តារាចម្រៀងរ៉េប 1NE បានសារភាពត្រង់ៗនៅក្នុងកិច្ចសម្ភាសន៍មួយថាតារាចម្រៀង ជី ដេវិត គឺជាអាយដលអ្នកបំផុសគំនិតរបស់លោករហូតឈានមកដល់ថ្ងៃនេះជាពិសេសចំណុចតស៊ូរបស់ ជី ដេវិត លើអាជីពតន្រ្តី។
.png)
នៅក្នុងកម្មវីធី «spotlight» តារារ៉េប 1NE ម្ចាស់បទ «អន់»ឬទស្សនិកជនស្គាល់ឃ្លាចម្រៀងថា «គ្នាខ្ញុំតិចតែតាន់…» បានចូលរួមជាតារាកិត្តិយសនៅក្នុងកម្មវិធី ហើយនេះអាចនិយាយបានថាជាបទសម្ភាសន៍លើកដំបូងរបស់លោកចាប់តាំងពីមានរឿងអាស្រូវដ៏កក្រើកកាលពីឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសន៍ 1NE ក៏ទទួលបាននូវសំណួរអំពីអាយដល អ្នកបំផុសគំនិតរបស់ខ្លួនហើយលោកបានឆ្លើយដោយមិនស្ទាក់ស្ទើរនោះគឺជាតារាចម្រៀង ជី ដេវិត។
1NE បានឆ្លើយតបថាអ្នកដែលតាមដានលោកដឹងហើយថាអាយដលរបស់លោកគឺជានរណា ប៉ុន្តែលោកសូមបញ្ជាក់តែម្តងថា តារាចម្រៀង ជី ដេវិត គឺជាអាយដលរបស់លោកអ្នកបំផុសគំនិតដល់ខ្លួន។ គាត់ (ជី ដេវិត) គឺជាសិល្បករដំបូងដែលខ្ញុំស្រលាញ់នៅប្រទេសកម្ពុជាគាត់ rapគាត់អីគ្រប់យ៉ាងដែលគាត់មាន លោកជាហ្វេន ជី ដេវិត យូរមកហើយ។ អ្វីដែលលោកមើលឃើញគឺជាចំណុចតស៊ូរបស់ ជី ដេវិត ដែលរុញច្រានលោកមកដល់ថ្ងៃនេះ។ ជាមួយគ្នានេះ 1NE ក៏បានច្រៀងរ៉េបបទរបស់ ជី ដេវិត ផងដែរ។.png)
ក្រឡេកទៅកាន់កាលពី 1NE ទម្លាក់បទ «អន់» គណនីយូធូបរបស់ ជី ដេវិត ក៏បានចូលទៅខម្មិនបង្ហាញការគាំទ្រនិងសរសើរទៅកាន់ 1NE ។
គួរឱ្យដឹងថា បន្ទាប់ពីរងនូវរឿងអាស្រូវដ៏ធំកាលពីឆ្នាំ២០២៤ 1NE បានព្យាយាមបោះជំហានឡើងវិញម្តងបន្តិចៗ និងទទួលបានឱកាសពិសេសសហការជាមួយនឹងរៀមច្បងអ្នកនាង ខាត់ សុឃីម ដែលបានចេញនៅលើទីផ្សារកាលពីខែមេសា មកនេះ៕










