobfQxut5-9HXtmLF6iOCcXzS2Z5eqoeUQx1ShHalaIRhw_w__860gTmn8sT7XQCH8ws_fuONthenBySfA8CBJGHuG5S4Y7yjYF0SYeW4VI5OcCBsX5ez_waInzmVkmT98pFBepQ2QWwtK3mUb3/s6631/IMG_9056.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg1oo3Pig6yv0CgJuCexIZQVAspelOsKHP_wvbVJuidvZCVlXBt2EZEhsqp6IGuzOsfGuAP65k0NGUE80EacNBe1oCXpoGei6YWWiIIy-PTACvEeLh2zyo2Hrk4Jha1UdunnN8KM-G07DC23zEoIQqk4Qb0HxDqo7JDjE03lL3_QWPiXrqWjR5dki4mFZH/s7008/IMG_9060.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1CypvdI15Rr96NtUmIE63sdrbSurlPRYsmCGminf0v24CWkMBDZ8HWJb8x00tcYDphyH5kWm3seI6yDsS12Y-JMaCQeEg9EVoONgZkWrMX7YKG-ZVVFyqsayEqC0rC3X4uUsZVOt7ayAOAVoDLmzwlQMbA6McKZw6meql4B5LNVCg6OOVl0nTlwWo1vp4/s7008/IMG_9062.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgdJHYFrHaANlnPTZRrRIDdcV-47lkQjM9mXMy8vdSclbGVEA8jouumtV0txjx_oeqr4VvjbWaz8Rqz2_sAeKMeIEB9FHuwnBTRGwHNjSLuuYsDrhPGpaKxNnL97psl38BPPHdxXPfEiRM6cKxmxzALvpvBd_uIgJGARPnhg5xUIoKqjRFUvuySEDgNDHX/s6705/IMG_9545.JPG