ស្របពេលតារាចម្រៀង មាស សុខសោភា កំពុងប្រឈមនឹងបញ្ហាធំ សិល្បករ សិល្បការិនី ជាច្រើនរូបក្នុងវិស័យសិល្បៈបានស្រុះដៃគ្នាជួយលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តមកកាន់តារាចម្រៀងរូបនេះ។ ក្នុងនោះ តារាចម្រៀង សុគន្ធ និសា បង្ហាញការយល់ចិត្តនិងផ្តល់កម្លាំងចិត្តទៅកាន់ មាស សុខសោភា ខណៈតារាចម្រៀង សុខ សីឡាលីន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងនិងមិនចង់ឱ្យរៀមច្បងរូបនេះលង់ខ្លួនទៅនឹងអបិយជំនឿខ្លាំងពេក។
.png)
អ្នកនាង សុគន្ធ និសា បានសរសេរនៅលើបណ្តាញសង្គមថា «លើលោកនេះមានរឿងដែលមិនអាចនិយាយចេញមកច្រើនណាស់ love you #Phea. ស្រឡាញ់ខ្លួនឯងឱ្យច្រើន»។
តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សុខ សីឡាលីន បានបង្ហាញចំណុចខ្លះទៅកាន់រៀមច្បងនិងថា មាស សុខសោភា ជារៀមច្បងសិល្បៈដែលមានទឹកដមផ្អែមស្រទន់ស្តាប់មិនចេះជិនណាយ។ ក្នុងការរៀបរាប់របស់ សុខ សីឡាលីន នាងបានកោតសរសើរជាច្រើនមកកាន់តារាចម្រៀង មាស សុខសោភា និងបានបង្ហាញការតស៊ូក្នុងជីវិតរបស់រៀមច្បងរូបនេះ។
សុខ សីឡាលីន ថានាងមិនបានដឹងរឿងរ៉ាវជីវិត អ្នកនាង មាស សុខសោភា និងលោក ដា
លម្អិតនោះទេ តែតាំងពីឃើញអ្នកទាំងពីរជាគូត្រសង ផ្អែមល្ហែម គិតគូគ្នា នាងស្រលាញ់គូអ្នកទាំងពីរណាស់ ។ តារាចម្រៀងរូបនេះថា មិនដឹងថាមាស សុខសោភា មានសម្ពាធកម្រិតណានោះទេរហូតដល់ស្វាមីមិនអាចចែករំលែកបានរហូតទាល់តែបានជួបរឿងរ៉ាវនេះ។.png)
ទោះយ៉ាងណា សុខ សីឡាលីន ថា មាស សុខសោភា មានគ្រប់យ៉ាង កេរ្តិ៍ឈ្មោះ ភាពជោគជ័យ ទ្រព្យសម្បត្តិ.. ម្តាយ បងប្អូន (រួមទាំងប្តី) និងមនុស្សរាប់លាននាក់ស្រលាញ់ដោយមិនបានហាមសេចក្តីសុខផ្លូវចិត្តរបស់នាងទេ តែមានការព្រួយបារម្ភ។ 
សំណេរ សុខ សីឡាលីន រៀបរាប់ថា «បងស្រី រឿងខ្លះនៅកៀកពេកពិបាកមើលឃើញ តែបើសាកថយឱ្យឆ្ងាយ១រឺ២ជំហ៊ាន បងស្រី អាចមើលឃើញស្រលះជាងនេះ ចង់ឃើញបងស្រីរឹងមាំផ្លូវចិត្តជាងនេះ កុំជឿលើជំនឿអរូបិយខ្លាំងរហូតភ្លេចអ្វីដែលបងធ្លាប់ខ្លាំង ដោយខ្លួនឯងពីមុន បងមានអ្វីៗ ពិសេសនិងល្អជាង លោកគ្រូដែលណែនាំបងទៅទៀតដោយស្រីស្រលាញ់ អាណិតបងស្រី ចង់អោយបងត្រលប់មកមានជំនឿ Confident ចំពោះខ្លួនឯងចៀសជាងជឿលើផ្លូវផ្សេងកាន់តែជ្រៅ»៕










