ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យសមត្ថកិច្ចចា.ប់ខ្លួនជនល្មើ.សដែលបង្កចលាចលនៅបណ្តាខេត្តភាគខាងត្បូងដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ ហើយស្នើឱ្យុប្រព័ន្ធផ្សព្វផ្សាយកុំប្រើពាក្យប្រកាន់ពូ.ជសាសន៍ និងសាសនា ដោយរដ្ឋាភិបាលថៃនឹងព្យាយាមដោះស្រាយបញ្ហាអសន្តិសុខនៅខេត្តភាគខាងត្បូង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhqxIu-_4JPn309i27oiW_LTlqxQC_VJQ1MZXXsxFMJOQFik2KdxlP2Q2uKvX9n0mV_t13c6RTqJV4znPZ3DbF-mSyjRfx8gQpKLpF8brK9E0v7-klRXozyVpi_gQIqW5XeFdUA4pywUN6yIhLIKThTRUgMr2QWsp1FDCl5V8mONB-4PCb9xqJrWSXMa4_/s880/image_2025-05-10_08-22-36%20(2).png
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី៦ ខែឧសភា ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនឹងស្ថានការណ៍អសន្តិសុខនៅខេត្តភាគខាងត្បូងថា រដ្ឋាភិបាលពុំគាំទ្រការប្រើប្រាស់អំពើហិង្សាណាទាំងអស់ ហើយរដ្ឋាភិបាលបានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធចាត់ការបញ្ហានេះរួចហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl3joKhKODie6ntw8iT8vS0eghK3jnIZyzx_t3utqT1PkO-MWWLkcgrPnSTixSwZ1m5LRZpWX72LXbRabGFeTeOWdhrjY2wbLUCsP3eOo843yCmUL9fpVaF7KHU-ZhCATiMuW023ysN5w4co-6_XWqGZ8EClcC9BBEv3y0dh28DV3VMIBDWY5WMKKEBr0e/s900/image_2025-05-10_08-22-37.png
រដ្ឋាភិបាលបានបញ្ជាទៅកងទ័ព សមត្ថកិច្ច និងជជែកជាមួយលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យត្រៀមកងកម្លាំងការពារសន្តិសុខយ៉ាងតឹងរ៉ឹង ។ ការជជែកគ្នានេះដើម្បីឱ្យកងកម្លាំងទាំងអស់អាចស្នើសុំការគាំទ្រពីរដ្ឋាភិបាល ឬរដ្ឋាភិបាលអាចជួយអ្វីបានខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0iezHurKTvEDpZhrzGnYe6i4tDbzAbkQGLEJU3PZUBHL9kafBhWwO0BS3EZUPaUSPNahr6w0xkj0oI_nd8fayiFqVoN-MLysXnT-XS6vv4J4BRfiRZEsnAhmy1P7i2Tr5MjPmTzaYvFiygkXS2huDUQmjuwNEIBGQKrcl22XpEdi4ik1FzIbAT2TdMKe_/s1565/image_2025-05-10_08-22-37%20(2).png

លោកស្រីថ្លែងថា ៖ «ខ្ញុំចង់សង្កត់ធ្ងន់ និងសុំការសហការពីប្រព័ន្ធផ្សព្វផ្សាយ គឺពុំចង់ឱ្យផ្សាយព័ត៌មានបែងចែកសាសនា ជាតិសាសន៍ ពីព្រោះមនុស្សគ្រប់រូបតែងមានគ្រួសារ ។ យើងពុំបែងចែកទេ ពុំគួរប្រើប្រាស់អំពើហិង្សា រដ្ឋាភិបាលមិនគាំទ្រអំពើហិង្សា ពីព្រោះមនុស្សគ្រប់រូបដែលស្លាប់ទៅសុទ្ធតែមានតម្លៃ ។ ដូច្នេះ ខ្ញុំចង់ឱ្យជួយគ្នាកុំបែងចែកសាសនា ជាតិសាសន៍» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVeSzhLRYKU3YJdf22E-ChzlFFGSXUnhhA2PFu24F_QvNjiRHvKsoCbIefnoORm4yA0tG54lS6dfhphsZABwhbYRp_-UXhJItYbSRY3_z6IQlwddCRrIDXSxQDwDcp8iybsohVmwQ-0fBt-h5tn3wUP1akqyjAFcxdxA4VAaMVIPDkpKax8y631-TqrTB3/s770/image_2025-05-10_08-22-36.png
ភ្នាក់ងារសន្តិសុខបានវិភាគពីហេតុការណ៍ចលាចលកើតឡើងនៅខេត្តភាគខាងត្បូង គឺវាកើតឡើងដោយសារជម្លោះជាច្រើនយ៉ាង រដ្ឋាភិបាលបានបង្កើនកងកម្លាំងការពារសន្តិសុខដល់ពលរដ្ឋក្នុងតំបន់ ពីព្រោះខេត្តភាគខាងត្បូងបានកើតអំពើហិង្សាជាថ្មីដូចកាលពី២០ឆ្នាំមុន ។ កងទ័ពបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរួចហើយ ហើយជនណាម្នាក់ប្រព្រឹត្តខុស ត្រូវតែទទួលទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9-PC7WBojeVUP2scgilrY-zWeislbLdscvptX3KXJNA864Nys0YFYDqfZPHNRM6WyLDYKqjhyhVQy2BhbubNkaL57uO_MaIF7zN-ybs4Vt2YiSJkloQcMau0yC6mD7rLLDgvVKhrFOlEh2HW9d92N12ZPhbnnMeactvd5yN0lyAOJIlnaLdmYnnQzZvi/s640/image_2025-05-10_08-22-35.png
ចំណែកលទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋថៃពុំជឿជាក់លើការដោះស្រាយបញ្ហាអសន្តិសុខនៅខេត្តភាគខាងត្បូងរបស់រដ្ឋាភិបាល លោកស្រី ផេថងថាន ថ្លែងថា រដ្ឋាភិបាលបានដោះស្រាយបញ្ហារហូតមក ។ បច្ចុប្បន្ន អំពើហិង្សានៅខេត្តភាគត្បូងកើនឡើងខ្លាំង ដែលត្រូវបង្កើនកងកម្លាំងក្នុងតំបន់ និងផ្តោតលើសុវត្ថិភាពពលរដ្ឋ ហើយរដ្ឋាភិបាលបានតាមដានស្ថានការណ៍នេះជានិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgikIyZ4eah8LyMiV7gn7hsWCPNNU89PwmwZSqJdylQq-Kyvmisw6iHZk20DoHaSgCdeqS6Vscjuh3lILjrwIG3Z0SSGMqu00t0QV5Q3v_UjwzVTLQ48AuVxEZbxZ1htU_Wb2fbibVgDLHTyLuFHFoIrIKKgliRye8SLPXxSXp67VHRd8OuOv1ZI4iTDUtZ/s640/image_2025-05-10_08-22-35%20(2).png
រដ្ឋាភិបាលបានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មើសបង្កចលាចល និងបង្កអសន្តិសុខក្នុងតំបន់ អ្នកប្រព្រឹត្តខុសត្រូវទទួលទោសតាមច្បាប់ បើមិនដូច្នោះទេ ជនស្លូតត្រង់នឹងរស់នៅគ្មានសុវត្ថិភាព ។ បើពុំអាចចាប់ខ្លួនជនល្មើសបានទេ ពលរដ្ឋក្នុងតំបន់នឹងពិបាករស់នៅ រដ្ឋាភិបាលបានញ្ជាទៅភ្នាក់ងារពាក់ព័ន្ធថា តើពួកគេត្រូវធ្វើអ្វីខ្លះ?